សុខភាព
តើធ្វើបែបណាខ្លះ ដើម្បីឱ្យសុខភាពផ្លូវចិត្តមានភាពប្រសើរឡើង?
សុខភាពផ្លូវចិត្ត ពិតជាសំខាន់ខ្លាំងណាស់ដែលមនុស្សម្នាក់ៗមិនអាចមិនខ្វាយខ្វល់បានឡើយ។ ប្រសិនជាអ្នកមិនយកចិត្តទុកដាក់ជាមួយនឹងសុខភាពផ្លូវចិត្តទេ វានឹងប៉ះពាល់ដល់អារម្មណ៍ ការគិត និងសុខភាព។ តើធ្វើបែបណាខ្លះដើម្បីជួយឱ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរ?

នៅពេលដែលអ្នកមានបញ្ហាអ្វីមួយ សូមកុំសំងំនៅកន្លែងស្ងាត់ហើយគិតតែម្នាក់ឯង អ្នកត្រូវស្វែងរកនរណាម្នាក់ដែលអាចជួយស្តាប់ ប្រឹក្សា និងផ្តល់យោបល់ចំពោះបញ្ហាដែលកំពុងកើតមាន។ ចូរអ្នកកុំព្យាយាមធ្វើឱ្យខ្លួនឯងដើរដល់ផ្លូវទាល់ឱ្យសោះ ត្រូវឆាប់រកជំនួយពីមនុស្សនៅជុំវិញខ្លួន ព្រោះរាល់បញ្ហាទាំងអស់មិនអាចដោះស្រាយដោយម្នាក់ឯងបានឡើយ។ ក្រៅពីរកជំនួយពីខាងក្រៅ តើអ្នកខ្លួនឯងផ្ទាល់អាចជួយ និងពង្រឹងសុខភាពផ្លូវចិត្តរបស់ខ្លួនបានដោយវិធីណាខ្លះ? ខាងក្រោមនេះ គឺជាពិធីសាស្ត្រមួយចំនួនសម្រាប់ធ្វើឱ្យសុខភាពផ្លូវចិត្តល្អប្រសើរឡើង៖
១.ធ្វើនូវអ្វីដែលជាភាពខ្លាំងរបស់អ្នក
អ្នកច្បាស់ជាកត់សម្គាល់ដឹងថាខ្លួនឯងមានចំណង់ចំណូលចិត្តធ្វើអ្វីខ្លាំងជាងគេ? ចូរអ្នកបង្កើត និងបន្តធ្វើរឿងអ្វីមួយដែលជាភាពខ្លាំងរបស់ខ្លួនឯង នៅពេលដែលលទ្ធផលចេញមកល្អ អ្នកនឹងមានកម្លាំងចិត្តបន្ថែមទៀត។ បន្ទាប់មក អ្នកអាចព្យាយាមសាកល្បងធ្វើអ្វីដែលថ្មីៗមិនធ្លាប់ជួបពីមុន ឬ មិនទម្លាប់ធ្វើវាសោះ ដើម្បីឱ្យខួរក្បាលទទួលបានរឿងថ្មីៗ គិតឃើញអ្វីដែលថ្មីឡើងមក ក៏អាចធ្វើឱ្យអ្នករលាយនូវទុក្ខកង្វល់មួយចំនួនបានដែរ។

២.កុំឱ្យមានអ្វីរំខានដំណេក
ការគេង គឺជារឿងមួយដែលល្អ អាចធ្វើឱ្យខួរក្បាលអ្នកសម្រាកពីការគិតបាន។ អ្នកគួរដឹងពីការកំណត់ពេលវេលាគេងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ កុំគេងយូរពេក ហើយក៏កុំគេងតិចពេកដែរ។ ជាពិសេស នៅពេលដែលខួរក្បាលសម្រាក អ្នកកុំព្យាយាមមើលទូរទស្សន៍ ទូរស័ព្ទ ឬ លេងហ្គេមខ្លាំងពេកឡើយ។ អ្នកគួរបើកសំឡេងភ្លេង ឬ ចម្រៀងតិចៗនៅក្នុងបន្ទប់ដើម្បីបំពេឱ្យគេងលក់ស្រួលជំនួសដោយការប្រើប្រាស់គ្រឿងអេឡិចត្រូនិចផ្សេងៗ។

៣.តភ្ជាប់ទំនាក់ទំនងក្នុងសង្គម
ក្រៅពីក្រុមគ្រួសារ មនុស្សជិតស្និត និងមិត្តភក្តិ អ្នកក៏ត្រូវមានទំនាក់ទំនងជាមួយមនុស្សនៅក្នុងសង្គមដូចគ្នា។ ជីវិតរស់នៅប្រចាំថ្ងៃ គឺសំខាន់ណាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជំវិញខ្លួន និងសង្គម។ នៅពេលដែលអ្នកបានស្គាល់មនុស្សកាន់តែច្រើន នឹងជួបបទពិសោធន៍កាន់តែច្រើន។ ទំនាក់ទំនងក្នុងសង្គម នឹងជួយឱ្យអ្នករួចផុតពីភាពតានតឹងបានមួយចំនួន។

៤.ធ្វើសមាធិ
សមាធិ គឺជាវិធីសាស្ត្រមួយដែលជួយឱ្យសុខភាពផ្លូវចិត្តរបស់អ្នករឹងមាំ និងមានសុខភាពល្អ។ ក្នុងមួយថ្ងៃៗ អ្នកគួរចំណាយពេលតិចបំផុត១៥នាទី ទៅ៤០នាទី ដើម្បីធ្វើសមាធិនៅក្នុងបន្ទប់ស្ងប់ស្ងាត់ ឬ កន្លែងណាមួយដែលនាំមកនូវភាពបរិសុទ្ធ។ រួចតាំងចិត្ត និងប្រមូលអារម្មណ៍សម្រួលជាមួយនឹងរាងកាយខាងក្រៅ ដកដង្ហើមមួយៗ វានឹងជួយឱ្យអារម្មណ៍អ្នកធូរស្រាលមួយកម្រិត។

៥.រក្សាភាពវិជ្ជមាន
ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវគិតក្នុងភាពវិជ្ជមានជានិច្ច។ កុំប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ដោយព្យាយាមស្វែងរកចំណុចអាក្រក់របស់ខ្លួន។ តើមានប៉ុន្មានដងដែលអ្នកស្វែងរកចំណុចល្អរបស់ខ្លួនឯង? ហេតុអ្វីក៏អ្នកមិនសាកគិតអ្វីដែលល្អៗក្នុងជីវិតវិញម្តង? អ្នកមិនគួរមានការឈ្លោះប្រកែក ឬ គិតពីរឿងអតីតកាលនោះឡើយ សូម្បីតែរឿងអនាគត ក៏មិនត្រូវគិតខ្លាំងពេកដែរ តែមិនមែនមានន័យថា មិនឱ្យអ្នកគិតពីជីវិតអនាគតឡើយ គិតក្នុងកម្រិតមួយដែលសមរម្យ កុំឱ្យមានសម្ពាធសម្រាប់ខ្លួនឯង។

យ៉ាងណាមិញ អ្នកត្រូវចេះពីវិធីសាស្ត្រដោះស្រាយបញ្ហា រៀបចំផែនការជីវិតឱ្យបានសមប្រកប ដោយកុំភ្លេចគិតគូរពីសុខភាពផ្លូវចិត្តដាច់ខាត។ អ្នកត្រូវមានសុទិដ្ឋិនិយមនៅក្នុងខ្លួនជានិច្ច ហើយគួរគិត និងធ្វើអ្វីដែលល្អ និងរីកចម្រើនសម្រាប់ខ្លួនឯងឱ្យបានច្រើន។ មួយវិញទៀត ប្រសិនជាអ្នកស្ថិតក្នុងស្ថានភាពមួយដែលសុខភាពផ្លូវចិត្តធ្ងន់ធ្ងរខ្លាំង គឺត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រួពេទ្យឱ្យបានទាន់ពេលវេលា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ