សុខភាព
ការពិនិត្យផ្ទៃពោះទៀងទាត់ នាំឲ្យកូនក្នុងផ្ទៃ មានសុខភាពល្អ
ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ ឲ្យបាន ៥ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។ ការពិនិត្យអេកូសាស្ត្រឲ្យបាន ៥ដងនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

១) លើកទី១ (នៅពេលបាត់រដូវ)៖
– តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
– ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?
២) លើកទី២ (១២សប្តាហ៍ – ១៥សប្តាហ៍)៖
– តើកូនតែមួយ ឬភ្លោះ? (ភ្លោះអាច ២ ឬ ៣ ឬ ៤)
– ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
– វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21
– ភាពមិនប្រក្រតីរបស់ទារក (malformation):
• សន្ទះទ្រូងចំហ (hernie diaphragmatique)
• ពោះវៀនចេញក្រៅ (laparoschisis)
• ទារកអត់លលាដ៍ក្បាល (anencéphalie)
– តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក grossesse môlaire) ឬកូនធម្មតា
– កំណត់ភេទកូន ស្រី ឬ ប្រុស

៣) លើកទី៣ (២៣សប្តាហ៍ – ២៥សប្តាហ៍)៖
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:
– ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)
– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)
– បេះដូង (បេះដូងប្រហោង។ល។)
– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)
– ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)
– អវយវៈ (លើស ឬខ្វះ)
៤) លើកទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)៖
– ការលូតលាស់ និងសុខភាពទារក
– ទម្រង់ និងទម្ងន់កូន
– ទីតាំងរបស់សុក
– បរិមាណទឹកភ្លោះ
– បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក
៥) លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖
– តាមដានសុខភាពកូន (កូនខ្សោយ។ល។)
– តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)

“ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


