Connect with us

សុខភាព

គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

បានផុស

នៅ

ពេល​ស្ត្រី​កូន​ខ្ចី គ្រាន់​តែ​មិន​ស្រួល​ខ្លួន​បន្តិច ចាស់ៗ​គិត​ថា ម៉ាក់ៗ​ទាស់​សរសៃ​ខ្ចី ហើយ​ខំ​ប្រឹង​ទៅ​រក​ថ្នាំ​ខ្មែរ ថ្នាំ​បុរាណ​មក​ដាំ​ផឹក ដើម្បី​កុំ​ឲ្យ​ទាស់​ខ្លាំង ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់​ៗ​ទើប​សម្រាល។ តាម​ពិត​ទៅ បើ​តាម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ គ្មាន​ទេ​ការ​ទាស់​ក្រោយសម្រាល​កូន​នោះ ហើយ​ការ​ប្រើ​ថ្នាំ​បុរាណ​មក​ព្យាបាល​ជា​រឿង​គិត​ខុស​បំផុតដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជំនឿ​អំពី​ឱសថ​ផ្សំ​ដោយ​សត្វព្រៃ ពលរដ្ឋ​ខ្មែរ​យល់​ខុស​សម្លាប់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ថ្នាំ​ព្យាបាល​រោគ​ច្រើន​ប្រភេទ រួម​មាន​ថ្នាំ​ការពារ​មិន​ឲ្យ​ទាស់​ចំពោះ​ស្ត្រី​កូន​ខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។

នេះ​ជា​ជំនឿ​តៗ​គ្នា​យូរ​មក​ហើយ តាម​ពិត​ទៅ​វា​មិន​មាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បញ្ជាក់​ថា សត្វ​ព្រៃ ឬ​ឫស​ឈើ​ធ្វើ​ថ្នាំ​ការពារ​ជំងឺ​អ្វី​ទេ។ លោក​លើក​ឧទាហរណ៍​ថា ពលរដ្ឋ​ខ្លះ​យក​សត្វ​ពង្រូល ពោះ​ប្រ​ម៉ា ឆ្អឹង​សត្វ​ទេស សត្វ​រញី​ជាដើម យក​ទៅ​ធ្វើ​ថ្នាំ ប៉ុន្តែ វាគ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ថ្នាំ​ស្អី​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ សត្វ​ព្រៃ​តែង​មាន​ជំងឺ​ជាប់​ខ្លួន ហើយ​វា​អាច​ជា​ហានិភ័យ​សម្រាប់​សុខភាព​មនុស្ស ព្រោះ​សត្វ​ព្រៃ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ដូច​សត្វ​នៅ​ក្នុង​ស្រុក​ទេ បើ​យើង​ញ៉ាំ​ទៅ​វា នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​វិញ និង​បង្ក​ឲ្យ​បាត់​បង់​សត្វ​ព្រៃ​ថែម​ទៀត។

វេជ្ជបណ្ឌិតដដែលបាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម មិន​មែន​មក​ពី​ទាស់​អី​ហ្នឹងទេ។ ក្នុង​ករណី​ស្ត្រី​មិន​ស្រួល​ខ្លួន មុន​សម្រាល​ក្ដី ឬ​ក្រោយ​សម្រាល​ក្ដី ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​នោះ គឺ​ការ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​ឧបករណ៍​ពិនិត្យ​សុខភាព​ច្បាស់លាស់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ឃើញអាហារចង់តែហូបច្រើន មិនរើសពេល តើគួរដោះស្រាយបែបណា?

ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

Sokha Hotels

ព័ត៌មានពេញនិយម