ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភខ្លាំង ព្រោះអត្រាទារកកើតមិនគ្រប់ខែ កើនឡើងដល់កម្រិតខ្ពស់បំផុត
ប្រទេសថៃកំពុងបង្ហាញក្តីកង្វល់យ៉ាងខ្លាំង ស្របពេលមានរបាយការណ៍ថា អត្រាទារកកើតមិនគ្រប់ខែ កំពុងកើនឡើងដល់កម្រិតខ្ពស់បំផុត។

ទិន្នន័យពីក្រសួងសុខាភិបាលនិងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារទី១៨ខែវិច្ឆិកាឆ្នាំ២០២៥ បានបង្ហាញថា បច្ចុប្បន្នអត្រាទារកកើតមិនគ្រប់ខែនៅក្នុងប្រទេសថៃគឺមានកម្រិត ៩.៩១% ដែលនេះជាកម្រិតខ្ពស់ត្រូវព្រួយបារម្ភបើធៀបនឹងប្រទេសដទៃទៀតលើពិភពលោក។
ថ្លែងក្នុងទិវាពិភពលោកនៃកំណើតមិនគ្រប់ខែកាលពីថ្ងៃចន្ទ លោក Pattana Promphat រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ និយាយថា ក្រសួងនិងបណ្តាញដៃគូរបស់ខ្លួន បានធ្វើការរួមគ្នាដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងណែនាំវិធានការ ដើម្បីបង្ការនិងព្យាបាលការកើតមិនគ្រប់ខែ។ គោលដៅគឺកាត់បន្ថយអត្រាជាតិឲ្យមកនៅក្រោម ៨% តាមរយៈ ការរកឃើញទាន់ពេលវេលា ការថែទាំមាតាកាន់តែប្រសើរ និង បង្កើនការយល់ដឹងជាសាធារណៈ។

យោងតាមក្រសួង ការថែទាំផ្ទៃពោះយឺតយ៉ាវនៅតែជា កត្តាចម្បង ដែលរួមចំណែកដល់ការកើតមិនគ្រប់ខែ រួមជាមួយនឹងការពិនិត្យហានិភ័យមិនគ្រប់គ្រាន់ នៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។
ភាពតានតឹងទាំងផ្លូវកាយនិងផ្លូវចិត្តយូរឆ្នាំ ក៏អាចបង្កើនហានិភ័យរីកមាត់ស្បូន ការឈឺពោះចាប់ផ្តើមសម្រាលមុនកំណត់ឬការរលូតកូន ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសថៃទូទាំងប្រទេស ប្រញាប់ចេញស្បថ ដោយស្រែកឮៗថា ខ្លួនមិនមែនអង្គការឧក្រិដ្ឋកម្មទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


