Connect with us

KPT+

ស្វែង​យល់​ពី​​កុលសម្ព័ន្ធ​​មាន​សុខភាព​បេះ​ដូង​ល្អ​ជាង​គេ​លើ​លោក​

បានផុស

នៅ

កុលសម្ព័ន្ធ​ Tsimane នៃពី​ប្រទេស​​បូលីវី តំបន់​អាមេរិក​ឡាទីន ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ជា​ក្រុម​មនុស្ស​​មាន​សុខភាព​បេះ​ដូង​​ល្អ​​ជាង​គេ​បំផុត​នៅ​លើ​​ផែន​ដី ហើយការ​តម្លៃ​​នេះ​​ ​​ផ្អែក​តាម​​លទ្ធ​​ផល​ការ​​សិក្សា​ជា​ច្រើនពី​អ្នក​ជំនាញ​សុខភាព​​ជុំវិញ​ពិភព​លោក​។

The Tsimane tribe of Bolivia cracked the code for slow aging, healthy life
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​​ចង់​ដឹង​ ព្រម​ទាំង​ចង់​បង្ហាញ​បន្ថែម​​ឲ្យ​ឃើញ​អំពី​ទម្លាប់​រស់​នៅ​រាល់​ថ្ងៃ​កុល​​សម្ព័ន្ធ​ខាង​លើ​នោះ លោក​វេជ្ជបណ្ឌិត​ Sanjay Gupta និង​ជា​អ្នក​យកព័ត៌មាន​ផ្នែក​សុខភាព​ប្រចាំទូរទស្សន៍ CNN បាន​​ចំណាយ​​ពេល​ច្រើន​ខែ ទៅ​រស់​នៅ​ជា​មួយ​កុល​សម្ព័ន្ធ ​​ដើម្បី​ស្វែង​យល់​មេរៀនជីវិត​ប្រចាំ​ថ្ងៃពី​កុលសម្ព័ន្ធ​ Tsimane ដោយ​ក្នុង​នោះ​លោក​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗដូច​ខាង​ក្រោម៖

១- អាហារ​​ជីវជាតិ​ធម្មជាតិ​

​​​​​​​​​​​​​​​​លោក​វេជ្ជបណ្ឌិត​រក​ឃើញ​ថា កុល​សម្ព័ន្ធ​ ​រស់​នៅ​តាម​ជាយ​ព្រៃ​អាម៉ាហ្សូន​ទាំង​នោះ មាន​របប​អាហារ​​សម្បូរ​ជីវជាតិ​ កាបូអ៊ីដ្រាត ដែល​ពួ​ក​គេ​ដាំ​​ដោយ​ផ្ទាល់​ ហើយ​អាហារ​ទាំង​នោះ​ មាន ចេក​ស្នាប់​មុខ ក្តួច​ បាយ និង​ពោត។ តែ​អ្វីចម្លែក​នោះ កុល​សម្ព័ន្ធ​មិន​បាន​ធ្វើ​​ចម្អិនអាហារ​ទាំង​នោះ​ញ៉ាំទេ សូម្បី​តែ​សាច់​ក៏​​ដោយ (ញ៉ាំឆៅ)​ ក៏​ពុំ​មាន​ច្នៃ បន្ថែម​អំបិល ស្ករ ប៉ុន្តែ​ពួក​គេញ៉ាំ ផ្លែ​ឈើ​ និង​បន្លែ​ចម្រុះ​​គ្រប់​មុខ​ដែរ​។

២- ទម្លាប់​មិន​នៅ​ស្ងៀម

The Healthiest Hearts On Earth - Pritikin Weight Loss Resort

ក្រុម​កុល​សម្ព័ន្ធ​ Tsimane មិន​ដែល​ចេះ​ទំនេរ​ស្ងៀម​ឡើយ ពោល​គឺ​សកម្ម​ក្នុង​ការ​ថែ​ទាំ​ចំណី​អាហារ មើល​ថែ​ផល​ដំណាំ ហើយ​ជា​ពិសេស​ទៅ​ទៀត ​ចូល​ចិត្ត​ដើរ​ឆ្ងាយ​ៗ ជា​ទូ​ទៅ លោក​វេជ្ជបណ្ឌិត​ Sanjay សម្គាល់​ឃើញ​ថា ពួ​ក​គេ​ទៅ​រក​សម្ភារៈ​ប្រើ​ប្រាស់ និង​ចំណី​អាហារ​ ដោយ​ថ្មើរ​ជើង។ លោក Sanjay អាច​ប៉ាន់​ស្មាន​ថា ក្នុង​មួយ​ថ្ងៃ កុលសម្ព័ន្ធ​នេះ អាច​ដើរ​ប្រមាណ ជាង​ ១​០.០០០​ ជំហាន​។

៣- ទម្លាប់​ឆាប់​ចូល​គេង​ពី​ព្រលប់

លោក​វេជ្ជបណ្ឌិត​ចំណាយ​ពេល​រាប់​ខែ ជា​មួយ​កុលសម្ព័ន្ធ​ បញ្ជាក់​ដែរថា ជា​រៀង​រាល់​ពេល​ថ្ងៃ​​លិច​បាត់​​ ក្រុម​កុលសម្ព័ន្ធ​ តែ​ង​មាន​វត្តមាន​ក្នុង​ភូមិ ​អ្វី​ពួក​គេ​មក​ជុំ​គ្នា​នោះ គឺ​សម្រាក (គេង​) យក​កម្លាំង​សម្រាប់​ថ្ងៃ​ស្អែក លោក​សម្គាល់ទៀត​​ថា ពួក​គេ​​ឆាប់​គេង តែ​ក៏​ឆាប់​ក្រោក​ដែរ ពោល​គឺ មាន់​រងាវ ពួក​គេ​ដឹង​តែ​បាត់​ពី​ភូមិ ទៅ​ធ្វើ​ការ។

៤- ទម្លាប់​ជជែក​គ្នា

Bolivian Tribe With Healthiest Brains May Hold Key to Curing Alzheimer's |  Nature World News

មិន​ថា អ្នក​ភូមិ​នៅ​ចាំ​​ផ្ទះ​ ឯ​ភូមិ​ត្បាញ​ក្រណាត់ អ្នក​ទៅ​រក​ចំណី​អាហារ និង​សម្ភារៈ​ប្រើ​ប្រាស់ កុលសម្ព័ន្ធ Tsimane ទម្លាប់​នៅ​ជា​ក្រុម ហើយ​ពួក​គេ​ទម្លាប់​ធ្វើ​ការ​ផង​ជជែក​គ្នា​ផង។ លោកវេជ្ជបណ្ឌិត​ Sanjay យល់​ឃើញ​ថា ទម្លាប់​បែប​នេះ​ ធ្វើ​ឲ្យ​ពួក​គេ​​គ្មាន​ភាព​ស្ត្រេស និង​បំបាត់​ភាព​ឯកោ​យ៉ាង​​មាន​ប្រសិទ្ធិភាព ហើយ​នោះ​ក៏​ជា​សញ្ញាណ​ល្អ ដល់​​សុខភាព​បេះ​ដូង។

ជា​ការ​សរុប​​រួម​​ លោកវេជ្ជបណ្ឌិតកូន​កាត់​ឥណ្ឌា អាមេរិក​រូប​នេះ ក៏​បាន​ដៅ​ចំណុច​ហេតុ​ផល ​​៣ ធ្វើ​​ឲ្យ​កុលសម្ព័ន្ធ​នោះ មាន​សុខភាព​បេះ​ដូង​ល្អ​នោះ របបអាហារ​ធម្មជាតិ ភាព​សកម្ម និង​​ការ​សម្រាក​គ្រប់​គ្រាន់៕ ​​​​​​​​​​​​​​​​​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទម្លាប់​រស់​នៅ​ពលរដ្ឋ​ជប៉ុនអ៊ីចឹង​សោះ ទើប​អាយុ​វែង

ចុចអាន៖ វិធីកែ​សម្រស់ប្លែក​ៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម