កូវីដ-១៩កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កូវីដ-១៩កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ

បានផុស

នៅ

ស្រីៗគ្នាដែលកំពុងពពោះ អំឡុងពេល COVID-19 វាយលុក ទន្ទឹមនឹងការព្រួយបារម្ភ យើងក៏ត្រូវអនុវត្តវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុស COVID-19។ ខាងក្រោមនេះ ជាវិធីការពារខ្លួនសម្រាប់ស្ត្រីពពោះ អំឡុងពេល COVID-19 វាយលុក ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ញ៉ាំអាហារចម្រុះមុខ

Healthy-Food-Preparation - Saugus Public Library

របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ។ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ កាកសរសៃ ជួយឲ្យទ្រទ្រង់សុខភាពម្តាយ និងកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ មានប្រព័ន្ធការពាររឹងមាំ មិនឆ្លងមេរោគ។

២. គេងឲ្យបានគ្រប់គ្រាន់

ពេលមានផ្ទៃពោះ ស្រីៗគ្នាកំពុងតែពិបាកគេងស្រាប់ផង ហើយបើយើងថែមរឿងខ្វាយខ្វល់អំពី COVID-19 ទៀតនោះ ធ្វើឲ្យប៉ះពាល់ដំណេកកាន់តែខ្លាំង។ បែបនេះហើយ ម៉ាក់ៗត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបមានកម្លាំង អារម្មណ៍ស្រស់ថ្លា វីរុស COVID-19 មិនហ៊ានយាយី។

៣. ករណីមិនចាំបាច់ កុំចេញទៅក្រៅ

នៅផ្ទះឈ្នះ COVID-19 ពាក្យនេះត្រឹមត្រូវណាស់ ដូច្នេះបើមិនមានការចាំបាច់ ម៉ាក់ៗមិនត្រូវចេញទៅក្រៅ ឬទីកន្លែងណាមនុស្សច្រើននោះទេ នៅផ្ទះមានសុវត្ថិភាពជាងទីណាៗទាំងអស់។

៤. ពាក់ម៉ាស់ការពារពេលទៅកន្លែងមានមនុស្សច្រើន

Coronavirus Infection and Pregnancy - India

បើមានកិច្ចការចាំបាច់ត្រូវចេញទៅក្រៅ ឬទីកន្លែងដែលមានមនុស្សច្រើន ពិសសស្ត្រីពពោះត្រូវទៅមន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បីតាមដានសុខភាពជារៀងរាល់ខែនោះ ម៉ាក់ៗត្រូវពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ។

៥. អនុវត្តក្បួនអនាម័យជាប្រចាំ

ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក អាល់កុល ឬជេលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហេតុផល ៥យ៉ាង ស្ត្រីមានផ្ទៃពោះត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩កុំខាន

ចុចអាន៖ ក្រោយអនុញ្ញាត ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ ចង់ចាក់វ៉ាក់សាំង ត្រូវត្រៀមចំណុចនេះ កុំប្រហែសខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services