សុខភាព
ថៃ រកឃើញថា ស្រ្តីពពោះ ដែលឆ្លងកូវីដ មានសឹងតែពាក់កណ្តាលទៅហើយ ត្រូវស្លាប់
ក្រសួងសុខាភិបាលថៃបាននិយាយកាលពីម្សិលមិញថា ស្ត្រីមានផ្ទៃពោះប្រមាណ៤០ភាគរយ ដែលបានស្លាប់នៅប្រទេសថៃ ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក គឺដោយសារផលវិបាកដែលបណ្តាលមកពីជំងឺកូវីដ-១៩។
អត្រា ត្រូវបានគេរំពឹងថានឹងកើនឡើងទៀត លុះត្រាតែមនុស្សក្រុមនេះទទួលបានវ៉ាក់សាំង។ ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីក្រសួង រកឃើញថា មានស្ត្រីពពោះតិចជាង ២០ភាគរយប៉ុណ្ណោះ បានទទួលថ្នាំបង្ការដូសទីមួយ។

វេជ្ជបណ្ឌិត Ekachai Piansriwatchara អ្នកនាំពាក្យក្រសួងបានបង្ហាញថា ក្រុមនេះកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតនៅទូទាំងពិភពលោក។ ជំងឺនេះ បានបណ្តាលឲ្យមានការស្លាប់ ២៥% ក្នុងចំណោមស្ត្រីពពោះនៅសហរដ្ឋអាមេរិកនិង អឺរ៉ុប។
ក្រសួងបានប្រមូលស្ថិតិចាប់ពីខែតុលាដល់ខែកញ្ញា ហើយបានរកឃើញថា ស្ត្រីមានផ្ទៃពោះចំនួន ៧៨ នាក់ក្នុងចំណោម ១៩២ នាក់ បានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-១៩។

យោងតាមក្រសួងសុខាភិបាលថៃ ស្ត្រីមានផ្ទៃពោះចំនួន ៤,៧៧៨ នាក់បានឆ្លងមេរោគកូវីដ-១៩ ចាប់ពីខែមេសាដល់ខែកញ្ញាឆ្នាំនេះ។
ក្រសួងគ្រោងនឹងចាក់វ៉ាក់សាំងបង្ការកូវីដដល់ស្រ្តីមានផ្ទៃពោះចំនួន ៥០០,០០០ នាក់នៅទូទាំងប្រទេស ប៉ុន្តែមានតែ ៧៤,៦២៥ នាក់ប៉ុណ្ណោះដែលទទួលថ្នាំបង្ការដូសទី១ឬស្មើ ១៤,៩% នៃគោលដៅនោះ។ ស្រ្តីពពោះត្រឹមតែជាង ១០% ឬស្មើ ៥១,៩៨៩ នាក់ប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងពីរដូស ខណៈ ៥២៦ ឬ ០.១% ទទួលដូសទីបី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ការមានផ្ទៃពោះលើសខែ ក៏ជាសញ្ញាគ្រោះថ្នាក់ ចំពោះអ្នកម្តាយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


