Connect with us

KPT+

នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

បានផុស

នៅ

រៀប​ការ​ថ្មី​ថ្មោង ច្បាស់​ជា​គិត​ពី​ផែន​ការគ្រួសារ រៀប​ចំ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ និង​ការ​យកកូន។ ប៉ុន្តែ ​បើ​រៀប​ការ​យូរ​ឆ្នាំ​ហើយ ​នៅ​តែ​គ្មាន​កូន ច្បាស់​ជាមិន​ស្រណុក​ចិត្តប៉ុន្មានទេ។ ខាងក្រោម​នេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេល​មិន​​មានកូន។

១- គុណ​វិបត្តិ​មិន​មាន​កូន

The secret to a happy marriage: flexible roles
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– សង្គម​រើស​អើង៖ មនុស្ស​ជា​ច្រើន​ មិន​ដែល​ខ្វល់​ថា​យើង​មាន​កូន​ ឬ​អត់​នោះ​ទេ ប៉ុន្តែ​គេ​នឹង​សួរ​ថា ​តើ​យើង​​ចង់​​មាន​កូន​ប៉ុន្មាន? ពេល​ណា​យក? ហេតុ​នេះហើយ វានឹង​​ជា​រឿង​កម្សត់​មួយ​សម្រាប់​ស្រី​ៗ ដែល​ជ្រើស​រើស​ជីវិត​មិន​មាន​កូន ដែលគេ​ច្រើន​រាប់​ថា ជា​មនុស្ស​​​យក​តែ​ចិត្ត​ខ្លួន​ឯង (Self-absorbed) ឬ​គំនិត​ក្មេងខ្ចី សម្រាប់ផ្លូវ​ជីវិត និង​តម្រូវ​ការ​ជីវិត ជាង​តួនាទី​បន្ត​ពូជ បង្ក​កំណើត​ដែល​ជា​ធម្មជាតិ​របស់​សត្វលោក។ ទោះ​បី​ជា​ក្នុង​វប្បធម៌​បើកចំហ ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សិទ្ធិសម្រេច​ចិត្ត​រៀង​ៗ​ខ្លួន​ ចង់​ទទួល​យក​ការ​រស់​នៅមាន ឬគ្មាន​កូន​ក៏​ដោយ ក៏​ស្រីៗ​ភាគ​ច្រើន​នៅ​មាន​អារម្មណ៍​ឯកា នៅ​ពេល​​មិត្តភក្ដិ​ចូល​ចិត្ត​និយាយ​គ្នា​លេងពី​រឿង​យក​កូន និង​បញ្ហា​ចិញ្ចឹម​កូន។

Asian senior couple using mobile phone at home. asian senior chinese  grandparents, husband and wife happy after wake up, watching movie lying on  bed in bedroom at home in the morning concept.

– ​ឯកា​នៅ​វ័យ​ចាស់៖ គ្មាន​​កូន​ មាន​ន័យ​ថា យើង​ត្រូវ​​ពឹង​ពាក់​លើ​ខ្លួន​ឯងឲ្យ​បាន​​ខ្លាំង​ក្លា​បំផុត ហើយ​ត្រូវ​មាន​ផែន​ការ​ប្រយ័ត្ន​ប្រយែង​ទៅ​ថ្ងៃ​អនាគត ជាពិសេសទាក់​ទង​នឹង​សុខភាព ក៏​ដូច​ជា​បញ្ហា​ហិរញ្ញ​វត្ថុ។ យោង​តាម​អ្នក​ចិត្ត​វិទ្យា អ្នក​គ្មាន​កូន ងាយ​នឹង​មាន​អារម្មណ៍​ឯកោ​ បាក់​ទឹក​ចិត្ត​អំឡុង​ពេលឈាន​ដល់​​វ័យចំណាស់។

២- គុណសម្បត្តិ​មិន​មាន​កូន

Family for Senior - VivaSenior.Asia

– ស្ថិរភាព​ហិរញ្ញវត្ថុ៖ មាន​កូន​ម្នាក់ គឺ​ត្រូវ​កាត់​ប្រាក់​ខែដល់​ទៅ ៥ ភាគរយ? យោង​តាម​លោក Kevin Miller អ្នក​ស្រាវជ្រាវ​នៃ​សមាគម​មហាវិទ្យាល័យ​ស្ត្រី​នៅ​អាមេរិក បង្ហាញ​ថា ឱកាស​ទទួល​បានការងារ និង​ប្រាក់ខែ​ចំពោះ​មនុស្ស​ស្រី​មាន​កូន ​គឺ​តិចតួច​។ ក្នុង​អត្ថបទ​បង្ហាញ​មួយ​ទៀតបោះពុម្ព​ផ្សាយ​ដោយ​ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជាតិ​ បង្ហាញ​ថា ​មាន​កូន​ម្នាក់ ស្រីៗ​​មាន​ជំនាញប្រាក់​ខែ​​ខ្ពស់​ ត្រូវ​ចំណាយប្រាក់ប្រមាណ​ ២៣០.០០០ដុល្លារ ​ពេញ​មួយ​ជីវិត​របស់​នាង សម្រាប់​ចិញ្ចឹម​បីបាច់​កូន ខណៈចំពោះ​ស្រីៗ​មាន​ជំនាញ​ទាប​ និង​ប្រាក់​ខែ​តិច​តួច ក៏​ការ​ចំណាយ​​ប្រហែល ៤៩.០០០ ដុល្លារ។

Style Theory: Singapore couple redress Southeast Asian fashion rentals

– ពេល​វេលា សេរីភាព និង​ឱកាស​ពង្រីក​សមត្ថភាព​ខ្លួន​ឯង៖ ប្រសិនគ្មាន​កូន គឺ​មិន​មាន​ឧបសគ្គរារាំង​ឡើយផ្លូវ​ឆ្ពោះ​ទៅកាន់​ជោគជ័យ​របស់​យើង​ដូច​គ្នា។ គ្មាន​អ្វី​ដែល​ទប់​ស្កាត់ក្ដី​ស្រមៃ ​និង​គោល​ដៅ​យើង​ទេ ទោះ​បី​ជា​យើង​ចង់​​ត្រលប់​ទៅ​រៀន​ដើម្បី​បន្ថែម​ជំនាញ​ទី​ ២​ ទិញ​ផ្ទះ​លំហែ​ ឬ​ទទួល​បាន​ការងារ​ដែល​ប៉ង​​ប្រាថ្នា​ណា​មួយ​ក៏​ដោយ។ ជីវិតគ្មាន​​កូន ជួយ​​ឲ្យ​ស្រីៗ​មាន​ជីវិត​រស់​នៅ​ធំ​ទូលាយ ទាំង​ការ​​ជ្រើស​រើស ផ្ដល់​ថាមពល​បន្ថែម ពេល​វេលា និង​គម្លាត​។ ក្នុង​ការ​សិក្សា​លើ​មនុស្ស ៥០០០នាក់ ​របស់​សាកលវិទ្យាល័យ OPEN នៅអង់គ្លេស និងអាមេរិក រក​ឃើញ​ថា ជីវិត​ប្តី​ប្រពន្ធ​គ្មាន​កូន បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ខ្ពស់​ទៅ​លើ​ទំនាក់​ទំនង និង​ជីវិត​ស្នេហា ជាជាង​ជីវិត​ប្តី​ប្រពន្ធ​ដែល​ក្លាយ​ជា​ប៉ា​ម៉ាក់​គេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ

ចុចអាន៖ វិធីសាស្ត្រត្រឹមត្រូវ ជួយកូនៗឱ្យគេចផុតពីសម្ពាធ ដោយសារកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម