សុខភាព
រឿង ៥ យ៉ាង មិនគួរធ្វើភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួចរាល់
ក្រោយញ៉ាំអាហារឆ្អែតត្របកភ្នែកនឹងទន់ មនុស្សជាច្រើនសុទ្ធតែមានជំងឺនេះជាប់ខ្លួន ជាពិសេសនៅពេលរសៀល បន្ទាប់ពីអាហារថ្ងៃត្រង់។ ក្នុងនោះក្រៅពីយើងមិនគួរចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំអាហារឆ្អែតហើយ នៅមានរឿងជាច្រើនទៀតដែលយើងមិនគួរធ្វើទាល់តែសោះ។
១ ដេកភ្លាមៗ
បន្ថែមពីលើអ្នកដែលមានជំងឺច្រាលអាស៊ីត នឹងជាតិអាស៊ីត បើដេកភ្លាមៗនោះអាហារនឹងហូរចេញពីមាត់វិញ ឬហៅយ៉ាងសាមញ្ញថាក្អួត។ ដរាបណាអាហារពេញពោះ នោះអាចបណ្តាលឲ្យខ្យល់ ឬឧស្ម័ននៅក្នុងក្រពះនិងពោះវៀនដែលបណ្តាលឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។

២ លំហាត់ប្រាណ
រោគសញ្ញាដំបូងដែលអាចកើតឡើងនៅពេលដែលអ្នកធ្វើលំហាត់ប្រាណភ្លាមៗបន្ទាប់ពីញ៉ាំអាហារ គឺអ្នកមានអាការឈឺក្រពះ។ វាក៏បណ្តាលឲ្យមានការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមល្អមិនគ្រប់គ្រាន់ដោយពោះវៀនផងដែរ។
៣ បរិភោគផ្លែឈើ
មនុស្សជាច្រើនប្រហែលជាមិនដឹងនោះទេ។ ញ៉ាំផ្លែឈើភ្លាមៗបន្ទាប់ពីអាហារ វាប៉ះពាល់អវិជ្ជមានដល់រាងកាយដែលអ្នកប្រហែលជាមិននឹកស្មានដល់។ ដោយសារតែទឹកក្រពះនៅក្នុងផ្លែឈើនឹងរំលាយអាហារសំខាន់ រហូតដល់ទឹកក្រពះមានជាតិអាស៊ីតទាំងស្រុង។ ហើយផ្លែឈើត្រូវបានរំលាយ និងស្រូបចូលក្នុងពោះវៀនតូចយឺតៗ បើមិនបានរំលាយបានពេញលេញទេ វានឹងធ្វើឲ្យខូចខាតឧស្ម័នក្រពះ រហូតដល់ការរំលាយអាហារ។ ដូច្នេះប្រសិនបើអ្នកចង់ហូបផ្លែឈើ គួររង់ចាំយ៉ាងហោចណាស់១-២ ម៉ោងបន្ទាប់ពីអាហារ។
៤ ងូតទឹក
បើមិនជឿ ក៏មិនត្រូវធ្វើរឿងនេះដែរ បន្ទាប់ពីអាហារពេញពោះ អ្នកមិនគួរងូតទឹកភ្លាមៗទេ។ ព្រោះការងូតទឹកអាចបង្កឲ្យមានការចុកពោះ ហើមពោះ។ ប្រព័ន្ធរំលាយអាហារមិនដំណើរការល្អដូចពីមុន និងស្រូបយកសារធាតុចិញ្ចឹមល្អ។
៥ ការជក់បារី
ការជក់បារីបន្ទាប់ពីអាហារ បន្ថែមពីលើការធ្វើឲ្យហើមពោះ វាក៏រួមចំណែកដល់ការបង្កើនបរិមាណជាតិពុលពីការដុតបារីផងដែរ។ លើសពីនេះវាក៏បណ្តាលឲ្យមានឱកាសកាន់តែច្រើននៃជំងឺស្ទះសួតដោយសារតែការពិតដែលថារាងកាយកំពុងដុតអាហារ ប្រសិនបើប៉ះពាល់នឹងជាតិនីកូទីន រាងកាយនឹងទទួលសារធាតុនេះកាន់តែច្រើន។ វាដូចជាការជក់បារីមួយដើមដែលមានជាតិពុល១០ដង។

ផ្លូវល្អបំផុត បន្ទាប់ពីអាហារពេញ គួរអង្គុយឲ្យស្ងៀម ឬដើរយឺតៗ ដើម្បីជួយឲ្យក្រពះរំលាយអាហារបានស្រួល និងកាន់តែងាយស្រួល អ្នកមិនគួរធ្វើសកម្មភាពខ្លាំងៗទេ។ ប៉ុន្តែក៏មិនគួរដេកភ្លាមដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រជាជន ជប៉ុន ជឿថា ទទួលទានផ្លែទទឹមជារៀងរាល់ព្រឹក ជួយរក្សាការចងចាំបានល្អ
ចអាន៖រវាងសម្រាកឲ្យបានគ្រប់គ្រាន់ និង ហាត់ប្រាណមួយណាសំខាន់ជាង?
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


