ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថាឲ្យ បូលីវី ដល់ៗ ក្រោយកាត់ផ្តាច់ចំណងទាក់ទង
ក្រសួងការបរទេសអ៊ីស្រាអែល បានស្តីបន្ទោសចំៗថា ប្រទេសបូលីវី កំពុងចូលដៃជើងជាមួយក្រុមហាម៉ាស់ហើយ។

អ្នកនាំពាក្យ Lior Haiat បាននិយាយក្នុងសារបង្ហោះលើគេហទំព័រ X ថា “ការសម្រេចចិត្តរបស់បូលីវី កាត់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល គឺជាការចុះចាញ់អំពើភេរវកម្ម និងចុះចាញ់របប Ayatollah ក្នុងប្រទេសអ៊ីរ៉ង់”។
នេះគឺជាការឆ្លើយតប បន្ទាប់ពីបូលីវី កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ជុំវិញអ្វីដែលខ្លួននិយាយថា ជាការវាយលុកយ៉ាងគឃ្លើន និងមិនសមាមាត្ររបស់យោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសស្តីទីលោកស្រី Maria Nela Prada បានចោទប្រកាន់អ៊ីស្រាអែលថា “ប្រព្រឹត្តឧក្រិដ្ឋកម្មមនុស្សជាតិ” ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទៀតផង ហើយអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារនៅតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់បាត់បង់ជីវិត និងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ។
គួរបញ្ជាក់ថា ក្រៅពីបូលីវី ប្រទេសជិតខាងគឺកូឡុំប៊ីនិងឈីលី ក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេ មកពិគ្រោះយោបល់ ដើម្បីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការស្លាប់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា និងអំពាវនាវឲ្យមានបទឈប់បាញ់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប្រទេសមួយនៅអាមេរិកខាងត្បូង កាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយ អ៊ីស្រាអែល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


