ព័ត៌មានអន្ដរជាតិ
អ្នកជំនាញបញ្ជាក់ច្បាស់ថា វ៉ាក់សាំងពីរដូសការពារបានល្អ ទោះមិនចាក់ដូសទី៣
អ្នកជំនាញសុខភាពបានបញ្ជាក់យ៉ាងច្បាស់ណាស់ថា ការចាក់វ៉ាក់សាំងពេញដូសទាំងពីរគឺមានប្រសិទ្ធភាពខ្ពស់ការពារប្រឆាំងការធ្ងន់ធ្ងរ និងការស្លាប់ដែលបណ្តាលមកកូវីដ-១៩ ខណៈនិយតករអាមេរិកពិចារណាអនុញ្ញាតឲ្យចាក់ដូសជំរុញបន្ថែម(ដូសទី៣)នាប៉ុន្មានសប្តាហ៍ខាងមុខ។
លោកវេជ្ជបណ្ឌិត Paul Offit អ្នកជំនាញវ៉ាក់សាំងកំពូល និងជាទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ៖«អ្វីទៅជាគោលដៅនៃការចាក់វ៉ាក់សាំង? គោលដៅដែលត្រូវបានបញ្ជាក់ (ដោយនាយក CDC លោក Rochelle Walensky) និងអ្នកផ្សេងៗទៀតថា គឺដើម្បីការពារការឆ្លងដែលបណ្តាលឲ្យឈឺធ្ងន់ធ្ងរ ហើយទិន្នន័យទាំងអស់ថ្ងៃនេះ ចេញផ្សាយដោយ CDC បកស្រាយដោយ CDC គឺវាត្រូវបានធ្វើយ៉ាងច្បាស់ពិតប្រាកដ»។
លោកថា ៖«មិនមានភស្តុតាងនៃការធ្វើឲ្យខូចខាតប្រសិទ្ធភាពការពារប្រឆាំងជំងឺធ្ងន់ធ្ងរឡើយ»។

ការជជែកជុំវិញវ៉ាក់សាំងមានការប្រែប្រួល ពីព្រោះអ្នកជំនាញសុខភាពកំពុងសិក្សាពីព័ត៌មានថ្មីអំពីកូវីដ-១៩ និងវីរុសបំប្លែងខ្លួនរបស់វា។ ប៉ុន្តែចំពេលមានការវែកញែក អ្នកជំនាញមានភាពស៊ីសង្វាក់គ្នាពីការកត់សំគាល់នៃប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យឱសថសង្គ្រោះបន្ទាន់នៅសាកលវិទ្យាល័យ Brown University បាននិយាយកាលពីថ្ងៃសុក្រថា ៖«សូមចងចាំថា សូម្បីតែកម្រិតវ៉ាក់សាំងបច្ចុប្បន្ននេះគឺនៅតែការពារអ្នកបានយ៉ាងល្អពីការចូលមន្ទីរពេទ្យ និងការស្លាប់។ យើងនឹងមិនវិលត្រឡប់ទៅដើមឆ្នាំ២០២០ ឬដើមឆ្នាំ២០២១វិញឡើយ បើទោះពួកយើងមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញបន្ថែម។ យើងនៅតែត្រូវបានការពារនឹងផលអាក្រក់បំផុតប្រឆាំងវីរុសនេះ»។
ការវិភាគរបស់ CNN លើទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកចាប់តាំងពីខែមុនបានលើកឡើងថា ជាង៩៩.៩៩%នៃអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញមិនមានករណីឆ្លងទម្លុះដែលបណ្តាលឲ្យចូលមន្ទីរពេទ្យ ឬស្លាប់ឡើយ។
ហើយដោយសារតែកម្រិតការពារខ្ពស់បែបនេះហើយបានជាលោក Offit បានសង្កត់ធ្ងន់ថា អាមេរិកអាចឈានទៅមុខយ៉ាងសំខាន់ដើម្បីប្រឆាំងនឹងកូវីដ-១៩ដោយមធ្យោបាយសាមញ្ញគឺចាក់វ៉ាក់សាំងដល់អ្នកដែលមិនទាន់ចាក់។
លោកបន្ថែមថា សាររបស់រដ្ឋាភិបាលអាមេរិកអំពីការចាក់ដូសទី៣ធ្វើឱ្យមានការភ័ន្តច្រឡំ និងខកចិត្ត។
លោក Offit មានប្រសាសន៍ថា ៖«វាធ្វើឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំទទួលបានការតេទូរសព្ទចូល និងអ៉ីមែលជាច្រើនពីមនុស្សដោយនិយាយថា រង់ចាំ ដូច្នេះតើខ្ញុំមិនត្រូវបានការពារពេញលេញទៀតមែនទេ?
«ខ្ញុំគិតថា សារដែលគួរតែចេញមកឥឡូវនេះគឺថា ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង mRNAទាំងពីរដូសហើយ អ្នកមានឱកាសខ្ពស់ណាស់ពីការមិនឆ្លងកូវីដធ្ងន់ធ្ងរ និងថា នោះនៅបន្តរហូតដល់បច្ចុប្បន្ន។ នោះអ្នកគួរពិចារណាដោយខ្លួនពីប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ»។
តាមទិន្នន័យរបស់ CDC បង្ហាញថា រហូតដល់ពេលនេះ ប្រជាជនអាមេរិក ៦២.២%បានចាក់វ៉ាក់សាំងបង្ការកូវីដហោចណាស់១ដូស ខណៈប្រហែលជា៥២.៩% បានចាក់ទាំងពីរដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


