សុខភាព
ការមានផ្ទៃពោះលើសខែ ក៏ជាសញ្ញាគ្រោះថ្នាក់ចំពោះអ្នកម្តាយ!
ជាទូទៅស្ត្រីដែលមានផ្ទៃពោះគ្រប់ខែ គឺត្រូវធ្វើការសម្រាលបុត្រនៅគភ៌មានអាយុចន្លោះពី ៣៧ ទៅ ៤0សប្តាហ៍។ ក្នុងករណីស្ត្រីមានផ្ទៃពោះដែលធ្វើការសម្រាលបុត្រលើសពីអាយុ ៤១សប្តាហ៍ឡើងទៅ នោះគេហៅថាផ្ទៃពោះលើសខែ។ ការមានផ្ទៃពោះលើសខែនេះ គឺមិនត្រឹមតែមានគ្រោះថ្នាក់សម្រាប់ទារកនោះទេ អ្នកម្តាយក៏នឹងអាចប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
ក) ផលវិបាក៖
សម្រាប់ស្ត្រីជាម្តាយ អាចប្រឈមនឹងៈ
– ការវះកាត់យកកូនកាន់តែច្រើនឡើង
– ការដាច់រហែកទ្វារមាសកម្រិត ៣ និង ៤
– ការធ្លាក់ឈាមក្រោយសម្រាល
– មានជំងឺ Chorioamniotite
– ការបង្ករោគនៅក្នុងភ្នាសស្បូន (endométrite)

ខ) ការតាមដានអ្នកម្តាយមានផ្ទៃពោះលើសខែ៖
– ត្រូវធ្វើការតាមដានផ្ទៃពោះឲ្យបានកាន់តែជាប់លាប់ ចាប់ពីអាយុគភ៌ ៤១សប្តាហ៍
– គួរធ្វើការតាមដាន ២-៣ដង ក្នុង១សប្តាហ៍
– វិធីសាស្ត្រក្នុងការធ្វើការតាមដាន៖
• ការថយចុះនៅចលនាបម្រាសរបស់កូនក្នុងពោះ ដែលធម្មតាស្ត្រីត្រូវការតាមដានក្នុងមួយថ្ងៃ (កូនត្រូវមានចលនាបម្រាសលើសពី ៣ដងក្នុងរយៈពេល ១ម៉ោង)។
• ការធ្វើការវិភាគតាមរយៈ Monitoring នៅលើចង្វាក់បេះដូងកូន
• ការធ្វើការវិភាគ Iformatisé du RCF


• ការធ្វើអេកូសាស្ត្រ ដើម្បីស្វែងរកនៅការថយចុះបរិមាណទឹកភ្លោះដែលត្រូវធ្វើ ២ ទៅ ៣ដង ក្នុង១សប្តាហ៍ ចាប់ពីអាយុគភ៌៤១សប្តាហ៍ឡើងទៅ (ករណីមានការខ្វះទឹកភ្លោះ ត្រូវធ្វើការជំរុញឲ្យឈឺពោះសម្រាល និងបន្ថែមការតាមដាន)។

ចំណាំ៖ អ្នកម្តាយទាំងឡាយត្រូវចងចាំអំពីកាលបរិច្ឆេទនៃពេលសម្រាល ដែលកំណត់ដោយគ្រូពេទ្យជំនាញ និងទុកដាក់ឯកសារឲ្យបានត្រឹមត្រូវ។ ក្នុងករណីអ្នកម្តាយមានផ្ទៃពោះលើសខែ គួរគប្បីរួសរាន់មកជួបជាមួយគ្រូពេទ្យជំនាញសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងតាមដានឲ្យបានត្រឹមត្រូវ ដែលអាចជៀសផុតពីគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បញ្ហាខ្វះគ្រាប់ឈាមក្រហម អំឡុងពេលមានផ្ទៃពោះ!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



