ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

បានផុស

នៅ

សម័យ​នេះ​ហើយ អ្នក​ណា​ដែល​មិន​ចង់​ស្អាត​នោះ ក៏​ប៉ុន្តែ​មាន​ស្រីៗ ឬបុរស​ៗខ្លះ ចាប់​ផ្តើម​ប្រើ​ប្រាស់​ពពួក​ថ្នាំ​ដែល​ឃើញ​មាន​លក់​នៅ​លើ ​online។ តើ​​ការ​ញ៉ាំ​ថ្នាំ​ថែ​សម្រស់​ផ្តេសផ្តាសអាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀន​ទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

“ទាក់​ទង​នឹង​ពពួក​ថ្នាំ​ថែ​សម្រស់ យើង​មិន​អាច​និយាយ​បាន​ថា​វា​អាច​ប៉ះពាល់ ឬ​អត់​ទេ ពី​ព្រោះ​ថ្នាំ​ទាំង​អស់​នោះ​​មាន​ច្រើន​ប្រភេទ ហើយ​ជាតិ​គីមី​ផ្សេងៗ​ដែល​មាន​ក្នុង​ថ្នាំ​ក៏​ច្រើន​ប្រភេទ​ដូច​គ្នា​ដែរ”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ផ្នែក​ថើ្លម ក្រពះ ពោះ​វៀន។

Beautiful Fashion Asian Woman Bite Medicine Pill For Medical Stock Photo -  Download Image Now - iStock

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា មិន​ថា​ឈឺ​អ្វី​ក៏​ដោយ ឬ​ចង់​ថែ​ទាំ​សុខភាព​ផ្នែក​ណា​ក៏​ដោយ ហើយ​ចង់​ប្រើ​ថ្នាំ​នេះ ថ្នាំ​នោះ គឺ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ដែល​មាន​បទ​ពិសោធន៍​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជួន​កាល ថ្នាំ​ដែលផ្តល់​ឲ្យ​ដោយ​គ្រូពេទ្យ​នៅ​អាច​មាន​ប្រតិកម្ម​ផ្សេងៗ​ទៅ​លើ​អ្នក​ជំងឺ​ក្នុង​ករណី​កម្រ​ខ្លះ ចុះ​ទម្រាំ​តែ​ថ្នាំ​ដែល​លក់​លើ​ online​ខ្លះ គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទៀត។

Premium Photo | Young attractive asian woman who takes a capsule or pill  isolated over

ដូច​នេះ​ហើយ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យ​ដឹងថា យក​ល្អ រឿង​អ្វី​ក៏​ដោយ​ដែល​មិន​ធ្លាប់​ដឹង គឺ​កុំ​ធ្វើ ពោល​គឺប្រសិន​បើ​យើង​មិន​ធ្លាប់​ប្រើ ឬ​ដឹង​ពី​ការ​ណែនាំ​ច្បាស់​លាស់​ពី​អ្នក​ជំនាញ គឺ​មិន​គួរ​ប្រើ​ប្រាស់​ផលិត​ផល​ផ្តេស​ផ្តាស​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទៅ​ថ្ងៃមុខ​ក៏ថា​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មុនពេល​ហ៊ានចាក់ឬលេប Gluta បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

ចុចអាន៖ ពេលសុខភាពខ្សោយ ត្រូវ​ស្វែងរកសិនថា​ មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩១៧ នាទី មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ៣២ នាទី មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

កីឡា២ ម៉ោង មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ២ ម៉ោង មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services