សុខភាព
ហេតុអ្វីបានជាកូនគំរាមកើតមិនគ្រប់ខែ?
កូនគំរាមសម្រាលមិនគ្រប់ខែ (Menace d’accoudement prématuré) ឬក៏អាចហៅថាការសម្រាលកូនមុនកំណត់ (ច្រើនជាង ៣សប្តាហ៍នៃថ្ងៃកំណត់គ្រប់ខែ) មិនមែនជាជំងឺនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈម ដែលអាចកើតមានឡើងលើស្ត្រីកំពុងពរពោះ ហើយវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពរបស់ម្តាយនិងទារក។



១. មូលហេតុបណ្តាលឲ្យកូនគំរាមកើតមិនគ្រប់ខែ
– ការជក់បារី និងពិសាគ្រឿងស្រវឹង
– ការលើស ឬស្រក់ទម្ងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ
– ការពិនិត្យសុខភាពមិនបានទៀងទាត់
– ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
– ម្តាយដែលមានបញ្ហាសុខភាពដូចជាសម្ពាធឈាមខ្ពស់, ជំងឺព្រាយក្រឡាភ្លើង, ជំងឺទឹកនោមផ្អែម, ជំងឺឈាមកក ឬការឆ្លងមេរោគ
– មានផ្ទៃពោះកូនភ្លោះឬច្រើន
– មានផ្ទៃពោះឆាប់ពេកបន្ទាប់ពីការមានកូន
– សមាជិកនៃគ្រួសារ ដែលមានប្រវត្តិកូនគំរាមកើតមិនគ្រប់ខែ
២. រោគសញ្ញាដែលអាចស្តែងចេញ
– ស្បូនកន្ត្រាក់ចង្កោងរឹង (ធ្វើឲ្យមានអារម្មណ៍រឹងនៅត្រង់ផ្ទៃពោះ)
– រោយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ
– លីងចង្កេះ និងរោយចង្កេះខ្លាំង
– អាចបែកទឹកភ្លោះដោយឯកឯង គ្មានការឈឺពោះ
– មានទឹករំអិលធ្លាក់មកប្រាលក្រហមខុសពីធម្មតា
៣. ផលប៉ះពាល់
– ទារកអាចស្លាប់
– សុខភាពកូនមិនល្អ
– មានបញ្ហាសម្រាប់ការលូតលាស់របស់ទារក(ប្រព័ន្ធរំលាយអាហារ, ការលូតលាស់ខួរក្បាល, ប្រព័ន្ធផ្លូវដង្ហើម…)
– ម្តាយអាចមានការគំរាមសម្រាលមិនគ្រប់ខែលើកក្រោយទៀត
– អាចរលាកតម្រងនោម
– រលាកស្បូន
– បញ្ហាផ្លូវចិត្ត (ក្តីបារម្ភចំពោះទារក)
៤. វិធីការពារ
– ពិនិត្យ និងតាមដានផ្ទៃពោះឲ្យបានទៀងទាត់
– កុំធ្វើការងារធ្ងន់ និងហួសកម្លាំង
– ហាមធ្វើដំណើរផ្លូវឆ្ងាយក្នុងអំឡុងពេលមានផ្ទៃពោះ
– ពុំគួរមានកូនច្រើន និងញឹកញាប់
– ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ
– បើមានអាការៈមិនប្រក្រតីដូចជា ក្តៅខ្លួន, ធ្លាក់ឈាម គួរតែឆាប់រួសរាន់មកពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតជំនាញ ក្នុងការរាវរកសញ្ញាគ្រោះថ្នាក់ ដើម្បីអាចធ្វើការព្យាបាល ឬអន្តរាគមន៍វេជ្ជសាស្ត្រទាន់ពេលវេលា៕



អត្ថបទ៖ រស្មី
សូមចុចអាន៖ អូនតូចកើតឈាមកកក្នុងខួរក្បាល ម៉ាក់ប៉ាអាចដឹងបានដោយសញ្ញាទាំងនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


