សុខភាព
មិនមែនជាបុគ្គលងាយរងគ្រោះ អាចពន្យាពេល១ឆ្នាំ សឹមចាក់វ៉ាក់សាំងដូសទី៣ក៏បាន
យោងតាមការចុះផ្សាយពីគេហទំព័រ News 3 Chanel បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ អាចពន្យាពេលដល់មួយឆ្នាំក៏បាន ប្រសិនបើសុខភាពពលរដ្ឋមិនប្រឈមនឹងហានិភ័យខ្លាំងនោះទេ។

គ្រប់គ្នាបានដឹងមកថា ដូសទី៣ ឬដូសជំរុញ អាចចាក់បានចន្លោះពី ៦-៨ខែ ក្រោយចាក់ដូសទី២ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ការពារបុគ្គលងាយរងគ្រោះ និងប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ភេទដែលកំពុងរាតត្បាតជាង ១៣០ប្រទេសទូទាំងពិភពលោក។ ប៉ុន្តែមានបុគ្កលមួយចំនួន ពុំមានភាពបន្ទាន់ចំពោះវ៉ាក់សាំងដូសជំរុញឡើុយ។
ជាមួយគ្នាដែរ វេជ្ជបណ្ឌិត Bob Wachter ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ កាលីហ្វញ៉ា ផ្ដល់ដំបូន្មានឱ្យរង់ចាំចាក់ដូសទី៣ រហូតដល់ ៨ខែ បន្ទាប់ពីចាក់ដូសទី២ ឬយ៉ាងហោចណាស់ក៏ ៦ខែដែរ។ ទោះជាយ៉ាងនេះក្ដី វេជ្ជបណ្ឌិតរូបនេះ បន្ថែមថា ប្រទេសខ្លះអាចរង់ចាំរហូតដល់មួយឆ្នាំ ដោយសារហានិភ័យសុខភាពរបស់ពលរដ្ឋមានភាពខុសៗគ្នា។ ដូច្នេះ ការចាក់ដូសទី៣អាចធ្វើឡើង ផ្អែកតាមការស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ។

ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិត Paul Offit អ្នកជំនាញវ៉ាក់សាំងកំពូល និងជាទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថ្លែងថា មិនមានភស្តុតាងនៃការធ្វើឲ្យខូចខាតប្រសិទ្ធភាពវ៉ាក់សាំងក្នុងការពារប្រឆាំងជំងឺធ្ងន់ធ្ងរឡើយ។ មូលហេតុនេះ ការចាក់វ៉ាក់សាំងដូសទី៣ អាចពន្យាពេលរហូតដល់មួយឆ្នាំ ក៏មិនថ្វីដែរ សម្រាប់បុគ្គលមិនងាយរងគ្រោះ។
ចំណែក លោកវេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យឱសថសង្គ្រោះបន្ទាន់នៅសាកលវិទ្យាល័យ Brown University លើកឡើងស្រដៀងគ្នាថា កម្រិតវ៉ាក់សាំង២ដូស នៅតែការពារអ្នកបានយ៉ាងល្អពីការចូលមន្ទីរពេទ្យ និងការស្លាប់ បើទោះមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ អ្នកនៅតែត្រូវបានការពារនឹងផលអាក្រក់បំផុតប្រឆាំងវីរុសកូវីដ-១៩។
ដោយឡែកនៅ កម្ពុជា ក្រសួងសុខាភិបាល បានសម្រេចអនុម័តចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ បន្ទាប់ពីពួកគេចាក់ដូសមូលដ្ឋានបាន ៤ខែ។ រីឯសារធារណជនទូទៅ ត្រូវរង់ចាំ ៦ ទៅ ៨ខែសិន ទើបអាចចាក់បាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកជំនាញបញ្ជាក់ច្បាស់ថា វ៉ាក់សាំងពីរដូសការពារបានល្អ ទោះមិនចាក់ដូសទី៣
ចុចអាន៖ ហេតុផល២យ៉ាង មនុស្សអាចនឹងត្រូវចាក់វ៉ាក់សាំង បង្ការកូវីដ រាល់ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន