KPT+
កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!
សម័យនេះ ការពត់ធ្មេញកំពុងតែមានការពេញនិយមខ្លាំង ចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែវាផ្តល់ផលពិបាកមិនតិចទេ ចំពោះអ្នកដែលគាប។ មានរឿងរ៉ាវមួយចំនួនដែលវេជ្ជបណ្ឌិតជំនាញកៀបធ្មេញ ក៏ដូចជាអ្នកដែលមានបទពិសោធន៍កៀបធ្មេញ ហាមដាច់ខាតមិនត្រូវធ្វើពេលកំពុងកៀបធ្មេញ។

១.ញាំអាហាររឹងៗ
វេជ្ជបណ្ឌិតឯកទេសមាត់ធ្មេញ នៃមន្ទីរពេទ្យឯកជនព្យាបាលធ្មេញ រៀលធីស បានឲ្យដឹងថា ក្នុងអំឡុងពេលពត់ធ្មេញ មិនត្រូវភ្លេចខ្លួន ហើយទៅញាំអាហាររឹងៗនោះទេ ព្រោះវាងាយធ្វើឲ្យលួសគាបធ្មេញបាក់ ឬរបូតដង្កៀបគាបធ្មេញដែលធ្វើឲ្យមានការឈឺចាប់ បើធ្ងន់ធ្ងរអាចបណ្តាលឲ្យបាក់ធ្មេញផងក៏មាន។
២.ទំពាស្ករកៅស៊ូ
និស្សិតមិនបញ្ចេញឈ្មោះម្នាក់នៃសាកលវិទ្យាល័យ Zaman ប្រាប់ថា នៅពេលដែលទំពាស្ករកៅស៊ូ វានឹងស្អិតជាប់ធ្មេញ មានន័យថា វាក៏ស្អិតជាប់នឹងដង្កៀប ឬលួសដែលគាបធ្មេញផងដែរ។ ការទំពាស្ករកៅស៊ូ អាចធ្វើឲ្យរបូតដង្កៀប ឬអាចប៉ះពាល់ដល់ទម្រង់ធ្មេញដែលកំពុងកៀបតម្រង់ឲ្យស្អាត។
៣.ដួល ឬបុកចំធ្មេញ
យុវជន វីរៈ សីហរាជ ធ្លាប់ជាអ្នកមានបទពិសោធន៍ក្នុងការគាបធ្មេញ បានពន្យល់ពីបញ្ហានេះថា ជាទូទៅ បញ្ហានេះមិនអាចកើតឡើងបានដោយចេតនាទេ ប៉ុន្តែបើជួបហេតុការណ៍ណាមួយគឺមិនត្រូវឲ្យប៉ះពាល់ដល់ធ្មេញឡើយ ព្រោះកាលណាបើធ្មេញបុកនឹងអ្វីម៉្យាង វាអាចបណ្តាលឲ្យបាក់ធ្មេញ ពេលខ្លះវាអាចបាក់ទាំងអស់តែម្តង ដោយសារតែធ្មេញគាបជាប់គ្នា។
៤. ប្រើប្រាស់ធ្មេញជាឧបករណ៍
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្យាបាលធ្មេញ រៀលធីសដដែល បានបញ្ជាក់ថា ពេលខ្លះវាជាទម្លាប់មួយដែលយើងប្រើប្រាស់ធ្មេញ សម្រាប់ជាឧបករណ៍បើក ឬហែកអ្វីមួយ តែទម្លាប់នេះមិនត្រូវធ្វើបានទេ នៅពេលដែលកំពុងគាបធ្មេញ។ដូចនឹងបញ្ហាផ្សេងទៀតដែរ វាអាចបណ្តាលឲ្យរបូតដង្កៀប ឬលួសគាបធ្មេញ ឬបណ្តាលឲ្យបាក់ធ្មេញក៏ថាបាន។
ម៉្យាងវិញទៀត ការគាបធ្មេញទាមទារឲ្យមានអនាម័យមាត់ល្អ ដូចនេះមិនត្រូវភ្លេចសម្អាតមាត់ធ្មេញរៀងរាល់ពេលញាំចំណីអាហាររួចទេ វាមិនបណ្តាលឲ្យខូចលួស ឬដង្កៀបគាបធ្មេញទេ តែវាអាចធ្វើឲ្យធ្មេញពុក ឬដង្កូវស៊ីធ្មេញបាន៕
ចុចអាន៖មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
ចុចអាន៖បង្ការបាត់បង់សាច់ដុំនៅវ័យចំណាស់ អនុវត្តតិចនិកទាំង ៦នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


