ព័ត៌មានអន្ដរជាតិ
ធ្លាក់ឡានក្រុងពីលើភ្នំនៅបូលីវី សម្លាប់មនុស្សយ៉ាងតិច៣០នាក់និងរបួសជាច្រើន
មនុស្សជាង៣០នាក់បានស្លាប់និងជាច្រើននាក់បានរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ពីលើផ្លូវភ្នំមួយក្នុងប្រទេសបូលីវីនៅតំបន់អាមេរិកឡាទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី១៨ខែកុម្ភៈនេះ។

ប៉ូលិស បានឲ្យដឹងថា អ្នកបើកបរទំនងជាបើកបរក្នុងល្បឿនលឿន និងមិនអាចគ្រប់គ្រងរថយន្តបានទើបបណ្តាលឱ្យធ្លាក់ចេញពីផ្លូវភ្នំក្នុងចម្ងាយជិត៨០០ម៉ែត្រ នៅក្នុងសង្កាត់ Yocalla ខេត្ត Tomas Frias ភាគនិរតីនៃប្រទេស នៅចន្លោះរវាងទីក្រុង Potosi និង Oruro។
មន្ទីរពេទ្យក្នុងតំបន់ បានឲ្យដឹងថា មនុស្ស១៤នាក់បានរងរបួសក្នុងនោះមានកុមារ៤នាក់ផងដែរ ភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គ្រោះថ្នាក់នេះត្រូវបានគេជឿថា ជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនិងអាក្រក់បំផុតដែល បានរាយការណ៍ក្នុងប្រទេសនេះរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។
ប្រទេសបូលីវី មានផ្លូវគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ខ្លាំងណាស់ ជាពិសេសនៅតំបន់ភ្នំ។ កាលពីខែមុន មនុស្ស១៩នាក់ត្រូវបានសម្លាប់នៅពេលដែលរថយន្តក្រុងមួយបានធ្លាក់ចេញពីផ្លូវនៅជិតទីក្រុង Potosi។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យម ១៤០០ នាក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមានប្រជាជនប្រហែល១២លាននាក់នេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


