ក្រោយអនុញ្ញាត ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ ចង់ចាក់វ៉ាក់សាំង ត្រូវត្រៀមចំណុចនេះ កុំប្រហែសខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ក្រោយអនុញ្ញាត ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ ចង់ចាក់វ៉ាក់សាំង ត្រូវត្រៀមចំណុចនេះ កុំប្រហែសខ្លួន

បានផុស

នៅ

ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចចាក់វ៉ាក់សាំងកូវីដបានដូចគេឯងដែរ ក្នុងករណីគាត់មានសុខភាពល្អ។ នេះបើតាមការលើកឡើង របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ក្រប​ខណ្ឌ​ទូទាំង​ប្រទេស បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះបី​ជា​លោកជំទាវ ឱ វណ្ណឌីន បាន​លើកឡើង​ថា ស្ត្រី​មាន​ផ្ទៃពោះ​និង​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ អាច​​​ចាក់​វ៉ាក់សាំង​កូវីដ​បាន​ក៏​ពិតមែន​ តែ​ក្រុម​មនុស្ស​ទាំង​នោះ​ក៏​មិន​ត្រូវ​ប្រហែស​ខ្លួន ​និង​ត្រូវ​ត្រៀម​ចំណុច​សំខាន់ៗ​ខាងក្រោមនេះ​ឲ្យ​មែនទែន​ ចៀសវាង​នាំ​ភ្លេច​មុខ​ក្រោយ​ពិបាក​ខ្លួន។

ត្រូវ​ប្រាកដ​ថា​ អ្នក​មាន​សុខភាព​ល្អ​រឹងមាំ​ទាំង​ម្ដាយ​និង​កូន​ មុន​នឹង​សម្រេចចិត្ត​ថាទៅ​ចាក់​វ៉ាក់សាំង ( ស្របតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន )។

ត្រៀមខ្លួន​ជានិច្ច​ មុន​និង​ក្រោយ​ចាក់ ​ជា​ពិសេស​គឺ​ត្រូវ​សម្រួល​អារម្មណ៍​ កុំ​ភិតភ័យ កុំ​បារម្ភ​ ព្រោះ​វ៉ាក់សាំង​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​លើ​មនុស្ស​គ្រប់គ្នា។

សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ ការពារ​ក្រែង​អាច​ខ្យល់គរ​ ដួល​សន្លប់​ជាយថាហេតុ​ ក្នុង​អំឡុង​ពេល​ចាក់​រួច។

ហូប​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ផ្សើម​ដល់​រាងកាយ​ ការពារ​ការ​ខះ​ជាតិ​ឬ​ទឹក​ស្ងួត​បំពង់ក​ពិបាក​ទ្រាំ ។

ស្ត្រី​មាន​ផ្ទៃពោះ​ពិបាក​ទាំង​ដើរ​ ឈរ​ និង​អង្គុយ ​ដូច្នេះ​ត្រូវ​ចេះ​ការពារ​ខ្លួន​ឲ្យ​មែនទែន។ ជាពិសេស​ទាំង​មុន​ចាក់និង​ក្រោយ​ចាក់​រួច អ្នក​ម្ដាយ​គ្រប់រូប កុំភ្លេច​ត្រៀម​ឆត្រ​ មួក​ សម្រាប់​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ។

ចុងក្រោយ​ប្រសិន​បើ​គិត​ថា​អ្នក​មាន​សុខភាព​ល្អ​រឹងមាំ​ អាច​ទៅ​ចាក់​វ៉ាក់សាំង​បាន​ហើយ ​គួរ​មាន​មនុស្ស​អម​ទៅ​ជាមួយ​គ្រប់​ពេល។ មិន​ថា​អ្នក​មាន​ផ្ទៃពោះ ​ឬ​កំពុង​បំបៅ​កូន​ដោយ​ទឹក​ដោះ​នោះ​ទេ។

គួរ​បញ្ជាក់​ថា​ ​មន្ត្រី​សុខាភិបាល​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​កូន​ដោយ​ទឹកដោះ​ ប្រសិន​បើ​គាត់​មាន​សុខភាព​ធម្មតា គាត់​អត់​មាន​ជំងឺ​ដង្កាត់​អី​ទេ ហើយ​គាត់​ស្ម័គ្រចិត្ត​ចង់​ចាក់ គឺ​គាត់​អាច​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​បាន មិន​ថា​ពេល​ណា មិនថា​ខែ​ណា​នោះ​ទេ ឲ្យ​តែ​គាត់​ស្រួល​ខ្លួន ហើយ​គាត់​ចង់​ចាក់ ​សូម​អញ្ជើញ​មក​ចាក់​បាន “៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

ចុចអាន៖ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ៥២ នាទី មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services