Connect with us

សុខភាព

សកម្មភាព ៥យ៉ាងចាំបាច់បំផុត ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំងក្លា ក្រោយចាក់វ៉ាក់សាំងដូសទី៣

បានផុស

នៅ

ថ្វីត្បិតការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ពុំមានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងការទទួលទានអាហារ ព្រមទាំងសកម្មភាពចាំបាច់មួយចំនួនដែលត្រូវធ្វើ ដូចកាលចាក់ពីរដូសដំបូង ប៉ុន្តែគោលការណ៍សុខភាពសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៅតែចាំបាច់បន្តអនុវត្ត ដើម្បីជំនួយដល់ការផលិតអង់ទីគ័រការពារប្រឆាំងនឹងវីរុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រការមិនគួររំលង ក្រោយចាក់វ៉ាក់សាំងដូសទី៣ រួមមាន៖

១. ផឹកទឹក

Asian-woman-drink-water-and-feel-happily-at-home - iproperty.com.my

ក្រោយចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ មនុស្សភាគច្រើននឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះអ្នកដែលមិនទម្លាប់ផឹកទឹកច្រើន (២លីត្រ) ត្រូវបញ្ចូលជាតិទឹកឱ្យបានគ្រប់គ្រាន់ ពុំនោះទេរាងកាយនឹងខ្សោះខ្សោយ ពិបាកដល់ប្រព័ន្ធភាពស៊ាំធ្វើការជាមួយវ៉ាក់សាំង។

២. សម្រាក

63,850 Night Sleep Stock Photos, Pictures & Royalty-Free Images - iStock

បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា  ក្រោយទទួលវ៉ាក់សាំង មិនថាដូសទីប៉ុន្មានទេ ត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង ទៅ ៨ម៉ោង។ ការអត់ងងុយឬខំធ្វើការដល់យប់ជ្រៅ បន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ។

៣. អាហារ

21,248 Eating Soup Stock Photos, Pictures & Royalty-Free Images - iStock

ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយបានរហ័ស ​ជួយ​ប៉ូវ​កម្លាំង និងជួយ​កាត់បន្ថយ​ការឈឺចាប់​ព្រមទាំង​រលាក​ក្រោយ​ពេល​ចាក់វ៉ាក់សាំងដូសទី៣រួច​ គួរហូប​ស៊ុបឱ្យបានច្រើន ​មិន​ថា​​ជា​ស៊ុប​សាច់មាន់ ត្រី ​ជ្រូក ​សាច់​គោ​ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។ ក្រៅពីនោះ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ ក៏សុទ្ធសឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំផងដែរ។

៤. ភេសជ្ជៈ

Green tea for weight loss: Does it work?

មជ្ឈមណ្ឌលបង្ការនិងត្រួតនិត្យជំងឺឆ្លង CDC របស់អាមេរិក បានរកឃើញថា ការទទួលទានតែបៃតងនិងតែរមៀត បន្ទាប់ចាក់វ៉ាក់សាំងដូសនីមួយៗរួចរាល់ អាច​​ជួយ​ទប់ស្កាត់​ការ​រលាក បន្ថែមជាតិទឹក ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ដោយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង។

៥. ហាត់ប្រាណ

Premium Photo | Senior couple doing stretching exercise at park.

ការហាត់ប្រាណតិចតួច ក្រោយពីចាក់វ៉ាក់សាំងដូសទី១ ទី២​ ឬទី៣ ពុំមានផលប៉ះពាល់អ្វីនោះទេ ។ ការធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស ហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការ។ នេះបើតាមការអះអាងរបស់លោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិក៕

អត្ថបទ៖ សន្យា

ចុចអាន៖ ៤យ៉ាង ត្រូវតមដាច់ខាត ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ

ចុចអាន៖ កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម