សុខភាព
របៀបថែទាំអ្នកសង្ស័យមានផ្ទុកកូវីដ-១៩ ខណៈសម្រាកនៅផ្ទះ
ចំពោះករណីសង្ស័យថា អ្នកឬសមាជិកគ្រួសារ មានផ្ទុកវីរុសកូវីដ១៩ ក្រសួងតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃដើម្បីតាមដានសុខភាព។

ក្នុងអំឡុងពេលនេះ អ្នកអាចអនុវត្តនូវវិធានការសុខាភិបាលមួយចំនួនដើម្បីថែរក្សាខ្លួន ឬសមាជិក ឱ្យចៀសបាននូវការចម្លងរោគដោយ៖
-ត្រូវប្រាកដថា អ្នកជំងឺសម្រាកបានគ្រប់គ្រាន់ ផឹកទឹកបានច្រើន និងបរិភោគអាហារដែលមានជីវជាតិ។
-បើទ្វារបង្អួចក្នុងផ្ទះឱ្យមានខ្យល់ចេញចូល និងពន្លឺគ្រប់គ្រាន់។
-ពាក់ម៉ាសនៅពេលដែលអ្នកចូលទៅក្នុងបន្ទប់របស់អ្នកជំងឺ ហើយចៀសវាងការប៉ះពាល់ម៉ាសឬមុខ ទាំងក្នុងកំលុងពេលប្រើប្រាស់និងពេលដោះចេញ។

-ឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ឬអាល់កុល ឬជែល ឲ្យបានញឹកញាប់នៅពេលដែលមានការទាក់ទងជាមួយអ្នកជំងឺ ឬប៉ះវត្ថុប្រើប្រាស់នៅជិតខ្លួនគេ។
-សម្អាតដៃនៅមុនពេល កំឡុងពេល ក្រោយពេលរៀបចំអាហារ មុនពេលបរិភោគអាហារ និងក្រោយពេលប្រើប្រាស់បន្ទប់ទឹករួច។
-ប្រើប្រាស់ ចាន ស្លាបព្រា កែវទឹក កន្សែង និង កន្លែងគេងរបស់អ្នកដោយដាច់ដោយឡែកពីគេ និងលាងសម្អាតរបស់ទាំងនោះ ឱ្យបានស្អាត ជាមួយសាប៊ូនឹងទឹក។
-សម្អាតកន្លែងដែលអ្នកជំងឺឧស្សាហ៍ប៉ះពាល់ ឱ្យបានញឹកញាប់

-បោកគក់សម្លៀកបំពាក់ កម្រាល កន្ទេល មុង ភួយ ស្រោមខ្នើយ។ល។ ឱ្យបានជាប្រចាំ។
-ទាក់ទងទៅកាន់ភ្នាក់ងារសុខភាពភ្លាមៗ បើសិនជាអ្នកជំងឺមានអាការៈពិបាកដកដង្ហើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ WHO
ចុចអាន៖ អ្នកកំពុងធ្វើចត្តាឡីស័ក គួរអនុវត្តគោលការណ៍ណែនាំទាំងនេះ ការពារខ្លួនឆ្លងកូវីដ
ចុចអាន៖ តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


