សុខភាព
មនុស្ស៥ប្រភេទនេះ មានហានិភ័យខ្ពស់អាចឈានដល់ស្លាប់ បើឆ្លង អូមីក្រុង
ថ្វីបើមនុស្សជាច្រើន ហាក់មិនព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួន អូមីក្រុង ដោយសារតែពួកគេគិតថា មេរោគនេះបណ្តាលឲ្យមានរោគសញ្ញាស្រាលជាងវីរុសមុនៗក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិតអាមេរិក បានចេញការព្រមានខ្លាំងៗ។

វេជ្ជបណ្ឌិតជួរមុខក្នុងសង្គ្រាមប្រឆាំងកូវីដរបស់សហរដ្ឋអាមេរិក បានចេញការព្រមានអំពីក្រុមមនុស្សដែលប្រឈមនឹងហានិភ័យ នៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ខ្ពស់បំផុតដោយសារវីរុសបំប្លែងខ្លួន អូមីក្រុង។

លោកវេជ្ជបណ្ឌិត Josh Denson នាយកវេជ្ជសាស្ត្រនៅមណ្ឌលថែទាំធ្ងន់ធ្ងរ និងជំងឺសួត Tulane បានកត់សម្គាល់អ្នកជំងឺជាច្រើន ហើយលោកបានរកឃើញថា ក្រុមហានិភ័យខ្ពស់មាន៥ប្រភេទ នោះគឺ៖
• មនុស្សធាត់
• អ្នកលើសឈាម
• អ្នកមានជំងឺទឹកនោមផ្អែម
• អ្នកមានជាតិស្ករខ្ពស់
• អ្នកមានជាតិកូលេស្តេរ៉ុលខ្ពស់
លោកវេជ្ជបណ្ឌិត Denson អះអាងថា ហានិភ័យនេះ មិនគិតថាតើអ្នកមានអាយុប៉ុន្មាននោះទេ។ លោកបានពិនិត្យកំណត់ត្រានៃអ្នកជំងឺកូវីដ ជាង ៤៦,០០០នាក់នៅក្នុងមន្ទីរពេទ្យទូទាំងពិភពលោក។

ការរកឃើញរបស់លោកត្រូវបានបោះពុម្ភផ្សាយនាពេលថ្មីៗនេះ នៅក្នុងទស្សនាវដ្តី American Medical Association Network Open។ លោកនិយាយថា មេរោគប៉ះពាល់ដល់សួតរបស់មនុស្សដែលមានលក្ខខណ្ឌទាំងនេះ ខ្លាំងជាងអ្នកដែលមានជំងឺរ៉ាំរ៉ៃផ្សេងទៀតដូចជាមហារីក និងជំងឺសួត ទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 4WWL
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបំប្លែងខ្លួនថ្មីៗ នឹងធ្ងន់ធ្ងរជាង អូមីក្រុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


