Connect with us

សុខភាព

មិនមែនជាបុគ្គលងាយរងគ្រោះ អាចពន្យាពេល១ឆ្នាំ សឹមចាក់វ៉ាក់សាំងដូសទី៣ក៏បាន

បានផុស

នៅ

យោងតាមការចុះផ្សាយពីគេហទំព័រ News 3 Chanel បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ អាចពន្យាពេលដល់មួយឆ្នាំក៏បាន ប្រសិនបើសុខភាពពលរដ្ឋមិនប្រឈមនឹងហានិភ័យខ្លាំងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់គ្នាបានដឹងមកថា ដូសទី៣ ឬដូសជំរុញ អាចចាក់បានចន្លោះពី ៦-៨ខែ ក្រោយចាក់ដូសទី២ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ ការពារបុគ្គលងាយរងគ្រោះ និងប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ភេទដែលកំពុងរាតត្បាតជាង ១៣០ប្រទេសទូទាំងពិភពលោក​។ ប៉ុន្តែមានបុគ្កលមួយចំនួន ពុំមានភាពបន្ទាន់ចំពោះវ៉ាក់សាំងដូសជំរុញឡើុយ។

ជាមួយគ្នាដែរ វេជ្ជបណ្ឌិត Bob Wachter ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ កាលីហ្វញ៉ា ផ្ដល់ដំបូន្មានឱ្យរង់ចាំចាក់ដូសទី៣ រហូតដល់ ៨ខែ បន្ទាប់ពីចាក់ដូសទី២ ឬយ៉ាងហោចណាស់ក៏ ៦ខែដែរ។ ទោះជាយ៉ាងនេះក្ដី វេជ្ជបណ្ឌិតរូបនេះ បន្ថែមថា​ ​ ប្រទេសខ្លះអាចរង់ចាំរហូតដល់មួយឆ្នាំ ដោយសារហានិភ័យសុខភាពរបស់ពលរដ្ឋមានភាពខុសៗគ្នា។ ដូច្នេះ ការចាក់ដូសទី៣អាចធ្វើឡើង ផ្អែកតាមការស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ។

ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិត Paul Offit អ្នក​ជំនាញ​វ៉ាក់សាំង​កំពូល និង​ជា​ទី​ប្រឹក្សារដ្ឋបាល​ចំណី​អាហារ និងឱសថ​អាមេរិក (FDA) ថ្លែងថា មិន​មាន​ភស្តុតាងនៃ​ការធ្វើ​ឲ្យ​ខូច​ខាត​​ប្រសិទ្ធភាព​វ៉ាក់សាំងក្នុងការពារ​ប្រឆាំង​ជំងឺ​ធ្ងន់​ធ្ងរ​ឡើយ។ មូលហេតុនេះ ការចាក់វ៉ាក់សាំងដូសទី៣ អាចពន្យាពេលរហូតដល់មួយឆ្នាំ ក៏មិនថ្វីដែរ សម្រាប់បុគ្គលមិនងាយរងគ្រោះ។

ចំណែក លោក​វេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យ​ឱសថ​សង្គ្រោះ​បន្ទាន់នៅ​សាកល​វិទ្យាល័យ Brown University លើកឡើងស្រដៀងគ្នាថា ​កម្រិត​វ៉ាក់​សាំង២ដូស​ នៅ​តែ​ការពារ​អ្នក​បាន​​យ៉ាង​ល្អ​ពី​ការ​ចូល​មន្ទីរពេទ្យ និង​ការ​ស្លាប់​ បើ​ទោះ​​​​​មិន​ទាន់ចាក់​វ៉ាក់សាំង​ដូស​ជំរុញ អ្នកនៅ​តែត្រូវ​បាន​​ការពារ​នឹង​ផល​អាក្រក់​បំផុត​ប្រឆាំងវីរុសកូវីដ-១៩។

ដោយឡែកនៅ កម្ពុជា ក្រសួងសុខាភិបាល បានសម្រេចអនុម័តចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ បន្ទាប់ពីពួកគេចាក់ដូសមូលដ្ឋានបាន ៤ខែ។ រីឯសារធារណជនទូទៅ ត្រូវរង់ចាំ ៦ ទៅ ៨ខែសិន ​ទើបអាចចាក់បាន៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នក​ជំនាញ​បញ្ជាក់​ច្បាស់​ថា​ វ៉ាក់សាំង​ពីរ​ដូស​ការពារ​បាន​ល្អ ទោះ​មិន​​ចាក់​ដូសទី៣

ចុចអាន៖ ហេតុផល២យ៉ាង មនុស្សអាចនឹងត្រូវចាក់វ៉ាក់សាំង បង្ការកូវីដ រាល់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម