Connect with us

KPT+

តៃជីធ្វើឲ្យប្រសើរឡើងនូវជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ចំពោះអ្នកជាសះស្បើយពីជំងឺដាច់សរសៃ​ឈាមខួរក្បាល

បានផុស

នៅ

ការស្រាវជ្រាវតូចមួយដែលត្រូវបានបង្ហាញដោយសមាជសហភាពអឺរុបរបស់ប្រព័ន្ធ EuroHeartCare បានរកឃើញថាតៃជី (Tai chi) អាចកាត់បន្ថយការធ្លាក់ទឹកចិត្ត​ ការ​ថប់បារម្ភ និង​ស្ត្រេស ​ក៏​ដូចជា​ធ្វើ​ឲ្យ​ប្រសើរឡើងនៃការគេង​ចំពោះអ្នក​ដែលមាន​ឬបានជាសះស្បើយពីជំងឺ​ដាច់សរសៃឈាមខួរ​ក្បាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ​បន្ទាប់​ពី​រយៈពេល ៨ សប្ដាហ៍​នៃការ​ហាត់​​ថៃជី​ ចំពោះ​​​អ្នក​ដែល​បាន​ជា​សះស្បើយ​​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​គឺ​មាន​រោគសញ្ញា​នៃ​ការ​ធ្លាក់​ទឹកចិត្ត​ ការ​ថប់​បារម្ភ​ និង​ស្ត្រេស​តិច​ បើ​ប្រៀបធៀប​នឹង​មនុស្ស​​ដែល​​ចាប់ផ្ដើម​ប្រើ​វិន័យ​បុរាណ។ ជាពិសេស​ពួកគេ​ក៏​បាន​គេង​លក់​ស្រួល​ និង​ចំណាយ​ពេល​តិច​ ក្នុង​ការ​ភ្ញាក់​នៅ​ពេល​យប់។

តៃជីគឺ​ជា​វិន័យ​នៃ​ក្បាច់គុន​ដែលផ្តោតលើការបញ្ចេញភាព​តានតឹងក្នុងរាងកាយ បង្កើន​ការ​យល់​ដឹង​ និង​ប្រសិទ្ធភាព​នៃ​ការ​ដកដង្ហើម​និង​លើកកម្ពស់​ការ​សម្រាក​លំហែ​និង​រាងកាយទាំងមូល។ វិធីសាស្ត្រ​នេះ​ក៏​រួម​បញ្ចូល​នូវ​ទិដ្ឋភាព​នៃ​ការ​ចងចាំ​ ដែល​ជា​ស្ថានភាព​ផ្លូវចិត្តដែលចិត្ត​ក្នុង​ពេល​បច្ចុប្បន្ន។

អ្នកស្រាវជ្រាវបាន​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​របបដែលមានមូលដ្ឋានលើតៃជី ដោយ​ក្នុង​នោះ​អ្នក​មាន​ជំងឺ​ដាច់សរសៃ​ឈាមខួរក្បាលចំនួន ១១ នាក់​ ដែល​បាន​រាយការណ៍​ថា​មាន​រោគសញ្ញា​ធ្លាក់​ទឹកចិត្ត។ អ្នក​ចូលរួមក្នុង​ការ​សិក្សា​មាន​អាយុ​ជា​មធ្យម ៧០ ឆ្នាំ​និង ៥៥% ជា​បុរស។

អ្នក​ចូលរួម​ទាំងអស់​បាន​ចូលរួម​ថ្នាក់​តៃជី ចំនួន ៣ ដង​ក្នុង​មួយ​សប្ដាហ៍​សរុប​ចំនួន ៨ សប្ដាហ៍​ ដោយ​ក្នុង​មួយថ្នាក់ ៗ រួមមានកំដៅសាច់ដុំ ១០ នាទី​ការហាត់ប្រាណ​តៃជី ៤០ នាទី​និង​សម្រួល​ចលនា​ឈាម​រយៈពេល ១០ នាទី។ អ្នកចូលរួមត្រូវ​បានគេបង្រៀនជាបណ្តើរ ៗ នូវ​ចលនា​មូលដ្ឋាន​ចំនួន ២៤ ពី​រចនាប័ទ្ម Wu នៃ​តៃជី​ជា​មធ្យម​​នៃ​ចលនា​ថ្មី​ពីរ​ក្នុងមួយ​សប្ដាហ៍។

រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភនិងស្ត្រេស ត្រូវបានគេវាយតម្លៃ​ដោយ​ប្រើ​សំណួរ​និង​ការ​គេង​ត្រូវ​បាន​គេ​វាយតម្លៃក្នុងកំឡុងពេលពេលយប់​ ដោយ​ប្រើ​ឧបករណ៍​វាស់​ល្បឿន​ដែល​អាច​វាស់​ចលនា​រាងកាយ។ ក្រុមអ្នកស្រាវជ្រាវក៏បាន​ប្រមូល​សំណាក​ឈាម​នៅ​ដើម​នៃ​ការ​ស្រាវជ្រាវ ​និង​នៅ​ចុង​បញ្ចប់​នៃ​រយៈពេល ៨ សប្ដាហ៍​ ដើម្បី​ធ្វើ​តេស្ត​រកមើលរោគ​សញ្ញាស្ត្រេស​ អុកស៊ីតកម្មនិងការរលាក​ ដែល​ទាំងពីរ​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ធ្លាក់​ទឹកចិត្ត​ក្រោយ​ដាច់​សរសៃឈាម​ខួរក្បាល។

អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រេសអុកស៊ីតគឺជាអតុល្យភាពរវាងរ៉ាឌីកាល់សេរីឬម៉ូលេគុល ដែលផ្ទុកអុកស៊ីសែន​និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន​ ហើយវាអាចរួមចំណែក​ដល់ការវិវត្ត​នៃ​ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន។

បន្ទាប់​ពីតៃជី​រយៈពេល ៨ សប្ដាហ៍ ​អ្នកចូលរួម​មាន​ភស្តុតាង​នៃ​ការកាត់បន្ថយ​ភាព​តាន​តឹង​ អុកស៊ីតកម្ម​នៅក្នុងឈាម​ប៉ុន្តែមិនមានការផ្លាស់ប្តូរគួរ​ឲ្យ​កត់សម្គាល់ណាមួយ​ នៃ​សញ្ញា​សំគាល់​នៃ​ការ​រលាក​នោះ​ទេ។

គោលដៅ​ចុងក្រោយ​គឺចង់ដឹងថា ​តើតៃជីបន្ថយរោគសញ្ញា​បាក់ទឹកចិត្តចំពោះអ្នក​​សះស្បើយ​ពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល ​ហើយ​ក៏ធ្វើឲ្យ​​ប្រសើរឡើងនូវសញ្ញាសំគាល់ជីវគីមី ​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ធ្លាក់​ទឹកចិត្ត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ស្រ្តេសរឿងអីក៏អាចកម្ចាត់បាន គ្រាន់តែអនុវត្តគន្លឹះតូចៗទាំងនេះ

ចុចអាន៖ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម