KPT+
ហេតុអ្វី WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មី ជាតួអក្សរក្រិក?
កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងទៅ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់វីរុសបំប្លែងខ្លួនកូវីដ-១៩ ដោយប្រើតួអក្សរក្រិកជំនួសភាសាអង់គ្លេស។
មន្ត្រី WHO ថ្លែងថា ការដាក់ឈ្មោះបែបនេះដើម្បីបង្កភាពងាយស្រួលក្នុងការហៅ ក៏ដូចជាលុបបំបាត់ទុទិដ្ឋិនិយមរើសអើងជាតិសាសន៍ដែលអាចកើតចេញពីឈ្មោះទាំងនោះ។

ដោយសារកន្លងមក រដ្ឋាភិបាលឥណ្ឌាបានរិះគន់ពីការដាក់ឈ្មោះវីរុសបំប្លែងខ្លួន B.1.617.2 ថា «វីរុសបំប្លែងខ្លួនឥណ្ឌា» ទើបបង្កឱ្យមានភាពចម្រូងចម្រាស ចោទប្រកាន់ការហៅបែបនេះថា គឺជាទង្វើនៃការរើសអើង ប្រមាថមើលងាយ និងដាក់សម្ពាធទៅលើប្រទេសដែលជាប់ឈ្មោះជាមួយវីរុសបំប្លែងខ្លួនទាំងនោះ។
ចំពោះឈ្មោះនៃវីរុសបំប្លែងខ្លួនថ្មីៗ ដែល WHO បានប្រើតួអក្សរក្រិករួមមាន៖
-វីរុសបំប្លែងខ្លួនអង់គ្លេស ឬ B.1.1.7 ឱ្យឈ្មោះថា Alphaដែលវាជាអក្សរទី១នៃអក្ខរក្រមក្រិក។
-វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ឬ B.1.351 ឱ្យឈ្មោះថា Beta ដែលវាជាអក្សរទី២នៃអក្ខរក្រមក្រិក។
-វីរុសបំប្លែងខ្លួនឥណ្ឌា ឬ B.1.617.2 ឱ្យឈ្មោះថា Delta ដែលវាជាអក្សរទី៣នៃអក្ខរក្រមក្រិក។
-វីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 ឱ្យឈ្មោះថា Gamma ដែលជាអក្សរទី៤នៃអក្ខរក្រមក្រិក។
-វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ឬ B.1.621 ឱ្យឈ្មោះថា Mu។ Mu ជាអក្សរទី១២នៃអក្ខរក្រមភាសាក្រិក។

ទោះយ៉ាងណា អ្នកស្រី Maria Van Kerkhove មន្ត្រី WHO ប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងក្នុងបទសម្ភាសន៍មួយថា អក្សរក្រិកនឹងមិនជំនួសឈ្មោះវិទ្យាសាស្ត្រដែលមានស្រាប់ឡើយ។ ប្រសិនបើវីរុសបំប្លែងខ្លួនលេចឡើងច្រើនជាង២៤ ប្រភេទ ប្រព័ន្ធនេះនឹងអស់តួអក្សរក្រិក ហើយពេលនោះ WHO នឹងប្រកាសឈ្មោះថ្មីម្ដងទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta
ចុចអាន៖ ឆ្ងល់អត់! ហេតុអ្វីប្រេនល្បីៗលើលោក មិនប្រើឈ្មោះអង់គ្លេស បែរដាក់ឈ្មោះតាមក្រិក?
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


