KPT+
មានជំនឿចិត្ត ៣ យ៉ាងនេះ ធានាថាអាចវាយឈ្នះយកឧត្ដមភាពក្នុងជីវិតបានងាយ
ជីវិតដែលពោរពេញទៅដោយឧត្ដមភាពរួមមាន ការឈ្នះរង្វាន់ ដំណើរការអាជីវកម្មជោគជ័យនិងមានគ្រួសារមួយកក់ក្ដៅ នេះសុទ្ធតែជាប្រភេទរឿងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។
ឧត្ដមភាពគឺជាការកំណត់ស្តង់ដារខ្ពស់ ប៉ុន្តែបើយើងខ្ជិលចង់តែបានឧត្ដមភាពគ្មានការលះបង់ខ្លះ ក៏មិនអាចបានវាមកងាយៗដែរ។ ចង់បានឧត្ដមភាពមានជម្រើសពីរឲ្យរើស មួយ ដេកផ្ទះដោយសុខសាន្តអត់ធ្វើអ្វីសោះ និង ពីរ ខិតខំព្យាយាមហើយគូសវាសជីវិតដោយខ្លួនឯង។
១ ជឿទុកចិត្តថាខ្លួនឯងអាចធ្វើបាន

ត្រូវដឹងថា យើងសព្វថ្ងៃនេះកំពុងតែធ្វើអ្វី។ ការគិតជ្រុលហួសហេតុចង់បានលើសកំណត់ គឺជាផ្លូវឆ្ពោះទៅរកភាពល្អឥតខ្ចោះ។ តែដើម្បីរៀបចំផែនការយកឈ្នះលើកិច្ចការនេះ ត្រូវសរសេរគោលបំណងរបស់យើង និងរាយជំហានដែលត្រូវធ្វើ ដើម្បីសម្រេចវា។ ត្រូវជឿទុកចិត្តខ្លួនឯងអាចធ្វើបាន ហើយត្រូវធ្វើខ្លួនដូចពាណិជ្ជករម្នាក់នៅធនាគារវិនិយោគធំមួយ។
ធ្វើបែបនេះអ្នកនឹងប្រតិបត្តិការជួញដូរជាមួយរយៈពេល ១ពាន់នាទីក្នុងមួយថ្ងៃ។ ចងចាំថាអ្នកទាំងអស់គ្នាមានចំនួននាទីដូចគ្នាក្នុងការប្រើ តែម្ដេចគេអាចធ្វើបានគេជឿជាក់ចំពោះខ្លួនគេជាងយើង។
២ និយាយដើម្បីរក្សាទំនាក់ទំនង

និយាយជាមួយនរណាម្នាក់ដែលយើងស្គាល់ នោះអាចជាមិត្តរួមការងារឬនរណាម្នាក់។ ប្រសិនបើអ្នកខ្លាចមិនហ៊ានឬខ្លាចក្នុងការធ្វើឲ្យមានកំហុស កុំសង្ឃឹមថាបានសុខសាន្តដូចគេ។ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលគឺសំខាន់ វាអាចជាយានមួយជួយយើងនៅពេលក្រោយ។
កុំខ្លាចបើអ្នកជ្រើសយកផ្លូវនេះ បើខ្លាចដូចនិយាយពីដើម ត្រលប់ទៅដេកផ្ទះវិញចុះ។ ត្រូវជឿថា គេធ្វើបានយើងក៏ធ្វើបានដែរ។ កុំខ្លាចក្នុងការនិយាយឬមានទំនាក់ទំនងជាមួយអ្នកណាដើម្បីឲ្យខ្លួនជោគជ័យ។
៣ ផ្ដល់ពេលវេលាឲ្យខ្លួនឯងខ្លះ

ផ្ដល់ពេលវេលាឲ្យខ្លួនឯង មានន័យថា បើសិនអ្នកកំពុងធ្វើបទបង្ហាញ PowerPoint សូមផ្ដល់ពេលវេលាពីរនាទីឲ្យខ្លួនបានធូរចិត្តនិងរឹងមាំជាងមុន។ ការធ្វើបែបនេះនឹងបង្ហាត់ខួរក្បាលរបស់អ្នកឲ្យឆ្លងកាត់កិច្ចការទាំងនេះ ដោយមិនចាំបាច់ប្រើពេលទៅភ័យនឹងមនុស្សច្រើន។ រាល់ការងារដែលអ្នកធ្វើនិងរាល់សកម្មភាពដែលអ្នកធ្វើ គឺឆ្លុះបញ្ចាំងពីពេលវេលាដែលអ្នកបានចំណាយទៅ។
មិនថាអ្នកចំណាយពេលប៉ុណ្ណា ធ្វើបានប៉ុណ្ណាឬជួបអ្វីមកទេ នេះសុទ្ធតែជារឿងដែលអ្នកបានលះបង់ដើម្បីយកឧត្ដមភាពចូលមកក្នុងជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖វិធីធ្វើឲ្យមានកម្លាំងចិត្តដោយខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ
ចុចអាន៖គន្លឹះតូចៗយើងតែងមើលរំលង តែបានបន្ថែមអត្ថន័យឲ្យជីវិត ល្អប្រសើរជាងមុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


