KPT+
មុនសម្រេចចិត្តរៀបការ អ្នកគួរសួរ ៥ សំណួរទៅកាន់ដៃគូសិន
សាស្ត្រាចារ្យ Carol Bruess តែងតែដាស់តឿនមនុស្សទូទៅអំពីជីវិតរៀបការថា ជាដំណាក់កាលវែងអន្លាយ ដូច្នេះពួកយើងគួរជ្រើសរើសមនុស្សដែលអាចតស៊ូពុះពារគ្រប់ឧបសគ្គជាមួយគ្នារហូត។ ក្រៅពីនេះ Bruess បានដាក់សំណួរឲ្យសួរដៃគូមុនរៀបការចំនួន ៥ ទៀតផង ៖

១. តើអ្នកមានអ្វីដែលមិនអាចបោះបង់បានទោះបីជារៀបការហើយក្ដី?
ស្ដាប់រួចសឹមសម្រេចចិត្តរៀបការព្រោះគាត់អាចនឹងមិនបោះបង់នូវអ្វីមួយដែលអ្នកមិនពេញចិត្តក្នុងជីវិតដូចជា បារី មនុស្សទីបី ស្រា ល្បែង គ្រឿងញៀនជាដើម ។
២. តើខ្ញុំអាចបំពេញការងារមួយចំនួនតែម្នាក់ឯងបានទេ?
ជីវិតគូត្រូវធ្វើរឿងជាមួយគ្នា ប៉ុន្តែមិនមានន័យថាគ្រប់យ៉ាងនោះទេ អ្នកត្រូវច្បាស់ក្នុងចិត្តថាគាត់ផ្ដល់សិទ្ធពេញលេញឬមិនព្យាយាមគ្រប់គ្រងអ្នក ។
៣. ពេលមានបញ្ហា តើគ្រួសារអ្នកចូលចិត្តនៅស្ងៀមស្ងាត់ឬបង្ករឿង ?
សំណួរនេះគឺដើម្បីត្រៀមសម្រាប់ពេលឈ្លោះគ្នា មេរៀនដំបូងរបស់មនុស្សគឺទិដ្ឋភាពក្នុងគ្រួសារនោះឯង ។

៤. តើអ្នកហ៊ានចំណាយប្រាក់ច្រើនទៅលើអ្វី?
បន្ទាប់ពីរៀបការហើយ លុយកាក់គឺជារឿងសំខាន់ទោះបីមានច្រើនក៏ដោយអ្នកត្រូវតែយល់ដឹងពីអត្ថន័យលុយចំពោះគាត់ ជាពិសេសរបស់ដែលគាត់ជះលុយទិញឥតស្ដាយ ។
៥. តើអ្នកព្រមងើបម៉ោង ៣ ភ្លឺដើម្បីប្ដូរកន្ទប និងមិនទៅប្រជុំពេលកូនឈឺឬអត់?
យោងតាមការស្រាវជ្រាវបានឲ្យដឹងថាដៃគូដែលមានកាតព្វកិច្ចស្មើគ្នារស់នៅមានសុភមង្គលជាងដៃគូដែលបែងចែកការងារផ្ទះនិងការងាររកប្រាក់ ។

គួររំលឹកដែរថាជីវិតរៀបការមានរយៈពេលវែង ចូរជ្រើសរើសដៃគូឲ្យបានត្រឹមត្រូវនិងតស៊ូអត់ធ្មត់ជាមួយគ្នាទើបមានន័យ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាហូលីវូដ ៦ រូប ធ្លាប់រៀបការយ៉ាងតិចបីដងក្នុងមួយជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


