សុខភាព
សញ្ញាព្រមាននៃជំងឺហូរឈាមក្នុងស្រោមខួរក្បាល និងវិធីការពារ
ជំងឺហូរឈាមក្នុងស្រោមខួរក្បាល រកឃើញភាគច្រើនក្នុងវ័យធ្វើការ រហូតដល់មនុស្សចាស់។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានអ្នកជំងឺកាន់តែច្រើនឡើងៗ ដោយសារតែជំងឺជំងឺហូរឈាមក្នុងស្រោមខួរក្បាលត្រូវបានចាត់ថ្នាក់ជាក្រុមនៃជំងឺដាច់សរសៃឈាមខួរក្បាល និង ischemia ខួរក្បាល បណ្តាលមកពីការខ្សោះជីវជាតិនៃសរសៃឈាមខួរក្បាលចំពោះមនុស្សចាស់ រួមទាំងជំងឺពីកំណើតដូចជាជំងឺលើសឈាម និងអាកប្បកិរិយាក្នុងរបៀបរស់នៅផ្សេងៗ។

ប្រសិនបើរោគសញ្ញាបែបនេះកើតឡើង វាត្រូវបានគេសន្មត់ថាមានលទ្ធភាពនៃជំងឺហូរឈាមក្នុងស្រោមខួរក្បាល។
១ ឈឺក្បាលធ្ងន់ធ្ងរ និងភ្លាមៗ
២ ភាពទន់ខ្សោយនៃអវយវៈដែលអាចមានតែមួយចំហៀង
៣ ស្ពឹកភ្លាមៗនៅលើមុខ ដៃ ឬជើង
៤ ពិបាកនិយាយមិនអាចនិយាយបាន ឬអាចមានមាត់វៀច
៥ ភ្នែកមិនច្បាស់ មើលឃើញព្រិលភ្លាមៗ
៦ មិនអាចដើរត្រង់ មិនអាចមានតុល្យភាពរាងកាយ
៧ ចង្អោរ និងក្អួត
៨ ការប្រកាច់អាចកើតឡើង ឬឈានដល់បាត់បង់ស្មារតី។
ការការពារជំងឺដាច់សរសៃឈាមខួរក្បាល
១ ប្រសិនបើអ្នកជំងឺមានជំងឺលើសឈាម ទាមទារការព្យាបាលវេជ្ជសាស្រ្ត
២ ចៀសវាងគ្រឿងស្រវឹង និងការជក់បារី
៣ ចៀសវាងការបរិភោគអាហារហឹរ ដូចជាផ្អែម ប្រៃ និងហឹរខ្លាំង
៤ បរិភោគអាហារដែលមានជីវជាតិ សម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
៥ កុំធ្វេសប្រហែសពេលបើកបរយានយន្ត រឹតបន្តឹងខ្សែក្រវ៉ាត់កៅអីរបស់អ្នក និងពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ
៦ រក្សាស្ថានភាពអារម្មណ៍របស់អ្នកឲ្យមានលក្ខណៈធម្មតា កុំខឹងញឹកញាប់ពេក និងកុំតានតឹងពេក
៧ ពិនិត្យសុខភាពជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃការមានរោគសញ្ញាស្រួចស្រាវនៅពេលដែលអ្នកមិនទាន់ត្រៀមខ្លួន ឬស្ថិតក្នុងគ្រោះថ្នាក់។
ទោះបីជាជំងឺហូរឈាមក្នុងស្រោមខួរក្បាលជាជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យខ្វិន ឬអាចស្លាប់ក៏ដោយ។ ប៉ុន្តែមិនមែនមានន័យថាយើងមិនអាចការពារជំងឺនេះបានទេ។ ដូច្នេះវិធីដ៏ល្អបំផុតដែលយើងគួរការពារជំងឺនេះជាដំបូងគឺល្អជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកនោមមានក្លិនឈួលខ្លាំង អាចមានហានិភ័យនៃជំងឺគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


