Connect with us

KPT+

៤ វិធី ​​ជម្នះ​ភាព​ភ័យខ្លាច​ ដែល​យើង​ច្រើន​តែ​មើល​រំលង​

បានផុស

នៅ

ភាព​ភ័យខ្លាច​បាន​ជះ​ឥទ្ធិពល​ដល់​យើង​ទាំងអស់​គ្នា​ នៅ​ចំណុច​ខ្លះ​នៃ​ជីវិត​ ហើយ​យើង​តែង​ខ្លាច​រឿង​ប្លែកៗ​ជាច្រើន ​ដែល​យើង​ជួប​ប្រទះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​​ភាព​ភ័យខ្លាច​កាន់កាប់​ជីវិត ​វា​មិន​ត្រឹម​តែ​កាន់កាប់​ខាង​សតិអារម្មណ៍​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​រាងកាយ​ទៀត​ផង។

នេះ​គឺ​ជា​រឿង ៤ យ៉ាង​ដែល​យើង​តែងតែ​មើល​រំលង ​នៅ​ពេល​យើង​ដោះស្រាយ​ភាព​ភ័យខ្លាច​ទាំង​នោះ៖

១. កុំ​ទុក​ភាព​ភ័យខ្លាច​ជាប់​ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទុក​ភាព​ភ័យខ្លាច​ជា​រឿង​តូចតាច ​ហើយ​ប្រាប់​ខ្លួនឯង​ មិន​អី​ទេ ​ដរាបណា​អ្នក​មើល​វា​មិនទាន់​ឃើញ។ អ្នក​​មិន​គួរ​បង្កើត​ទម្លាប់​ដោយ​អនុញ្ញាត​ឲ្យ​​ភាព​ភ័យខ្លាច ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឡើយ។ តាំងចិត្ត ​គិត​ថា​ភាព​ភ័យខ្លាច ​តែងតែ​មាន​ជានិច្ច ​ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​ការ​យក​ឈ្នះ​ខ្លួនឯង។

សូម​កុំ​ទុក​វា​ ជា​រឿង​សំខាន់​ជាប់​ខ្លួន​មួយ​ជីវិត​ឲ្យសោះ​ លើកលែង​តែ​អ្នក​អនុញ្ញាត​ឲ្យ​វា ​ក្លាយ​ជា​បច្ចុប្បន្ន​របស់​អ្នក​តែ​ប៉ុណ្ណោះ។

. កុំ​​ឲ្យ​វា​​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

ដូចជា​ជំងឺ​នៅ​ក្នុង​ខ្លួន ​ភាព​ភ័យខ្លាច​មាន​សក្ដានុពល ​លូតលាស់​ផ្នែក​រាងកាយ​និង​រារាំង​គ្រប់​ដំណើរការ​របស់​អ្នក។ អ្នក​មិន​អាច​​​ព្រងើយ​កន្តើយ ​នឹង​ជំងឺ​មួយ​នេះ​ ដោយ​ឲ្យ​វា​កាន់កាប់​លើ​រាងកាយ ​និង​រារាំង​ដល់​ការ​រីក​ចម្រើន​ក្នុង​ជីវិត​អ្នក​ឡើយ។ វា​អាច​ឲ្យ​អ្នក​វង្វេងស្មារតី ​និង​ដាក់​កម្រិត​លើ​អ្នក​តាម​វិធី​ជា​ច្រើន។

វិធី​ល្អ​ក្នុង​ការ​ដោះស្រាយ​ គឺ​ត្រូវ​ទទួលស្គាល់​ភាព​ភ័យខ្លាច​ជាមុន​សិន ​វា​មិន​ខុស​គ្នា​ពី​ដោះស្រាយ​ជាមួយ​នឹង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ ​ដើម្បី​ចាប់ផ្ដើម ​ស្វែង​រក​ការ​ព្យាបាលឡើយ។

៣. កុំ​យក​ភាព​ភ័យខ្លាច​បន្លំ​ធ្វើ​ជា​ការ​ចាប់អារម្មណ៍

របស់​ខ្លះ​ដែល​យើង​តែងតែ​អះអាង​ថា​ យើង​មិន​ចង់​ចូលរួម​ គឺ​ជា​អ្វី​ដែល​យើង​ពិត​ជា​ខ្លាច។ ការ​ពិត​អារម្មណ៍​ទាំងនោះ ​ច្រើន​តែ​កើត​ចេញ​ពី​គំនិត​មិន​ល្អ​របស់​យើង ​ឬ​មាន​អ្នកណា​សើចចំអក ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ចំពោះ​រឿង​នោះ។

ប្រសិន​បើ​អ្នក​កំពុង​បដិសេធ​រឿង​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក ​ដោយសារ​តែ​អារម្មណ៍​ប្រភេទ​នោះ​ អ្នក​កំពុង​តែ​សម្ដែង​ការ​ភ័យ​ខ្លាច​មក​ហើយ។

៤. កុំ​ទុក​ភាព​​ភ័យខ្លាច​គឺ​ជា​ Comfort Zone

រឿង​មួយ​ដែល​មនុស្ស​​យើង​ខ្លាច ​អាច​ជា​រឿង​ដែល​យើង​ព្យាយាម​ជៀសវាង​ជានិច្ច​ ប៉ុន្តែ​វា​មិន​បាន​ផ្លាស់ប្ដូរ​ការ​ពិត​ទេ។ ការ​ពិត​នោះ​គឺ​ថា ​ភាពភ័យខ្លាច​ជា​ធម្មតា​ គឺ​ជា​ Comfort Zone ​និង​ផ្នត់​គំនិត​ដែល​យើង​បាន​បង្កើត​សម្រាប់​ខ្លួន​យើង ​ដើម្បី​ចៀសវាង​ការ​បោះ​ជំហាន ​ចេញ​ពី​សំណាញ់​សុវត្ថិភាព​តែ​ប៉ុណ្ណោះ។

វា​ចាំ​បាច់​ណាស់​ក្នុង​ការ​ស្វែង​យល់​ពី​តួនាទី​នៃ​ភាព​ភ័យខ្លាច​ ដែល​មាន​នៅ​ក្នុង​ជីវិត។ តើ​​វា​ជះឥទ្ធិពល​ដល់​អ្នក​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​យ៉ាង​ដូចម្ដេច។

នៅ​ពេល​អ្នក​យល់​ពី​បញ្ហា​នេះ ​អ្នក​អាច​ចាប់ផ្ដើម​យល់​ពី​របៀប​នៃ​ភាព​ភ័យខ្លាច​ដូចគ្នា​ ទាំងនេះ​និង​វិធី​ដោះស្រាយ​បាន​ទាន់​ពេល​វេលា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វី​មនុស្ស​ជា​ច្រើន​ប្រើ​ជីវិត​ខុស​ព្រោះ​រត់​តាម​ភាព​លោភលន់?

ចុចអាន៖យកឈ្នះលើភាពភ័យខ្លាចក្នុងជីវិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៥ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣៨ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម