សុខភាព
ទិសដៅអនាគត ពីការធ្វើតេស្ត HPV ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន
សាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ទិសដៅនាពេលអនាគត ស្តីពី ការធ្វើតេស្ត HPV ដើម្បីរកភាពមិនប្រក្រតីមុនមហារីកមាត់ស្បូន។

គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំមានចំនួន ៖ ១. គោលបំណង នៃកិច្ចប្រជុំ ២. ការចែករំលែកបទពិសោធន៍ នៃការធ្វើតេស្ត HPV៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យខេត្តសៀមរាប មន្ទីរពេទ្យខេត្តតាកែវ មជ្ឈមណ្ឌលសុខភាពមេត្តាករុណា និង៣. ពិភាក្សាអំពីទិសដៅអនុវត្តបន្តនាពេលអនាគត នៃការធ្វើតេស្ត HPV៖ តើការធ្វើតេស្តរកមេរោគ HPV មួយណាដែលសមស្របក្នុងប្រទេសកម្ពុជា? តើមានបញ្ហាប្រឈមអ្វីខ្លះនាពេលបច្ចុប្បន្នទាក់ទងនឹងការធ្វើតេស្តបន្ថែមដោយ VIA/ Colposcopy? តើការព្យាបាលវិធីសាស្រ្តណាខ្លះសមស្របសម្រាប់ការធ្វើតេស្តរកមេរោគHPV? ការធ្វើតេស្តបន្ថែមដោយ VIA/colposcopy និងការព្យាបាលមុនមហារីកនៅថ្នាក់ខេត្ត និងព្យាបាលមុនមហារីក ដោយ thermal ablation/LEEP និងការបញ្ជូនស្រ្តី។

ជាកិច្ចបញ្ចប់ សាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់ការណែនាំ និងមតិផ្តាំផ្ញើ ដើម្បីលើកកម្ពស់តម្រូវការក្នុងពិនិត្យសុខភាព និងព្យាបាលជំងឺមហារីកមាត់ស្បូន។ សាស្ត្រាចារ្យ មានសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីគួរតែពន្លឿន ឬជំរុញសកម្មភាពអប់រំសុខភាព ដើម្បីបង្កើនការយល់ដឹងអំពី ហានិភ័យ នៃជំងឺមហារីកមាត់ស្បូន និងអត្ថប្រយោជន៍ នៃការរកឃើញទាន់ពេល តាមរយៈការចូលរួមពិនិត្យរកជំងឺមហារីក និងព្យាបាលទាន់ពេល។ ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល គឺដើម្បីកាត់បន្ថយនូវអត្រាកើត និងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅលើស្ត្រីកម្ពុជា នៅឆ្នាំ២០៣០ ខាងមុខ។

គួរបញ្ជាក់ថា កិច្ចប្រជុំ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះជាផ្នែកមួយ នៃអន្តរាគមន៍ ដើម្បីពង្រីកអត្រាគ្របដណ្តប់ នៃការពិនិត្យស្រាវជ្រាវបឋម ការធ្វើតេស្ត HPV ត្រូវបានគេដឹងថា ជាឧបករណ៍ពិនិត្យដ៏មានប្រសិទ្ធភាពបំផុត។ ដើម្បីឈ្វេងយល់បន្ថែមអំពីប្រសិទ្ធភាព និងលទ្ធភាព នៃការធ្វើតេស្ត HPV ក្រុមការងារបានរៀបចំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពី សាស្ត្រាចារ្យ ទីប្រឹក្សា សហការី ក្រុមការងារពាក់ព័ន្ធ និងសុខាភិបាលទាំងអស់ ដែលបានចូលរួមដោយផ្ទាល់មានចំនួនសរុប ២៩ នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (ZOOM) សម្រាប់ លោកគ្រូ អ្នកគ្រូដែលបម្រើការនៅមន្ទីរពេទ្យថ្នាក់ជាតិ មន្ត្រីគាំពាមាតា និងទារកបម្រើការ នៅមន្ទីរសុខាភិបាល ការិយាល័យសុខភិបាលសុ្រកប្រតិបត្តិ និងគ្រូពេទ្យផ្នែកពិនិត្យរោគស្ត្រីដែលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងអង្គការដៃគូអភិវឌ្ឍន៍សរុបចំនួនប្រមាណ ២១០ នាក់៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


