Connect with us

KPT+

សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស

បានផុស

នៅ

ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយ​អភិ​បាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការ បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាលនៃជំងឺកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈនេះក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនអាចពិនិត្យលទ្ធភាពការបង្រៀន និងរៀនតាមបណ្ដុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិត របស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថា មិនមានការឆ្លងជំងឺកូវីដទៅដល់សិស្ស។

ដូច្នេះប្រសិនបើកំណត់ថ្ងៃថានឹងបើកសាលារៀនបាន នៅតាមតំបន់មិនឆ្លង សិស្សានុសិស្សនៅទូទាំងប្រទេស គួរត្រៀមចំណុចធំៗនេះឲ្យមែនទែន ចៀសវាងនាំឆ្លងវីរុសតោងជាប់ខ្លួន៖

ត្រៀមម៉ាស អាកុល ឬជែល ដាក់​ក្នុង​កាតាប​តាម​ខ្លួន​ជាប់​ជានិច្ច។

កុំ​ទិញ​នំ​ចំណី​អាហារ​ផ្ដេសផ្ដាស​នៅ​អំឡុង​ពេល​រោគរាតត្បាត​នេះ​ ប្រការ​ល្អ​គួរ​មាន​របស់​ហូប​ផ្ទាល់ខ្លួន​ពី​ផ្ទះ​មក​ក៏​បាន។

ក្នុងម៉ោងសិក្សា នាយក​សាលា គ្រូបង្រៀន និង​សិស្ស​ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អនាម័យ និង​រក្សា​គម្លាត​សង្គម​យ៉ាងតិច ១ ម៉ែត្រ​ពី​គ្នា​ដាច់ខាត ។

សិស្ស​គួរ​រក្សា​គំលាត​ពី​គ្នា​ ហើយ​ចងចាំ​នូវ​វិធានការ​ ៣កុំ ៣ការពារ ជានិច្ច។

ជា​ពិសេស​បើ​អាច​តាម​សាលារៀន ​គួរ​មាន​ឧបករណ៍​តេស្ត​​រក​កូវីដ​រហ័ស ​ដល់​នាយក​ គ្រូបង្រៀន​ សិស្ស​និង​អ្នក​លក់ដូរ​ក្នុង​សាលា​ជាដើម។

ដោយឡែក​លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដរបស់​សេតវិមាន​ បានផ្តល់​ដំបូន្មាន​ដល់សាលារៀននិងគ្រួសារ អំពីវិធីរក្សាអ្នកមិនបានចាក់វ៉ាក់សាំង ឲ្យ​មាន​សុវត្ថិភាព។ ដោយ​កុមារ​គួរតែ​ត្រូវ​បានហ៊ុមព័ទ្ធដោយមនុស្សដែលទទួល​បាន​វ៉ាក់សាំង​រួច នៅ​ពេល​ពួកគេ​ត្រឡប់ទៅ​សាលារៀនវិញ។ នេះ​នឹង​ការពារកុមារ​ដែលនៅក្មេងពេក មិនទាន់​អាច​ចាក់​វ៉ាក់សាំង​បាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន​៖អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ

ចុចអាន៖WHO ៖ ប្រទេសដែលត្រៀមបើកសាលារៀនគួរចាក់វ៉ាក់សាំងដល់ គ្រូបង្រៀន និងកុមារ ហើយត្រូវធ្វើតេស្តរកកូវីដជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម