Connect with us

សុខភាព

វៀតណាម មានអ្នកឆ្លងជំងឺផ្តាសាយបក្សី លើកដំបូងក្នុងរយៈពេល ៨ឆ្នាំ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែតុលាថា ក្មេងស្រីអាយុ៥ឆ្នាំម្នាក់នៅខេត្ត Phu Tho ភាគខាងជើង បានក្លាយជាអ្នកជំងឺផ្តាសាយបក្សី A/H5 ដំបូងគេរបស់វៀតណាម ចាប់តាំងពីឆ្នាំ ២០១៤ មក។

លោក Tran Nhu Duong អនុប្រធានវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត បាននិយាយថា អ្នកជំនាញមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងដែលក្មេងស្រីរស់នៅ ហើយដោយមានការសហការជាមួយនាយកដ្ឋានសុខភាពសត្វ, ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន ពួកគេបានធ្វើការស៊ើបអង្កេតផ្នែកវេជ្ជសាស្ត្រទាក់ទងនឹងករណីនេះ។

ការធ្វើតេស្តសំណាកចំនួន៦៥នៃអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ សុទ្ធតែចេញលទ្ធផលអវិជ្ជមានមេរោគ A/H5 ហើយសុខភាពរបស់ពួកគេគឺធម្មតា។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការ​បញ្ជាក់ទេ​ថា តើ​ក្មេង​ស្រីរូប​នោះ​ឆ្លង​ដំបូង​ដោយ​របៀប​ណា​។

ចាប់តាំងពីឆ្នាំ២០០៣មក ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ A/H5 លើមនុស្សចំនួន១២៨នាក់ ហើយពួកគេទាំងអស់សុទ្ធតែបានឆ្លងមេរោគ H5N1។ មនុស្សចំនួន៦៤នាក់បានស្លាប់។

ក្នុងឆ្នាំ២០១៤ មានករណីឆ្លងមេរោគ H5N1 ចំនួនពីរ នៅខេត្តភាគខាងត្បូង Binh Phuoc និង Dong Thap ហើយអ្នកទាំងពីរបានស្លាប់។

ករណី​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​ចំណោម​សត្វ​បក្សី​ នៅ​តែ​កំពុងរីក​រាលដាល​ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​វៀតណាម។

ជំងឺគ្រុនផ្តាសាយបក្សីចំពោះមនុស្ស អាចបង្កើតរោគសញ្ញាផ្លូវដង្ហើម ចាប់ពីកម្រិតស្រាលដូចជាគ្រុនក្តៅ និងក្អក រហូតដល់កម្រិតធ្ងន់ធ្ងរដូចជារលាកសួត ឬរហូតដល់ស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ចិន រកឃើញករណីជំងឺផ្តាសាយបក្សី H3N8 ឆ្លងពីសត្វទៅមនុស្ស ជាលើកដំបូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម