Connect with us

សុខភាព

វ៉ាសាប៊ី មានអត្ថប្រយោជន៍ តែយ៉ាងណា ក៏គួរតែប្រុងប្រយ័ត្ន មុនពេលញ៉ាំ

បានផុស

នៅ

តើវ៉ាសាប៊ីជាអ្វី?

វ៉ាសាប៊ីគឺជារុក្ខជាតិ​មួយប្រភេទរបស់ជប៉ុន​​ ជាបន្លែ cruciferous ដុះ​តាម​ធម្មជាតិ នៅតាមដងអូរ ជ្រលងភ្នំ និងទន្លេភ្នំ។ វាក៏ដុះនៅផ្នែកខ្លះនៃប្រទេសចិន កូរ៉េ នូវែលសេឡង់ និងអាមេរិកខាងជើង។ ជាពិសេសនៅក្នុងតំបន់ មានម្លប់ និងដី​សើម។ វ៉ាសាប៊ីមានភាពល្បីល្បាញ ​ដោយសារ​ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿងផ្សំ នៅក្នុងមុខម្ហូបជប៉ុន​ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍របស់វ៉ាសាប៊ី

កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក

វ៉ាសាប៊ី​មាន​​​ប្រយោជន៍​មួយ​ចំនួន​ដូចជា isothiocyanates (ITCs) ដែលជា​សមាសធាតុ​ប្រឆាំង​មហារីក​ត្រូវ​បាន​រក​ឃើញ​ជា​ញឹកញាប់​នៅ​ក្នុង​រុក្ខជាតិ cruciferous ។

ការសិក្សាមួយបានរកឃើញថា ITCs ស្រង់ចេញពីឫស វ៉ាសាប៊ី រួមចំណែក​ដល់​ការ​ទប់ស្កាត់​ការ​បង្កើត​អាគ្រីឡាមីត (Acrylamide) ដែលជាប្រតិកម្មគីមីរវាងប្រូតេអ៊ីន និងជាតិស្ករ​ដែលបណ្តាល​មកពីកំដៅ។ Acrylamide គឺជាសារធាតុគីមីដែលអាចកើតមាននៅក្នុងអាហារមួយចំនួន។

កាត់បន្ថយការរលាក

វ៉ាសាប៊ីគឺជារុក្ខជាតិ​ ដែលមានលក្ខណៈសម្បត្តិប្រឆាំង នឹងការរលាកដ៏ខ្លាំងក្លា។ ការរលាក គឺ​ជាការឆ្លើយតបរបស់​ប្រព័ន្ធភាពស៊ាំ​ ទៅនឹងការឆ្លងមេរោគ។ របួស និងជាតិពុលផ្សេងៗ នៅពេលដែលរាងកាយ​ត្រូវបានរលាក និងគ្មានការគ្រប់គ្រង រហូតដល់ក្លាយជារោគសញ្ញារ៉ាំរ៉ៃ វា​អាច​នាំ​ឲ្យ​មានការ​វិវត្តន៍​នៃ​ជំងឺ​ផ្សេង​ទៀត​ដូច​ជា ជំងឺ​បេះដូង ទឹកនោមផ្អែម និង​មហារីក ។

ការសិក្សាដែលពាក់ព័ន្ធនឹងកោសិកាសត្វបង្ហាញថា ITCs ដែលមានផ្ទុក វ៉ាសាប៊ី អាចរារាំងកោសិកា និង​អង់ស៊ីម​ដែលជំរុញការរលាក រួមទាំងសារធាតុរំលាយអាហារផងដែរ។ Cyclooxygenase-2 (COX-2) និង cytokines (Cytokine) ដែលរួមចំណែកដល់ការរលាក។

ការពារការពុលអាហារ

វ៉ាសាប៊ី មានប្រសិទ្ធភាពប្រឆាំងនឹង E. coli O157:H7 ដែលជា​បាក់តេរីបង្ក​ជំងឺ​ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ និង Staphylococcus aureus ដែលនៅពេលអាហារមានមេរោគ។ វាផលិត​ជាតិពុល​ដែល​ហៅថា enterotoxin ហើយ​ប៉ះពាល់​ដល់​បំពង់​រំលាយអាហារ។ បាក់តេរី​ទាំងពីរ​ប្រភេទ​នេះ គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ពុល​អាហារ​។

ការពារ​ការ​ពុកធ្មេញ

វ៉ាសាប៊ី​មាន​ផ្ទុក​សារធាតុ isothiocyanate ដែល​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី​ក្នុង​មាត់​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​ពុកធ្មេញ ដូចជា streptococcus mutans ជាដើម។

ស្រក​ទម្ងន់

មនុស្សជាច្រើនជឿ អាហារហឹរ អាចជួយកាត់បន្ថយការធាត់ ដោយសារតែវាបង្កើន​ការរំលាយ​អាហារ​ថាមពលនៅក្នុងរាងកាយ។ ការធ្វើ​តេស្ត​ជាមួយ​សត្វ​កណ្ដុរ​ហើយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ស៊ីស្លឹកវ៉ាសាប៊ីជាមួយនឹងរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់​អាចជួយការពារការធាត់។

ប្រុងប្រយ័ត្ននៅពេលញ៉ាំវ៉ាសាប៊ី

ទោះបីជាការ​ទទួលទាន វ៉ាសាប៊ីសម្រាប់ការប្រើប្រាស់ទូទៅមានសុវត្ថិភាព និងមានសុខភាពល្អ​ក៏ដោយ ប៉ុន្តែ​ការ​បរិភោគវ៉ាសាប៊ីដើម្បីព្យាបាលជំងឺជាក់លាក់មួយ​ នាពេលបច្ចុប្បន្ននេះ មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​យ៉ាងច្បាស់លាស់​អំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃ​ការទទួលទាន​វ៉ាសាប៊ី សម្រាប់​ការ​ព្យាបាល ឬការការពារជំងឺនោះទេ។

អ្នកដែលមានបញ្ហាសុខភាព គួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់ ឬប្រើប្រាស់​ផលិតផល​ដែលមានជាតិវ៉ាសាប៊ី ជាពិសេសស្ត្រីមានផ្ទៃពោះ និង​បំបៅ​ដោះ​កូន។ រួមទាំង​អ្នក​ដែល​មាន​បញ្ហា​ហូរ​ឈាម ដោយសារតែ វ៉ាសាប៊ី អាចធ្វើឲ្យ​​ឈាមកក​យឺត ហើយ​វា​អាច​បង្កើន​ហានិភ័យ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ហូរ​ឈាម​ទៅជា​ស្នាម​ជាំ ឬ​ហូរ​ឈាម​យ៉ាង​ងាយ​ និង​អ្នក​ដែល​ហៀប​នឹង​ទទួល​ការ​វះកាត់ ដោយសារ​តែ​វ៉ាសាប៊ី អាច​បណ្ដាល​មាន​ការ​ហូរ​ឲ្យ​ឈាម​មិន​ធម្មតា​ អំឡុង​ពេល​វះកាត់។ ដូច្នេះ គួរ​ចៀសវាង​វ៉ាសាប៊ី​យ៉ាងហោចណាស់ ២សប្តាហ៍​ មុនពេលវះកាត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្សស្រី​ស្រាតដាក់អាហារ​ Sushi​ លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

តួអាសអាភាស Shu Qi បដិសេធមិនបរិភោគអាហារក្រោយម៉ោង ៦ ល្ងាច ដើម្បីរក្សារាងស្លីម

ព័ត៌មានជាតិ១៣ នាទី មុន

បណ្ឌិត ហ៊ឺ វីរៈ ផ្ដាំផ្ញើក្រុមការងារមូលដ្ឋានស្រុកកំពង់ត្រឡាច ត្រូវសកម្មបម្រើពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

លោក Zelensky បញ្ជាក់ប្រាប់គោលបំណងដែល រុស្ស៊ី បើកការវាយប្រហារ​ដំណាក់កាលថ្មីលើ អ៊ុយក្រែន

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមយុវជនសង្គមស៊ីវិល សោយស្តាយចំពោះយុវជនមួយក្ដាប់តូចដែលយកវិស័យបរិស្ថាន ធ្វើជាឈ្នាន់នយោបាយ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

កូរ៉េ​ខាង​ត្បូង៖ ក្រុង​ព្យុងយ៉ាង លួច​ដឹក​អាវុធ​ជាង ៦​ពាន់​កុងតឺន័រ ឲ្យ​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

Sokha Hotels

ព័ត៌មានពេញនិយម