សុខភាព
ងូតទឹកត្រជាក់ ផ្ដល់អត្ថប្រយោជន៍ ច្រើនដល់រាងកាយ សឹងមិនជឿ
ទឹកត្រជាក់ ជួយដាស់អារម្មណ៍ដែលស្ពឹកឲ្យស្រស់ស្រាយ ប្រសិនបើបានប៉ះលើដងខ្លួន និងលើផ្ទៃមុខ។ វាមិនត្រឹមជួយបំបាត់ការស្រេកទឹក តែជួយឲ្យសសៃឈាមដើរបានល្អ និងមានភាពរហ័សជាងមុន ទៅទៀត។
១ កាត់បន្ថយការឈឺចាប់សាច់ដុំ
ទោះបីជាក្រុមអ្នកស្រាវជ្រាវ នៅតែជជែកវែកញែកលម្អិត។ ប៉ុន្តែការសិក្សាបានបង្ហាញថា អត្តពលិកដែលជ្រមុជខ្លួនក្នុងទឹកត្រជាក់រយៈពេលខ្លី បន្ទាប់ពីការធ្វើលំហាត់ប្រាណ មានការឈឺសាច់ដុំតិចជាងមុន។ ដោយអ្នកជំនាញវេជ្ជសាស្ត្រពន្យល់ពីមូលហេតុ ទឹកត្រជាក់នឹងរឹតបន្តឹងសរសៃឈាមរបស់យើង កាត់បន្ថយលំហូរឈាម វាដូចជាដាក់ទឹកកកលើកន្លែងរបួស ដើម្បីជួយកាត់បន្ថយការហើម និងរលាក។

២ កាត់បន្ថយសីតុណ្ហភាពរាងកាយយ៉ាងឆាប់រហ័ស
មានការស្រាវជ្រាវបញ្ជាក់យ៉ាងច្បាស់ ការងូតទឹកត្រជាក់បន្ថយសីតុណ្ហភាពរាងកាយលឿនជាងការស្នាក់នៅក្នុងបរិយាកាសត្រជាក់។ ចំណុចសំខាន់ គឺត្រូវជ្រមុជខ្លួនអ្នកនៅក្នុងទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ វាមិនត្រឹមតែអនុញ្ញាតឲ្យទឹកត្រជាក់ហូរកាត់ផ្នែកណាមួយ នៃរាងកាយរបស់អ្នកប៉ុណ្ណោះទេ។
៣ អាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត
ទោះបីជាទឹកត្រជាក់ មិនអាចព្យាបាលស្ថានភាពផ្លូវចិត្តណាមួយក៏ដោយ ក៏មានករណីសិក្សាដែលបង្ហាញថា ការហែលទឹកត្រជាក់នៅក្នុងទឹកអាង ឬបឹង អាចជួយបំបាត់ការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ សម្រាប់អ្នកជំងឺមួយចំនួន។ ហើយមានការសិក្សាមួយ ដែលអ្នកស្រាវជ្រាវបានរកឃើញថា ការងូតទឹកត្រជាក់ពីរដងក្នុងមួយថ្ងៃ កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។
៤ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ
មានភស្តុតាងមួយចំនួន ដែលថា ការព្យាបាលដោយទឹកត្រជាក់ អាចជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ នេះជាទ្រឹស្ដីនឹងពង្រឹងសមត្ថភាពរបស់អ្នកក្នុងការប្រយុទ្ធនឹងជំងឺ។ ការសិក្សាផ្សេងទៀត ពីប្រភពដែលអាចជឿទុកចិត្ត បានបង្ហាញថាការងូតទឹកត្រជាក់ជារៀងរាល់ថ្ងៃ សម្រាប់សប្ដាហ៍ ឬច្រើនខែ អាចជួយបង្កើនភាពស៊ាំប្រឆាំងនឹងដុំសាច់។
៥ ជួយសម្រកទម្ងន់
ទោះបីជាមិនមានការស្រាវជ្រាវណា ដែលអាចបញ្ជាក់ដោយផ្ទាល់អំពីបញ្ហានេះក៏ដោយ។ ប៉ុន្តែការសិក្សាបានបង្ហាញថា ការជ្រមុជខ្លួន ក្នុងទឹកត្រជាក់ បង្កើនល្បឿនដំណើរការមេតាបូលីសរបស់រាងកាយ។ ការស្រាវជ្រាវក្នុងឆ្នាំ ២០០៩បានបង្ហាញថា ការជ្រមុជក្នុងទឹកក្រោម ១៥ អង្សាសេ បង្កើនការរំលាយអាហារថាមពល។ ប៉ុន្តែមិនមានភស្តុតាងដែលអាចជឿទុកចិត្តបានដែលថា ការជ្រមុជទឹកម្ដងហើយម្ដងទៀត នៅក្នុងទឹកកក នាំឲ្យស្រកទម្ងន់គួរឲ្យកត់សម្គាល់នោះទេ។

របៀបងូតទឹកត្រជាក់ក្រោយពេលហាត់ប្រាណ
បន្ទាប់ពីបញ្ចប់ការធ្វើលំហាត់ប្រាណខ្លាំង ជំនួសមកវិញ ចូរប្តូរទៅលំហាត់ប្រាណស្រាលៗ ដើម្បីបន្ថយអត្រាបេះដូងរបស់អ្នករយៈពេល ៥-១០នាទី មុនពេលលាតសន្ធឹង ដើម្បីជួយកម្ចាត់អាស៊ីតឡាក់ទិក និងការពាររបួស។
ចំណែកការងូតទឹកទឹកត្រជាក់ ឬងូតទឹកទឹកកកវិញ ទឹកត្រូវត្រជាក់នៅសីតុណ្ហភាព ១០-១៥ អង្សារសេ ត្រាំក្នុងទឹករយៈពេល ១០-១៥ នាទី ហើយគួរត្រាំឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បន្ទាប់ពីហាត់ប្រាណ ឬលេងកីឡា ។ មិនគួរទុកចោលរហូតដល់ ១ ម៉ោង។
ទោះជាយ៉ាងណាក៏ដោយ មុននឹងប្រើការព្យាបាលដោយទឹកត្រជាក់ ឬងូតទឹកទឹកកក គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាប៉ះពាល់ដល់សម្ពាធឈាម ចង្វាក់បេះដូង និងប្រព័ន្ធឈាមរត់ ដែលអាចបង្កើតបន្ទុកធ្ងន់លើបេះដូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ