KPT+
បើស្នេហាមិនល្អ កុំសោកស្តាយព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត
ទោះបីជានៅសល់បុរសតែម្នាក់នៅលើលោកក៏ដោយ ព្រមលះបង់គេឲ្យនារីម្នាក់ទៀតចុះ បើគេនោះចិត្តចង្អៀតចង្អល់ ចរិតព្រាននារី រឿងច្រើន គំរិះ រញ៉េរញ៉ៃ សុទ្ធតែប្រភេទបុរសដែលគួរព្រលែងចោល។
មនុស្សប្រុសគ្មានភាពស្មោះត្រង់ ឆ្កួតអំណាច ចូលចិត្តបង្ខិតបង្ខំ បញ្ជាគ្រប់រឿង ស្រឡាញ់ឃើញតែខ្លួនប្រាណ យើងមិនចាំបាច់ខាំមាត់សង្កត់ចិត្តទទួលគេទៀតឡើយ។

មនុស្សប្រុសប្រភេទទាំងនេះ វាហួសនឹងការស៊ូទ្រាំ គួរតែបោះបង់ចោលទៅ ទ្រាំទាក់ទងទៀតមិនបានប្រយោជន៍អ្វីដែរ នាំតែខាតតែពេល ឈឺចិត្តឈឺថ្លើមប៉ុណ្ណោះ។ កុំនៅទ្រាំទាក់ទងព្រោះគិតថា គេជាបុរសតែមួយគត់ដែលឃើញតម្លៃរបស់យើង ឬទ្រាំព្រោះដើម្បីមានគេអាចជួយកាត់បន្ថយភាពសោកសៅ ឬដោយសារមិនចង់នៅម្នាក់ឯងព្រោះខ្លាចនៅព្រៅផ្ទុយទៅវិញជំងឺផ្លូវចិត្តដែលជាជំងឺដ៏ធ្ងន់ធ្ងរអាចបំផ្លាញជីវិតយើងទំាងស្រុងអាចចូលមករកយើងបាន ប្រសិននៅបន្តជាមួយមនុស្សមិនគួរគាប់។
ការពិត មិនមែនមានមនុស្សប្រុសនៅសល់តែមួយលើលោកឯណា ហើយចាំបាច់អីត្រូវនៅស៊ូជាមួយនឹងបុរសឥតបានការម្នាក់នោះទៀត។ ឈប់គិតទៅ! ទោះបីជាយ៉ាងណាក៏គេមិនមែនជាបុរសដែលត្រូវនឹងយើងដដែលហ្នឹង។ ផ្ដាច់ទំនាក់ទំនងពីពេលនេះចោល បើនៅតែបន្តទៀតនាំឲ្យខាតពេលអ្នកទាំងពីរឥតប្រយោជន៍។ បញ្ឈប់ពីពេលនេះដើម្បីបើកឱកាសឲ្យខ្លួនឯង និងគេតាមស្វែងរកអ្នកដែលត្រូវចិត្តរៀងខ្លួនវិញ។

ជីវិតគូស្នេហ៍ត្រូវជ្រើសរើសមនុស្សដែលត្រូវចិត្តឲ្យបាន ព្រោះត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត។ បើមិនត្រូវចិត្តទេ បោះបង់ចោលទៅ! និយាយបែបនេះ មិនមែនតម្រូវឲ្យយើងជាមនុស្សចិត្តអាក្រក់ទេ តែបើទ្រាំទាក់ទងជាមួយអ្នកអ្នកមិនត្រូវចិត្តទៀតមានតែយ៉ាប់យ៉ឺនទៅប៉ុណ្ណោះ។
រំឭកមកវិញ! រយៈពេលដ៏យូរក្នុងការទាក់ទងគ្នា អាចមានចំណងដែលកាត់ផ្ដាច់មិនបាន តែមិនអាចហៅថាស្នេហាឡើយ។ ពិចារណារៀងៗខ្លួនសារជាថ្មី ប្រហែលយើងគ្រាន់តែមានទំនាក់ទំនងគ្នា តែក្ដីស្រឡាញ់បាត់ទៅយូរហើយ មិនមានភាពផ្អែមល្ហែម មិនមានអារម្មណ៍ពុះកញ្ជ្រោល មិនមានអារម្មណ៍រន្ធត់ញាប់ញ័រ មិនមានអារម្មណ៍ចង់ជួបមុខ បេះដូងមិនលោតដុកដាក់ ដូចជួបគ្រាដំបូងដែលនិយាយថាស្រឡាញ់ទៀតទេ។ ប្រហែលជាដល់ពេលមែនទែនដែលត្រូវនិយាយពាក្យថា ព្រលែងគ្នាឲ្យមានជីវិតបែបថ្មីរៀងខ្លួនចុះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ 2knowmyself
ចុចអាន៖ អ្នកមានជំងឺផ្លូវចិត្ត មានស្នេហាដូចមនុស្សទូទៅដែរទេ?
ចុចអាន៖ អ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់លាក់កំបាំងអាចជាលេសនៃចិត្តវៀចវេរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


