KPT+
ទម្លាប់រស់នៅពលរដ្ឋជប៉ុនអ៊ីចឹងសោះ ទើបអាយុវែង
យើងប្រហែលធ្លាប់ឮ ធ្លាប់ដឹងហើយ ជប៉ុនស្ថិតក្នុងចំណោមប្រទេសមានអត្រាពលរដ្ឋអាយុវែងជាងគេលើលោក ពិសេសទឹកដីនៃកោះ អូគីណាវ៉ា គឺសម្បូរមនុស្សរស់នៅមានអាយុរហូតដល់លើស ១០០ឆ្នាំ។ ពលរដ្ឋលើកោះនេះ ២/៣ នៅធ្វើការបានដោយខ្លួនឯង ក្នុងវ័យ ៩៧ ឆ្នាំ មានន័យថា អាចនៅផ្ទះផ្ទាល់ខ្លួន ចម្អិនអាហារដោយខ្លួនឯង និងរស់នៅពឹងផ្អែកលើខ្លួនឯងទាំងស្រុង។ អត្ថបទនេះនឹងបង្ហាញទម្លាប់រស់នៅជនជាតិជប៉ុន ដែលជាមូលហេតុពិតជួយឲ្យរស់បានលើស ១០០ ឆ្នាំ។

យោងតាមការស្រាវជ្រាវចុះផ្សាយលើបណ្តាញព័ត៌មាន CNN បានឲ្យដឹងថា ទោះបីជាពលរដ្ឋរស់នៅលើកោះ អូគីណាវ៉ា មិនរត់ហាត់ប្រាណនៅខាងក្រៅ ឬទៅកន្លែងហាត់ប្រាណនានា ក៏ពួកគេភាគច្រើនប្រមូលផ្ដុំគ្នានៅតាមសួនច្បារ ហាត់ថៃជី ជិះកង់ និងលេងកីឡា (Gateball) ជាមួយមិត្តភ័ក្តិ។

ចំណែករបបអាហាររបស់អ្នកកោះអូគីណាវ៉ា គឺជាមេរៀនដ៏មានតម្លៃមួយដែលមនុស្សទូទៅគួរយកគំរូតាម។ ទស្សនវិទ្យាជប៉ុន “Hara Hachi Bu” មានន័យ ឈប់ញ៉ាំ នៅពេលយើងឆ្អែត ៨០ ភាគរយ។ ប្រទេសនេះ ក៏គ្មានវប្បធម៌ “បង្ហើយបាតចាន” នាំឲ្យការញ៉ាំអាហារឆ្អែតពេកនោះដែរ។

ជាមួយគ្នានេះ ទម្លាប់ញ៉ាំអាហារនៅជប៉ុន ត្រូវបានដាក់ក្នុងប្រអប់ មាន ៦ ថតតូចៗ ហើយរបៀបដាក់អាហារក្នុងថតតូចៗច្រើនបែបនេះ ធ្វើឲ្យជនជាតិជប៉ុន ញ៉ាំអាហារក្នុងបរិមាណតិច ប៉ុន្ដែបានច្រើនប្រភេទ។ អ្នកកោះអូគីណាវ៉ា ជាធម្មតា ញ៉ាំផ្លែឈើ និងបន្លែ ៨ មុខខុសៗគ្នា និងអាហារ ១៨ មុខខុសគ្នា ក្នុងមួយថ្ងៃៗ។

ប៉ុន្ដែរបបអាហារនៅលើកោះនេះ ប្រែប្រួលសម្រាប់ពលរដ្ឋជប៉ុនជំនាន់ក្រោយ ដោយភាគច្រើនងាកមករកការញ៉ាំសាច់ និងអាហារមានជីវជាតិខ្លាំង ជំនួសត្រី និងសណ្ដែកសៀង។ ជាងនេះទៅទៀត លើកោះអូគីណាវ៉ា ក៏ជួបបញ្ហាកកស្ទះចរាចរណ៍ជាញឹកញាប់ ដោយមនុស្សជាច្រើន ផ្លាស់ប្ដូរពីការជិះកង់ ទៅជិះឡាន ដែលកត្ដានេះនាំឲ្យមានការបំពុលដល់បរិស្ថានលើកោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់រស់ឱ្យបានដល់អាយុ១០០? មានវិធី!
ចុចអាន៖ អ្នកវិទ្យាសាស្ត្របកស្រាយអាថ៌កំបាំងក្នុងការរស់នៅមានសុភមង្គលពេលវ័យចំណាស់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


