ព័ត៌មានអន្ដរជាតិ
ទោះបីរងទណ្ឌកម្មក្នុងសង្គ្រាម រុស្ស៊ីនាំចេញផលិតផលកសិកម្មទៅកាន់១០៨ប្រទេស
ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន ដែលត្រូវបានអន្តរជាតិថ្កោលទោសរុស្ស៊ីថាជាអ្នកបង្កសង្គ្រាមនោះ ហើយ ប្រទេសលោកខាងលិចបានបញ្ចេញវិធានការដាក់ទណ្ឌកម្មរុស្ស៊ី ជាច្រើនលើកច្រើនសារក្នុងវិស័យជាច្រើនក្នុងន័យធ្វើឲ្យរុស្ស៊ីចុះខ្សោយមិនអាចផ្គត់ផ្គង់ដល់ការធ្វើសង្ក្រាមបន្តទៅទៀត។ ទោះបីជាបែបណា ការនាំចេញកសិផលរបស់រុស្សីនៅតែខ្លាំង ដោយការនាំចេញទៅកាន់ប្រទេសជាង១០០ក្នុងឆ្នាំនេះ។

លទ្ធផលផ្ទុយពីការវិធានការប្រឆាំងរបស់បស្ចឹមលោក រុស្ស៊ីនៅតែអាចនាំចេញបានយ៉ាងច្រើន ទាំងវិស័យថាមពល និងវិស័យកសិកម្ម និងនាំចេញបានចំនួនច្រើនទៀតផង។
តាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី interfax នៅក្នុងកិច្ចប្រជុំជាមួយ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុង Chita នៅថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោកស្រី Oksana Lut បានរាយការណ៍ថា ប្រទេសរុស្សីបាននាំចេញគ្រាប់ធញ្ញជាតិចំនួន៥៣លានតោនក្នុងឆ្នាំ ២០២៤-២០២៥ ដោយក្នុងនោះមានស្រូវសាលីចំនួន ៤៤លានតោន។

លោកស្រីរដ្ឋមន្ត្រី ត្រូវបានស្រង់សម្តីដូចនិយាយថា៖«ជាទូទៅ ការនាំចេញនេះស្របនឹងលទ្ធផលជាមធ្យមនៃការនាំចេញរបស់យើងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ»។
លោកស្រី រដ្ឋមន្ត្រីកសិកម្ម Lut បាននិយាយថា ឥឡូវនេះគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីត្រូវបាននាំចេញទៅប្រទេសចំនួន ១០៨ ក្នុងនោះ ៧០ប្រទេសនាំចូលស្រូវសាលីរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសផ្តាច់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិជាមួយអ៊ុយក្រែនកាលពីខែមីនាឆ្នាំមុន ដោយអះអាងថា រុស្ស៊ីមានការលំបាកខ្លាំងក្នុងការទូទាត់ប្រាក់ ហើយការរបាំងនៃការដាក់ទណ្ឌកម្មដែលការទូទាត់ជាប្រាក់ដុល្លារ ធ្វើឲ្យទំនិញរុស្ស៊ីពិបាកនាំចេញ រួមទាំងជីកសិកម្មផងដែរ។
លោកស្រីបាននិយាយថា៖«យើងបន្តពង្រីកភូមិសាស្ត្រនៃការនាំចេញ។ មានប្រទេសថ្មីចំនួន ១១កាលពីឆ្នាំមុន ហើយការនាំចេញបានបន្តទៅកាន់ប្រទេសចំនួន ៧ ដែលបានបញ្ឈប់ការទិញគ្រាប់ធញ្ញជាតិរបស់យើង»។
ភ្នាក់ងារស្ថិតិសហព័ន្ធរុស្ស៊ី បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រមូលផលស្រូវចំនួន ១២៥,៩ លានតោន រួមទាំងស្រូវសាលីចំនួន ៨២,៦លានតោនក្នុងឆ្នាំ ២០២៤ ដោយមិនទាន់រាប់បញ្ចូលតំបន់ថ្មី ដែលរុស្សីបានកាត់ពីអ៊ុយក្រែនភ្ជាប់នឹងប្រទេសរុស្ស៊ី។ ក្រសួងកសិកម្មបានរាយការណ៍ថា ការប្រមូលផលសរុបនឹងមានចំនួន ១២៩,៨ លានតោនជាមួយនឹងតំបន់ថ្មី៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


