KPT+
ធ្មេញកូនមានបញ្ហាទាំងនេះ មានន័យថាកូនៗគួរពត់ធ្មេញពីតូចហើយ
ប្រសិនបើកូនយើងមានធ្មេញច្រពើស ភាគរយខ្ពស់ណាស់ដែលកូនត្រូវការពត់ធ្មេញតម្រង់មកវិញ ដើម្បីមានស្នាមញញឹម បែប perfect smile និងមានភាពជឿជាក់លើខ្លួនឯង។ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនមានចម្ងល់ជុំវិញការពត់ធ្មេញលើកូនក្មេងថា ក្រៅពីធ្មេញច្រពើស ធ្មេញកូនបែបណាខ្លះទើបគួរពត់ធ្មេញពីតូចទៅ? អាយុប៉ុន្មានបានពេទ្យណែនាំឲ្យពត់?

កូនក្មេងម្នាក់ៗ មានលក្ខណៈពិសេសរៀងៗខ្លួន មានន័យថា ការអភិវឌ្ឍន៍ផ្នែកសុខភាពមាត់ក៏ខុសគ្នាទៅតាមនឹងដែរ។ នៅពេលយើងសង្កេតមើលការលូតលាស់ធ្មេញកូន យើងអាចកត់សម្គាល់បានពីបញ្ហាធ្មេញទូទៅមួយចំនួនលើធ្មេញ ឬជួររបស់ធ្មេញកូន ពិសេសនៅអាយុ ៧ឆ្នាំ រាល់បញ្ហាធ្មេញទូទៅនឹងលេចឡើងមកឲ្យយើងឃើញកាន់តែច្បាស់ ហើយបញ្ហាទាំងនោះមានដូចជា៖
១. ធ្មេញច្រពើស
២. ធ្មេញដុះមកមិនត្រង់ជួរ
៣. ធ្មេញខាងលើ ឬខាងក្រោមពយទៅមុខ
៤. ធ្មេញដុះឆ្ងាយពីគ្នាខ្លាំង (មានចន្លោះប្រហោងធ្មេញធំ)។ល។

ចុះចុះអាយុប៉ុន្មានបានពេទ្យណែនាំឲ្យពត់? ទន្ដបណ្ឌិត ផន ពេជ្រចន្តា បម្រើការងារនៅមន្ទីរព្យាបាលធ្មេញកម្ពុជា បានបកស្រាយឲ្យដឹងថា ចំពោះក្មេងស្រី អាចចាប់ផ្ដើមពត់ធ្មេញបានចន្លោះអាយុ ១២-១៤ឆ្នាំ រីឯក្មេងប្រុស អាចពត់ធ្មេញបានអាយុចន្លោះពី១៤-១៦ឆ្នាំ។
ផ្ទុយទៅវិញ ក្មេងៗខ្លះ ចាប់ផ្ដើមពត់ធ្មេញតាំងពីអាយុ ៦ឆ្នាំមកម៉្លេះក៏មាន។ ប៉ុន្តែអាយុដែលល្អបំផុតសម្រាប់ការពត់ធ្មេញ ក៏ដូចជាការព្យាបាលបញ្ហាធ្មេញផ្សេងទៀតចំពោះក្មេង គឺនៅអាយុចន្លោះពី៨-១៤ឆ្នាំ។ បន្ថែមពីលើនេះ ទន្ដបណ្ឌិតរូបនេះបន្តថា ក្នុងលក្ខខណ្ឌមួយទៀតដែលគួរនាំកូនៗទៅពត់ធ្មេញ គឺពេលដែលអាអូនឈប់លូតលាស់គ្រោងឆ្អឹងមុខ។
ពេលដែលយើងមើលឃើញបញ្ហាធ្មេញរៀបរាប់ទាំងប៉ុន្មានខាងលើនេះ យើងគួរតែនាំកូនទៅជួបពេទ្យធ្មេញ ដើម្បីពិនិត្យមើលថា តើកូនគួរតែពត់ធ្មេញ ឬយ៉ាងណា។ ទោះជាយ៉ាងណា ពេទ្យធ្មេញអាចនឹងមិនណែនាំឲ្យកូនយើងពត់ធ្មេញបន្ទាន់ទេ ប៉ុន្តែការដែលយើងនាំកូនទៅពេទ្យធ្មេញពិនិត្យអាចជាប្រការទប់ស្កាត់បញ្ហាធ្មេញផ្សេងទៀតទៅថ្ងៃមុខ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


