KPT+
ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត
នៅពេលយប់យើងអាចនឹងគេងរើទៅរើមក ហើយភួយគឺរបស់តែមួយដែលអាចជួយឲ្យយើងគេងលក់។ នៅពេលដណ្ដប់ភួយ យើងអាចនឹងគេងលក់លឿនជាងមុន ទោះបីស្ថិតក្នុងអាកាសធាតុក្ដៅក៏ដោយ។ នេះអាចមកពីមូលហេតុមួយចំនួនដែលធ្វើឲ្យយើងត្រូវគេងដណ្ដប់ភួយ ទោះបីអាកាសធាតុក្ដៅប៉ុនណាក៏ដោយ។

១. ភួយជួយរក្សាសីតុណ្ហភាពរាងកាយ
មនុស្សយើងគឺមានឈាមក្ដៅដែលនេះមានន័យថា រាងកាយរក្សាសីតុណ្ហភាពខាងក្នុង និងជួយឲ្យរាងកាយមានភាពកក់ក្ដៅ។ ប៉ុន្តែនៅពេលគេងលក់ស្ងប់ ការគ្រប់គ្រងរបស់រាងកាយនឹងមានការចុះខ្សោយ។ ដូចនេះហើយទើបយើងព្យាយាមរករបស់នៅជុំវិញខ្លួនជាជំនួយ ហើយភួយគឺជារបស់មួយដែលអាចជួយរក្សាសីតុណ្ហភាព និងជួយរាងកាយឲ្យស៊ាំទៅនឹងសីតុណ្ហភាពដែលយើងត្រូវការ។
២. ភួយជារបស់មួយក្នុងទម្លាប់នៃការគេងរបស់យើង
ទម្លាប់អាចជាមូលហេតុមួយដែលយើងត្រូវការភួយពេលគេង។ នេះមកពីយើងទម្លាប់ដណ្ដប់ភួយតាំងពីក្មេងមក ហើយក៏ក្លាយជាទម្លាប់រហូតដល់ពេលធំឡើង។ ហេតុនេះហើយពេលយើងចូលគេងហើយដណ្ដប់ភួយ រាងកាយអាចនឹងទទួលសញ្ញាថាដល់ម៉ោងគេងហើយ។
៣. ភួយជួយបន្ថយភាពតានតឹង និងអាការៈថប់បារម្ភ
អ័រម៉ូន serotonin គឺមានតួនាទីសំខាន់ក្នុងការជួយឲ្យយើងមានអារម្មណ៍សប្បាយរីករាយ និងស្ងប់។ នៅពេលយើងមានភាពតានតឹង និងអាការៈថប់បារម្ភ យើងនឹងមានការលំបាកក្នុងការគេងលក់។ ប៉ុន្តែនៅពេលដែលយើងដណ្ដប់ភួយ បរិមាណនៃអ័រម៉ូននេះនឹងកើនឡើង ហើយភាពតានតឹង និងធុញថប់ក៏បាត់ទៅដែរ។
៤.ភួយជួយឲ្យគេងលក់
ភួយជួយបង្កើតបរិយាកាសមួយធ្វើឲ្យសីតុណ្ហភាពមិនមានការប្រែប្រួលខ្លាំង។ នេះអាចជួយឲ្យយើងមានអារម្មណ៍កក់ក្ដៅ ហើយកត្តាជំរុញឲ្យសីតុណ្ហភាពរាងកាយចុះត្រជាក់ក៏មិនជះឥទ្ធិពលខ្លាំងដល់រាងកាយដែរ។ ដូចនេះយើងនឹងគេងលក់លឿនហើយស្ងប់ដោយមិនមានការរំខានអ្វី។

៥. ភួយជួយឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព
ភួយជំរុញឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពព្រោះពេលនៅក្មេងយើងតែងខ្លាចភាពងងឹត។ ដូចនេះពេលមានអារម្មណ៍ភ័យខ្លាច យើងនឹងដណ្ដប់ភួយដោយជឿថាការធ្វើបែបនេះអាចជួយការពារយើងបាន។ អារម្មណ៍ដែលត្រូវបានការពារនេះក៏នៅរហូតដល់សព្វថ្ងៃនៅពេលយើងដណ្ដប់ភួយ៕
ចុចអាន៖ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ ៣មុខ
ចុចអាន៖គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


