Connect with us

សុខភាព

គេងច្រើនជាង ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព

បានផុស

នៅ

ប្រសិនជា​យើង​សង្កេត​ឃើញ​ថា​យើង​ត្រូវការ​រយៈពេល​គេង​ច្រើន​ជាង​ ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ គិត​ទាំងពេលថ្ងៃ និងពេលយប់ ដើម្បី​ជាការ​​សម្រាកស្រួលខ្លួន​ ​នោះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​យើង​កំពុង​មាន​បញ្ហា​សុខភាព ជាពិសេស​សម្រាប់​គ្នាយើង​ដែល​អាច​គេង​លក់​នៅ​កន្លែងណា និង​ពេល​ណា​ក៏​បាន​។ ​ភាគច្រើន​យើង​តែង​មើល​រំលង​បញ្ហា​គេង​ច្រើន​នេះ​ដោយ​គិត​ថា​មក​ពី​យើង​ហត់​ពី​ការងារ ប៉ុន្តែ​ការ​មិន​យក​ចិត្ត​ទុក​អាច​បណ្ដាល​​ឲ្យ​មាន​ប៉ះពាល់​ច្រើន។ តើ​គេង​ច្រើន​ពេក​អាច​បណ្ដាល​មក​ពី​កត្តា​អ្វី​ខ្លះ?

១. ជំងឺ​គេង​ច្រើន (Hypersomnia)

The Ultimate Sleep Guide: 12 Secrets to a Good Sleep
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​គេង​ច្រើន​ (Hypersomnia) សំដៅ​លើ​ស្ថានភាព​ដែល​រយៈពេល​នៃ​ការ​គេង​មាន​ការ​កើន​ឡើង​មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ។ តាមពិតទៅ​ អ្នក​ដែល​មាន​ជំងឺ​គេង​ច្រើន​នេះ​អាច​នឹង​ងងុយ​គេង​អំឡុង​ពេល​ថ្ងៃ។ ក្នុង​ករណី​នេះ​យើង​អាច​នឹង​គេង​លក់មិនថា​​យើង​កំពុង​បើក​បរ​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ​។ ទោះបី​យើង​គេង​ច្រើន​ម៉ោង​ក៏​ដោយ យើង​នៅ​តែអាច​មាន​អារម្មណ៍​ថា​ហត់ ឬ​អស់កម្លាំង​។

២. ជំងឺ​បាក់​ទឹកចិត្ត

មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​អាច​មាន​ជំងឺ​គេង​មិន​លក់​ជា​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត ខណៈ​មនុស្ស​ពេញ​វ័យ​មួយ​ចំនួន​ទៀត​ក៏​ដូច​ជា​កូន​ក្មេង​អាច​នឹង​មាន​ជំងឺ​គេង​ច្រើនដែល​​បង្ក​ដោយ​ជំងឺ​បាក់ទឹកចិត្ត។ ប្រសិនជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​ដឹង​ថា​យើង​​មាន​ជំងឺ​បាក់ទឹកចិត្ត ការ​គេង​លក់​ច្រើន​អាច​ជា​សញ្ញា​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង។

៣. សុខភាព​បេះដូង

12,595 Asian Man Sleeping Stock Photos, Pictures & Royalty-Free Images -  iStock

រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ដែល​យើង​អាច​មាន​ដោយសារ​ជំងឺ​ទាក់ទង​នឹង​បេះដូង​អាច​ជា​ការ​គេង​ច្រើន។ នេះ​រួម​បញ្ចូល​ការ​ងងុយគេង​អំឡុង​ពេល​ថ្ងៃ​ដែរ។ យើង​អាច​មាន​អារម្មណ៍​ថា​ហត់ និង​អស់កម្លាំង តែ​នេះ​អាច​មិន​មែន​មក​ពី​ធ្វើ​ការ​ច្រើន​ទេ។ ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ពិបាក​ក្នុង​បែង​ចែក​ថា​បញ្ហា​គេង​ច្រើន​ជាង​៩​ម៉ោង​របស់​យើង​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​បេះដូង​ឬ​យ៉ាង​ណា​។

៤. ជំងឺក្រពេញ​ទីរ៉ូអ៊ីត

បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​អាច​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​គេង​មិន​លក់ និង​មួយប្រភេទ​ទៀត​អាច​ជា​ជំងឺ​គេង​ច្រើន​ដែល​យើង​គេង​ច្រើន​ ឬ​មាន​អារម្មណ៍​ថា​ហត់​គ្រប់​ពេល។ ជំងឺ​ខ្សោយ​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism) គឺ ទាក់ទង​ទៅ​នឹង​ការ​គេង​ច្រើន​ ១០ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​​អាច​បង្ក​ឲ្យ​អស់កម្លាំង​ និង​គេង​នៅ​ពេល​ថ្ងៃ។ ប្រសិនជា​យើង​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​តែ​យើង​នៅ​តែ​គេង​ច្រើន​ម៉ោង យក​ល្អ​គួរ​ទៅ​ពិនិត្យ​ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង។

៥. គេង​យប់​តិច​ជាង ​៦ ម៉ោង

26 Things to Before Bed to Lose Weight | Eat This Not That

ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​បញ្ហា​គេង​ច្រើន​ធ្ងន់ធ្ងរ។ មិន​ថា​មក​ពី​កត្តា​អ្វី​ក៏​ដោយ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​គេង​ច្រើន​ជាង​ធម្មតា។ អំឡុង​ពេល​គេង​របស់​យើង​គួរ​ស្ងប់ស្ងាត់ និង​មិន​មាន​អ្វី​រំខាន។ បើ​មិន​ដូច្នោះ​ទេ យើង​អាច​នឹង​គេង​ច្រើន​ម៉ោង​រួម​ទាំង​គេង​ថ្ងៃ​ផង​ដែរ។

៦. បញ្ហា​ស្ទះដង្ហើម​ពេល​គេង (Obstructive Sleep Apnea)

បញ្ហា​ស្ទះ​ដង្ហើម​ពេល​គេង ( Obstructive Sleep Apnea) អាច​កើត​ឡើង​នៅ​ពេល​ដែល​ស្ទះ​ផ្លូវ​ដង្ហើម ហើយ​ផ្លូវដង្ហើម​ខាង​លើ​មិន​ដំណើរការ​រយៈពេល​ ១០ វិនាទី​ដែល​នេះ​អាច​កើត​ឡើង​ច្រើន​ដង​ក្នុង​មួយ​យប់។ ហេតុ​នេះ​ហើយ​ទើប​ការ​គេង​របស់​យើង​ត្រូវ​បាន​រំខាន​ច្រើន​ដង​ក្នុង​មួយ​យប់ ហើយ​យើង​ត្រូវការ​គេង​បន្ថែមដើម្បី​​ឲ្យ​មាន​អារម្មណ៍​ថា​សម្រាក​បាន​គ្រប់គ្រាន់​។ នៅ​ពេល​យើង​មិន​បាន​គេង​បន្ថែម ការ​ងងុយគេង​អំឡុង​ពេល​ថ្ងៃ​នឹង​​កើត​​មាន​​ដែល​​យើង​​ហាក់ដូចជា​អាច​គេង​លក់​នៅ​គ្រប់​កន្លែង​ និង​គ្រប់ពេល៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ គេង​មិន​លក់ចង់​ប្រើ​ថ្នាំ ត្រូវស្គាល់ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព

ចុចអាន៖ គន្លឹះជួយក្នុងការគេងបានលក់ស្រួល គ្មានសំឡេងរំខានពេញមួយយប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ២ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៣ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម