សុខភាព
ឃើញអាហារចង់តែហូបច្រើន មិនរើសពេល តើគួរដោះស្រាយបែបណា?
ការហូបចំណីអាហារក្នុងបរិមាណច្រើន មិនដឹងពេលវេលា និងមិនអាចឃាត់អារម្មណ៍ខ្លួនឯងបានពេលឃើញនំចំណីឆ្ងាញ់ៗម្ដងៗ នៅក្នុងភាសាបច្ចេកទេសត្រូវគេហៅថា “Binge Eating Disorder”។ ដើម្បីបញ្ឈប់ពីទម្លាប់មិនល្អមួយនេះ លោក Davide Afonsi អ្នកជំនាញជនជាតិអង់គ្លេសឯកទេសបង្វឹកហាត់ស្មារតី និងចិត្តសាស្រ្ត បានចែករំលែកនូវគន្លឹះខ្លះដូចខាងក្រោម។

មុននឹងឈានដល់វិធីបញ្ឈប់ទម្លាប់ញ៉ាំមិនល្អខាងលើ អ្នកជំនាញជនជាតិអង់គ្លេសរូបនេះក៏លើកឡើងថា ទម្លាប់ញ៉ាំបែប “Binge Eating Disorder” អាចកើតមានលើ អ្នកកើតមានអារម្មណ៍ស្រ្តេស ធុញថប់ ម៉ួម៉ៅ សម្ពាធពីសង្គមជុំវិញខ្លួន ហើយងាកមកប្រើអាហារជាការរំសាយអារម្មណ៍ទាំងនោះ។ បន្ថែមពីនោះ ទម្លាប់របស់ឪពុកម្តាយ ដែលឲ្យអាហារច្រើនដល់កូន ជាការលើកទឹកចិត្ត ដោយពុំបានកម្រិតនោះ នឹងអាចបង្កើតទម្លាប់នេះបានផងដែរ។
យ៉ាងណាមិញ បញ្ហាខាងលើអាចដោះស្រាយបាន ដោយប្រើវិធីចិត្តសាស្រ្ត។ អ្នកជំនាញជនជាតិអង់គ្លេសខាងលើបានបង្ហាញថា ដំបូងយើងត្រូវហ្វឹកហាត់យល់ដឹងពីអារម្មណ៍ខ្លួនឯងជាមុនសិន ថានៅពេលយើងចង់ញ៉ាំអាហារណាមួយខ្លាំង យើងត្រូវដឹងថា ការញ៉ាំអាហារទាំងនោះ នឹងមានលទ្ធផលទៅជាយ៉ាងណា ប្រសិនបើយើងញ៉ាំច្រើន។ ការញ៉ាំអាហារក្នុងចំនួនច្រើនរាល់ថ្ងៃអាចធ្វើឲ្យយើងទៅជាធាត់ខ្លាំង ហើយការធាត់ខ្លាំងនេះពេលខ្លះទៀតធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ឬមិនសប្បាយចិត្តនឹងរូបរាងខ្លួនទៀតផង។
លោក Davide បានបន្ថែមទៀតថា នៅពេលយើងដឹងរឿងទាំងនេះហើយ យើងព្យាយាមហ្វឹកហាត់ទម្លាប់ថ្មីមួយ ពោលគឺនៅពេល យើងដឹងថាខ្លួនចង់ញ៉ាំចំណីអាហារច្រើន យើងអាចបង្វែរអារម្មណ៍ទៅធ្វើរឿងផ្សេង ដូចជាទៅដើរលេង ទៅរកមិត្តភក្តិនិយាយគ្នាលេង ឬទៅធ្វើសកម្មភាពផ្សេងៗដើម្បីបន្លប់។ វិធីមួយទៀត ដែលលោកណែនាំដែរនោះ គឺការប្រើកៅស៊ូពាក់នៅកដៃ ហើយរាល់ពេលយើងចង់ញ៉ាំអាហារច្រើនយើងអាចទាញកៅស៊ូផ្ទាត់ស្បែកកដៃ ធ្វើដូចនេះ ខួរក្បាលយើងនឹងចាំហើយប្តូរគំនិតថា រាល់ពេលដែលចង់ញ៉ាំច្រើន នឹងក្លាយជាកំហុស ពុំគួរធ្វើ។

យ៉ាងណាមិញ អ្នកជំនាញអង់គ្លេស ខាងលើ បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីបំបែកទម្លាប់មិនល្អនេះ និងទៅហ្វឹកហាត់ទម្លាប់ល្អប្រសើរវិញបាននោះ នឹងត្រូវការពេលវេលាខ្លះផងដែរ។ លោកបាននិយាយថា ពុំមានវេទមន្តអ្វីឡើយ ក្រៅតែពីការព្យាយាមយកឈ្នះអារម្មណ៍ទោរទន់នោះ និងអនុវត្តដោយមិនបោះបង់ទម្លាប់ល្អ ដើម្បីទទួលបានសុខភាពជីវិតប្រសើរឡើងវិញ ពីការមិនញ៉ាំច្រើន៕
ចុចអាន៖ឆ្ងល់អត់ ហេតុអ្វីអ្នកខ្លះញ៉ាំនោះញ៉ាំ តែមិនធាត់ មិនឡើងគីឡូសោះ?
ចុចអាន៖អាហារគួរហូប ដើម្បីថែទាំឆ្អឹងនិងជង្គង់ឲ្យកាន់តែរឹងមាំ មិនថាក្មេងឬចាស់ ត្រូវបំប៉នទាំងអស់គ្នា
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


