KPT+
អ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់លាក់កំបាំងអាចជាលេសនៃចិត្តវៀចវេរ
យុវវ័យបច្ចុប្បន្នស្រឡាញ់គ្នាចូលចិត្តប្រើពាក្យ private ឬ ឯកជន គឺគេចង់សំដៅដល់ការស្រឡាញ់គ្នាដោយស្ងប់ស្ងាត់តែពីរនាក់ក៏គ្រប់គ្រាន់ហើយ ប៉ុន្តែអ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់ អាចជាការលួចលាក់ដែលគ្រោះថ្នាក់ចំពោះភាគីណាមួយព្រោះតែឱកាសនៃការវៀចវេរ។
មនុស្សប្រុសក្ដី ឬស្រីក្ដី ស្រឡាញ់គ្នាតែងត្រូវការទំនុកចិត្ត ទើបអាចបន្តទៅមុខរួច ហើយបើសម្អាងតែលើពាក្យ បងស្រលាញ់អូន ឬអូនស្រលាញ់បងមកធ្វើការទុកចិត្តគឺមិនគ្រប់គ្រាន់ឡើយ ព្រោះសម័យនេះសកម្មភាពជាក់ស្ដែង គេមិនទាន់ជឿជាក់ផង ទម្រាំបាននិយាយត្រឹមមាត់នោះ។ ហេតុនេះ ការបង្ហាញដៃគូជាសាធារណៈពិតជាមានតម្លៃជាង private ស្ងាត់ៗដោយការលាក់បាំងឆ្ងាយណាស់។ តើមានអ្វីគួរឲ្យខ្មាស បើអ្នកទាំងពីរស្រឡាញ់គ្នាពិតមែន?

បុរសម្នាក់ឬនារីម្នាក់ អាចនិយាយថាស្រឡាញ់អ្នកខ្លាំង តែបែរជាមិនហ៊ានបើកចំហ។ គេអាចនឹងផ្អែមល្ហែមនឹងយើងខ្លាំងពេលនៅតែ២នាក់ តែបែរជាមិនយកភ្នែកមើលយើងទៅវិញ ពេលមានគ្នាច្រើន។ តើយើងអាចទ្រាំនឹងទង្វើនេះបានយូរប៉ុណ្ណា?
ពេលយើងសួរគេថា ហេតុអីមិនបើកចំហរ គេយកលេសជាច្រើនដូចជា មិនចង់ឲ្យគេចាប់អារម្មណ៍ ខ្លាចគេចំអក និងមួយលានហេតុផលផ្សេងទៀត។ សកម្មភាពនេះមិនមែនធម្មតាៗនោះទេ ព្រោះក្រៅពីយើង គេអាចមានអ្នកផ្សេង។
ជាពិសេសមនុស្សស្រី បើគេមិនអាចផ្ដល់ឲ្យនាងនូវមង្គលការបានទេ កុំចំណាយយុវភាពលើគេអី។ បោះបង់មនុស្សម្នាក់ដែលមិនអាចផ្ដល់សុភមង្គលឲ្យយើង នាងមិនបានខុសអ្វីទេ។
សាកគិតទៅមើល៍! ស្រឡាញ់គ្នាច្រើនខែច្រើនឆ្នាំ តែមិត្តភ័ក្ដិគេគ្មានអ្នកណាដឹង ម៉ាក់ប៉ាគេ សាច់ញាតិគេមិនទាំងស្គាល់មុខយើងផង គួរគិតបែបណាវិញ? អ្នកស្រឡាញ់គ្នាពិតមានតែចង់បង្ហាញពីកម្មសិទ្ធិរៀងខ្លួន មិនមែនអាងអី private បានហើយនោះទេ។ យើងគួរដឹងរឿងនេះថា មានតែអ្នកមានចិត្តសាវាប៉ុណ្ណោះដែលចូលចិត្តលួចលាក់មានកង់សាគួរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ elitedaily
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


