ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅអាមេរិកខាងត្បូង កាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយ អ៊ីស្រាអែល
រដ្ឋាភិបាលនៃប្រទេសបូលីវី បានប្រកាសនៅថ្ងៃពុធទី១ខែវិច្ឆិកាថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលហើយ ដោយសារតែប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា និងការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងប៉ាឡេស្ទីន។

អនុរដ្ឋមន្ត្រីការបរទេសលោក Freddy Mamani បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រទេសបូលីវី បានសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋអ៊ីស្រាអែល ជាការជំទាស់ និងថ្កោលទោស ចំពោះការវាយលុកយ៉ាងគឃ្លើននិងមិនសមាមាត្ររបស់យោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប”។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសស្តីទីលោកស្រី Maria Nela Prada បានចោទប្រកាន់អ៊ីស្រាអែលថា “ប្រព្រឹត្តឧក្រិដ្ឋកម្មមនុស្សជាតិ” ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារនៅតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់បាត់បង់ជីវិត និងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ។

លោកស្រី ក៏បានទាមទារឲ្យអ៊ីស្រាអែល បញ្ចប់ការបិទខ្ទប់តំបន់ហ្គាហ្សាផងដែរ ព្រោះការរារាំងជំនួយស្បៀងអាហារ ទឹក និងធាតុសំខាន់ៗផ្សេងទៀតសម្រាប់ជីវិត គឺជាការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ។
សូមបញ្ជាក់ថា បូលីវី បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយសារតំបន់ហ្គាហ្សាម្តងរួចមកហើយកាលពីឆ្នាំ ២០០៩ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Evo Morales។
ទំនាក់ទំនងការទូត ក៏បានស្តារឡើងវិញដោយរដ្ឋាភិបាលគាំទ្រសហរដ្ឋអាមេរិក ដែលបានបណ្តេញលោក Morales ក្នុងឆ្នាំ ២០១៩ ហើយនៅតែរក្សាចំណងនេះ ទោះក្រោយពេលគណបក្សរបស់អតីតប្រធានាធិបតីដែលដឹកនាំដោយលោក Luis Arce វិលចូលកាន់អំណាចវិញនៅចុងឆ្នាំ២០២០ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទីបំផុត ភាគីមួយទៀត ចូលរួមជាផ្លូវការក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


