សុខភាព
៥ ខែដើមឆ្នាំ ជំងឺគ្រុនឈាមឆ្លងកើនឡើង ក្នុងនោះស្លាប់ ២ នាក់
នៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ១១០០ ករណី កើនឡើងជាង ៦០០ ករណី បើប្រៀបធៀបទៅនឹងរយៈពេល៥ខែដូចគ្នានៅឆ្នាំ២០២១កន្លងទៅ ក្នុងនោះស្លាប់ ២ ករណី។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៧ មិថុនានេះថា ចាប់ពីខែមករារហូតមកដល់ខែ ឧសភា ឆ្នាំ២០២២ មានករណីឆ្លងជំងឺគ្រុនឈាមចំនួន១១២៥ ករណី ក្នុងនោះស្លាប់ ២ ករណីមានការកើនឡើង ៦២៥ករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ កន្លងទៅមានតែជាង ៥០០ ករណីនិងមិនមានអ្នកស្លាប់ទេ។

លោកវេជ្ជបណ្ឌិតបានបន្តថា តួលេខនេះសបញ្ជាក់ឱ្យឃើញថាការផ្ទុះជំងឺគ្រុនឈាម អាចកើតឡើងគ្រប់ពេលវេលាដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នាក្នុងការសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែងនិងយករាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជាសំបកកំប៉ុង សំបកដូងសំបកកង់ឡានទៅកប់ចោលឬដុតចោលព្រោះថាវត្ថុទាំងនោះអាចបង្កឱ្យកកើតជាដង្កូវទឹក ដែលវិវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការចូលរួមពីសហគមន៍នីមួយៗពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺគ្រុនឈាម និងមិនធ្វើឱ្យជំងឺគ្រុនឈាមមានការផ្ទុះទ្រង់ទ្រាយធំ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «ក្រសួងបានត្រៀមសេរ៉ូម ថ្នាំអាបែតគ្រប់អស់ហើយតែប្រជាពលរដ្ឋកុំអាងថាក្រសួងដាក់ថ្នាំអាបែតឬបាញ់ថ្នាំសម្លាប់មូស ហើយលែងខ្វល់ខ្វាយចូលរួមសំអាតបរិស្ថានក៏អត់ទៅរួចបានដែរ ព្រោះថាក្រសួងដាក់តែនៅក្នុងពាងឬអាងទឹកប៉ុណ្ណោះ ក្រសួងមិនអាចដាក់នៅតាមត្រឡោកដូងឬសំបកកង់ឡានដែលបានបោះពាសវាលពាសកាលបានទេ។ វាជាតួនាទីរបស់បងប្អូនដែលត្រូវចូលរួមសំអាតទើបអាចការពារជំងឺគ្រុនឈាមបានទាំងអស់គ្នា»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២២ នេះជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩កន្លងទៅ។
លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថាមានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី៣៩ ទៅដល់៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


