KPT+
ចប់ចំណេះទូទៅ រើសមុខវិជ្ជារៀនបែបណាកុំឲ្យខុស?
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ សិស្សគ្រប់គ្នានឹងត្រូវបន្តការសិក្សានៅសាកលវិទ្យាល័យបន្ថែមទៀត។ ប៉ុន្តែមានសិស្សខ្លះកំពុងមានបញ្ហាក្នុងការជ្រើសរើសមុខវិជ្ជារៀនដោយមិនដឹងថាខ្លួនត្រូវរៀនអ្វីឲ្យបានត្រឹមត្រូវ ។
រៀនមុខវិជ្ជាដែលយើងស្រឡាញ់
ជ្រើសយកមុខវិជ្ជាដែលយើងស្រឡាញ់ និងមានជំនាញតាំងពីក្មេង ព្រោះងាយស្រួលក្នុងការរៀន ជាជាងការបង្ខំចិត្តតាមឪពុកម្ដាយ ឬអ្នកផ្ទះ។ ពេលយើងរៀនចប់ យើងនឹងឆាប់រកការងារបានរហ័សដោយសារយើងមានចំណង់ចំណូលចិត្ត និងសមត្ថភាពពីកំណើត។

គិតពីទីផ្សារនៃមុខវិជ្ជា
ប្រសិនបើយើងចេះតែរៀន គ្មានគោលដៅ ហើយមិនដឹងថាមុខវិជ្ជានេះស្របទៅនឹងទីផ្សារការងារបច្ចុប្បន្នឬអត់ វាប្រៀបដូចនឹងបំផ្លាញអនាគតខ្លួនឯងអ៊ីចឹង ពីព្រោះយើងគ្មាន ជំនាញដែលទីផ្សារត្រូវការ។
រៀនតាមមុខវិជ្ជាដែលយើងពូកែបំផុត
បើសិនយើងពូកែខាងគណិតវិទ្យា ហើយទទួលបានចំណាត់ថ្នាក់ល្អជាងគេលើមុខវិជ្ជានេះ យើងគួរជ្រើសរើសសិក្សា ខាងវិស្វករ គណនេយ្យ ឬខាងណាដែលទាក់ទៅនឹងគណិតវិទ្យា។ ការជ្រើសយកមុខវិជ្ជាដែលខ្លួនពូកែបំផុត វាបង្កភាពងាយស្រួលដល់ដំណើរការរៀន និងធ្វើឲ្យជំនាញដែលយើងបានជ្រើសរើសទទួលបានលទ្ធផលល្អ។
កុំរៀនតាមគ្នា

សិស្សមួយចំនួនមិនខ្វល់ពីការរៀនចេះឬមិនចេះនោះទេ សំខាន់ពួកគេចង់រៀនជុំគ្នាជាមួយមិត្តភ័ក្ដិ។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យយើងមិនបានផលប្រយោជន៍អ្វីទាំងអស់ ខាតទាំងពេលវេលា ខាតទាំងលុយ ខាតទាំងសម្ភារៈ និងអាចរៀនមិនចេះផង។
ពិគ្រោះជាមួយអ្នកមានបទពិសោធន៍

បើយើងស្មុគស្មាញខ្លាំង យើងអាចពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សា ឬអ្នកមានបទពិសោធន៍ល្អដែលធ្លាប់ដើរមុនយើង។ ពួកគេអាចបង្ហាញផ្លូវវិជ្ជមានដល់យើង ពីព្រោះពួកគេមានចំណេះដឹងគ្រប់គ្រាន់ ចាស់បទពិសោធន៍ អាចណែនាំនូវមុខវិជ្ជាដែលត្រឹមត្រូវបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ liveaboutdotcom
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


