ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងលិចផ្ទះរាប់សិបខ្នង ខណៈទឹកគួចក្មេងស្រី៥ឆ្នាំម្នាក់នៅបូលីវី
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឲ្យមានបំណាក់ដីដ៏ខ្លាំងនិងជន់លិចផ្ទះរាប់សិបខ្នង បន្ទាប់ពីគ្រោះរាំងស្ងួតអូសបន្លាយយ៉ាងយូរក្នុងទីក្រុង La Paz រដ្ឋធានីនៃប្រទេសបូលីវី បានឆក់យកជីវិតក្មេងស្រីម្នាក់កួចទៅតាមទឹក និងការជម្លៀសចេញនៃប្រជាជនរាប់សិបគ្រួសារ ខណៈផ្នែកខ្លះនៃទីក្រុងដោយគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យទន្លេមួយពេញប្រៀប និងហូរហៀរចេញពីច្រាំងទន្លេបញ្ចេញភក់ហូរចូលទីក្រុង La Paz ភាគនិរតីដែលជាកន្លែងលំនៅឋានជាច្រើនសង់ឡើងទាបៗនៅលើភ្នំ។
លោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជាតិបូលីវី បាននិយាយថា ទឹកហូរលាយថ្ម និងដីបានហូរចុះជ្រោះតូចចង្អៀតតាមជ្រលងមួយកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះរាប់សិបខ្នង និងជន់លិច៤០ខ្នងទៀត។
ជាមួយគ្នានេះប៉ុន្មានម៉ោងបន្ទាប់ពីភ្លៀងធ្លាក់មក ក្រុមអ្នកជួយសង្គ្រោះនៅតែស្វែងរកក្មេងស្រីអាយុ៥ឆ្នាំម្នាក់ដែលបាត់ខ្លួននៅក្នុងសង្កាត់ Bajo Llojeta ដោយសារតែភក់នាំយកទៅ។ បុគ្គលិកសង្គ្រោះបន្ទាន់ក៏ជួយសង្គ្រោះមនុស្សចំនួនប្រាំមួយនាក់ផងដែរដែលបានកប់ក្នុងភក់។
អភិបាលក្រុង La Paz លោក Iván Arias បានស្តីបន្ទោសដោយផ្ទាល់ចំពោះការសាងសង់ផ្ទះក្រីក្រដែលសង់នៅលើភ្នំដោយគ្មានការអនុញ្ញាត។ ជាមួយគ្នានេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់កន្លែងនោះ លោកប្រធានាធិបតី Luis Arce បានប្រគល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់ និងបានប្តេជ្ញាថានឹងរកអ្នកមនុស្សទទួលខុសត្រូវចំពោះសំណង់ខុសច្បាប់ ដែលធ្វើឲ្យការខូចខាតកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ទីក្រុង La Paz ស្ថិតនៅក្នុងជ្រលងភ្នំដែលហ៊ុំព័ទ្ធដោយភ្នំខ្ពស់ ជាពិសេសងាយនឹងទឹកជំនន់ និងការរអិលបាក់ដី ខណៈរដូវវស្សារបស់ប្រទេសបូលីវីនេះទើបតែចាប់ផ្តើម បន្ទាប់ពីប្រទេសនេះបានទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មាននាពេឡថ្មីៗនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


