KPT+
បួនចំណុច កសាងបុគ្គលិកលក្ខណៈថ្មី
សម្រាប់ខ្ញុំជាអ្នកនិពន្ធម្នាក់ ខ្ញុំមានវិធីសាស្ត្រខ្លះជួយខ្លួនឯងឲ្យមានអំណរក្នុងជីវិត មានភាពស្វាហាប់នៅព្រឹកនីមួយៗ និងមានសេចក្តីសង្ឃឹមរាល់ពេលចូលដំណេក។
១ រកមើលចំណុចល្អជាជាងចំណុចអន់ថយ

មនុស្សយើង ទោះកំពុងរស់នៅក្នុងជីវិតស្រស់ស្អាតរួចទៅហើយ នៅតែមិនសប្បាយចិត្ត ដោយសារការប្រៀបធៀប ការមិនងាយស្កប់ចិត្ត មិនចេះដឹងគុណចំពោះអ្វីទាំងអស់ដែលខ្លួនកំពុងមាន សូម្បីតែឆ្លងកាត់គ្រាមានសុភមង្គលក៏នៅតែមិនចេះចាប់យករហូតត្រូវរបូតបាត់ទៅលែងវិលវិញ។
២. ព្យាយាមស្គាល់និងយល់ពីខ្លួនឯង
យើងភាគច្រើនបន្ធូរចំពោះខ្លួនឯងហួស ឬក៏តឹងហួស។ ដើម្បីចាប់ផ្តើមដំណើរដ៏អស្ចារ្យនៃការរស់នៅថ្មីប្រកបដោយភាពធូរស្រាល គួរតែព្រមឲ្យខ្លួនឯងខុសខ្លះ ហើយកែលម្អខ្លះជាជំហានៗ ។ យើងគួរបំបាត់ការភ័យខ្លាចនិងអារម្មណ៍អសន្តិសុខ ដែលបង្កឡើងដោយយើងខ្លួនឯង។ ការនេះដំណើរការបាន ប្រសិនយើងមានមនុស្សដែលអាចទុកចិត្តបាននៅក្បែរៗ តែប្រសិនគ្មាន ស៊ូនៅម្នាក់ឯងជាជាងនៅជាមួយជនដែលបង្កតែការភ័យបារម្ភ។
៣ រៀនបន្ថែមជានិច្ច
ហេតុអ្វី? រៀនរហូតឆ្កួតអត់? ខ្ញុំមិនមែនជាអ្នកដែលឧស្សាហ៍ជាងមិត្តអ្នកអានទេ គ្រាន់តែខ្ញុំមានវិន័យ! ការអានការស្តាប់អ្នកដទៃ ការសិក្សាជារៀងដរាប ពិតណាស់ ស្តាប់ទៅគួរឲ្យអស់សំណើច តែដើម្បីមានសមត្ថភាពលូតលាស់និងក្លាយជាមនុស្សប្រសើរជាងម្សិលមិញ សៀវភៅមួយក្បាល ជាឱកាសពិតមែន។
៤ ជឿជាក់ថាមនុស្សអាចផ្លាស់ប្ដូរបាន

ទុកឱកាសឲ្យអ្នកដទៃដូចជាផ្ដល់ឱកាសឲ្យខ្លួនឯងដែរ។ យើងគ្រប់គ្នាមានចំណុចអន់ ចូរកែប្រែវា ហើយឥឡូវនេះខ្ញុំកំពុងព្យាយាមនៅឡើយ។
ប៉ុន្តែការចង់ផ្លាស់ប្ដូរនេះ បានបើកចិត្តគំនិតខ្ញុំឲ្យព្រម បើកទ្វារទទួលយកសភាពជាអ្នកសិក្សាជារៀងរហូត ហើយជាជាងខិតខំប្រឹងប្រែងជាន់កែងរកកំហុសអ្នកដទៃ ខ្ញុំយកពេលនេះមកពង្រីកការយល់ដឹងរបស់ខ្លួនឯង ខ្ញុំវិញ ។
ជាធម្មតា ការរៀនសូត្រអំពីជីវិត គឺមិនដូចជាការអង្គុយជាមួយនឹងសៀវភៅពិជគណិតឬ ការទន្ទេញចាំរូបមន្តដើម្បីទទួលសញ្ញាប័ត្រទេ ក្នុងនាមជាអ្នករៀនមានន័យថា ខ្ញុំប្រើការភ័យខ្លាចមកជាវិញ្ញាសា ហើយព្រមបោះជំហានទៅមុខ ទោះបីជាឃើញមានឧបសគ្គហែហូរនៅតាមផ្លូវ៕
មិនដែលយឺតពេលទេក្នុងការគិតឡើងវិញអំពីជីវិត!
ចុចអាន៖ត្រឹមចេះអភ័យទោសឲ្យអ្នកដទៃ ផ្ដល់ប្រយោជន៍សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


