KPT+
មានសញ្ញាមួយចំនួននេះ បង្ហាញថាយើងជាមនុស្សមានកម្លាំងចិត្ត និងស្មារតីរឹងមាំ
វិន័យក្នុងការរស់នៅ ដែលផ្សំដោយការព្យាយាម អត់ធន់ នឹងនាំឱ្យមនុស្សយើងខិតទៅរកក្តីស្រមៃ និងភាពជោគជ័យដែលខ្លួនប្រាថ្នា។ អ្នកជំនាញចិត្តសាស្រ្តជាច្រើនបានលើកឡើងរួមគ្នានូវចំណុចរួមមួយចំនួនដែលសម្គាល់ទៅប្រភេទមនុស្ស មានស្មារតី និងទឹកចិត្តខ្លាំង មិនចុះចាញ់ឧបសគ្គ ដើម្បីដើរទៅរកគោលដៅជោគជ័យរបស់ពួកគេ។ អុីចឹងគ្នាយើងមានចូលចំណុចមួយណាដែរ?
១. សមត្ថភាពគ្រប់គ្រងអារម្មណ៍ និងហេតុផល

អ្នកជំនាញចិត្តសាស្រ្តបានលើកឡើងថា អ្នកដែលមានវិន័យខ្លាំងលើខ្លួនឯងពុំមែនគ្មានអារម្មណ៍ គ្មានទឹកចិត្ត ទៅលើសកម្មភាពរស់នៅរបស់ខ្លួននោះទេ ប៉ុន្តែអ្នកទាំងនោះមានសមត្ថភាពគ្រប់គ្រងអារម្មណ៍បានល្អ ពោលគឺបែងចែកថា នៅពេលណាត្រូវប្រើអារម្មណ៍ផ្សារភ្ជាប់ទៅនឹងគំនិតហេតុផលត្រឹមត្រូវ ដែលនាំឱ្យការសម្រេចចិត្តរបស់ពួកគេច្រើនជោគជ័យ។ ចំណុចនេះមានន័យថា អ្នកទាំងនោះចេះបែងចែក ប្រើអារម្មណ៍ និងហេតុផលបញ្ចូលគ្នាលើសកម្មភាពរស់នៅប្រចាំថ្ងៃ។
២. ដឹងច្បាស់ និងទទួលស្គាល់ភាពខ្សោយរបស់ខ្លួន
ផ្អែកតាមការសិក្សា អ្នកមានកម្លាំងផ្លូវចិត្តខ្លាំងទទួលស្គាល់ និងដឹងច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែអ្វីដែលនៅតែជាភាពខ្លាំងនោះ គឺការមិនបោះបង់នូវការព្យាយាម និងសាកល្បងរកវិធីដោះស្រាយបញ្ហា។ ដូចនេះ គេអាចសម្គាល់ក្នុងជីវភាពរស់នៅឃើញថា មនុស្សប្រភេទនេះ ច្រើនហ្វឹកហាត់ខ្លួនប្រឈមនឹងបញ្ហាផ្សេងៗ។
៣. ប្រឈម នឹងភាពបរាជ័យបាន

អ្នកចិត្តសាស្រ្តអាចសម្គាល់ឃើញថា អ្នកដែលមានកម្លាំងផ្លូវចិត្តខ្លាំង ការជួបប្រទះនឹងការបរាជ័យមួយចំនួនមិនបានបង្អាក់ជំហានដើរឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេនោះទេ។ អ្នកទាំងនោះច្រើនប្រឈម និងកែច្នៃបញ្ហា កែប្រែភាពបរាជ័យទាំងនោះទៅជាផ្លូវមួយឈានទៅរកដំណោះស្រាយបានប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ទាំងនេះ គឺជាសញ្ញានៃការអភិវឌ្ឍខ្លួន ដែលកើតមានចំពោះអ្នកមានផ្លូវចិត្ត និងស្មារតីខ្លាំង។
៤. ដឹងពីពេលដែលត្រូវបោះបង់រឿងអ្វីមួយចោល
មិនបោះបង់ មិនចុះចាញ់ងាយៗដើម្បីហេតុផលត្រឹមត្រូវជារឿងមួយ តែក្នុងករណីមួយចំនួនដែលលើសពីសមត្ថភាពដើម្បីសម្រេច ឬអាចប្រមើលមើលថា ការខំប្រឹងប្រែងអស់សមត្ថភាពនឹងពុំបានផល ដូចពងមាន់ជល់នឹងថ្ម នោះជារឿងដែលគេនឹងបោះបង់ចោលពុំមានការសោកស្តាយ។ ចំណុចនេះ អ្នកជំនាញចិត្តសាស្រ្តបង្ហាញថាជាភាពវៃឆ្លាតផងដែររបស់មនុស្សមានស្មារតីរឹងមាំល្អ។
៥. គោលដៅច្បាស់លាស់

អ្នកមានស្មារតី និងផ្លូវចិត្តខ្លាំងពួកគេដឹងនូវគោលដៅច្បាស់របស់គេថានឹងត្រូវធ្វើអ្វី ជ្រើសដើរទៅតាមផ្លូវណាមួយ ជាមួយភាពស្ងប់ និងការលើកទឹកចិត្ត និងក្តីសង្ឃឹមពីក្នុងខ្លួន។ ដូចនេះហើយ គេអាចសម្គាល់ឃើញពីដំណើរទៅភាពជោគជ័យរបស់ពួកគេ មិនងាយនឹងរបូត ឬកម្រនិងបរាជ័យណាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណុចតូចៗ តែបង្កបរិយាកាសរីករាយដល់ខ្លួនឯង និងសុភមង្គលគ្រួសារ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


