KPT+
មុនដាក់ដែកពត់ធ្មេញ ធ្លាប់ដឹងរឿង ៥ យ៉ាងនេះឬនៅ?
យុវវ័យបច្ចុប្បន្ន ដែលមានធ្មេញដុះខុសជួរ ច្រពើស សឹក បែក និងចង់បានធ្មេញស្អាត តែងនិយមទៅដាក់ដែកពត់ឱ្យវារាបត្រង់ល្អ។ យ៉ាងណាមិញ ការដាក់ដែកពត់ធ្មេញមិនមានលក្ខណៈដូចគ្នាទាំងអស់នោះទេ ហើយមានរឿងមួយចំនួយដែលយើងត្រូវដឹងអំពីសេវាកម្មនេះ។

១. ការចំណាយប្រាក់

ប្រាក់ចំណាយជាមធ្យមសម្រាប់ការពត់ធ្មេញមានតម្លៃប្រមាណ ២០០០ ដុល្លារអាមេរិក ។ ប៉ុន្តែតម្លៃនេះមិនមែនសុទ្ធតែប៉ុណ្ណឹងនោះទេ វាប្រែប្រួលតាមស្ថានភាពធ្មេញរបស់យើងម្នាក់ៗ។ អ្នកខ្លះអាចចំណាយក្រោម ២០០០ ដុល្លារ អ្នកខ្លះអស់ថ្លៃ ៣០០០ ដុល្លារ និងខ្លះទៀតអាចចំណាយរហូតដល់ ៥០០០ ដុលា្លរក៏មាន។
២. ការចំណាយពេលវេលា

ពេលវេលានៃការពត់ធ្មេញក៏អាចប្រែប្រួលតិចតួចតាមប្រភេទធ្មេញនិងអាយុរបស់យើងដែរ។ ជាទូទៅយើងត្រូវប្រើពេល ២ ឆ្នាំ ទើបអាចដោះដែកពត់ធ្មេញចេញ ហើយក៏មានអ្នកខ្លះអាចចាយពេលដល់ទៅ ៣ ឆ្នាំ បូករួមទាំងការទៅពិនិត្យឡើងវិញ។ ម្យ៉ាងវិញទៀត ក្នុងកំលុងពេលនៅពាក់ដែកពត់ធ្មេញ យើងត្រូវប្រើពេលយ៉ាងហោច ៣០ នាទីរៀងរាល់មួយខែម្ដងដើម្បីសម្អាតធ្មេញជាមួយគ្រូពេទ្យ។
ក្រៅពីនោះ ក្រោយហូបអាហារម្ដងៗ ត្រូវចាយពេលសម្អាតធ្មេញយូរទៀតផង។
៣. ការឈឺចាប់

អំឡុងដាក់ដែកពត់ធ្មេញ ប៉ុន្មានខែដំបូង ការឈឺចាប់ធ្មេញប្រាកដជានឹងជួបប្រទះ ដោយសារធ្មេញត្រូវបានរឹត និងចាប់ផ្ដើមរំកិលទីតាំងដើមរបស់វា។ អំឡុងពេលនេះ យើងនឹងពិបាកទទួលទានអាហារ ជាពិសេសអាហាររឹង និងស្អិត។ អ្នកខ្លះអាចឈឺចាប់ខ្លាំង ហូបបរិភោគអាហារមិនបាន និងសូម្បីទឹកត្រជាក់ខ្លាំងក៏ពិបាកផឹកដែរ។
៤. ការប្រើ Retainer

ក្រោយដោះដែកពីធ្មេញ យើងត្រូវបន្តប្រើ Retainer ដែលជាឧបករណ៍ទប់ធ្មេញឱ្យរក្សាកន្លែងដើមបន្ទាប់ពីពត់រួចរាល់។ Retainer អាចបន្តពាក់យូរឆ្នាំ ឬមួយជីវិតតែម្ដង។
៥. ការផ្លាស់ប្ដូរទម្រង់មុខ

ទោះបីមិនផ្លាស់ប្ដូរខ្លាំង តែទម្រង់មុខច្បាស់ជាប្រែប្រួលខ្លះ ក្រោយដោះដែកចេញ។ ត្បិតថាវាមិនដូចការវះកាត់ តែមុខរបស់យើងនឹងប្លែកជាងមុនបន្តិច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Australia Dental
ចុចអាន៖ ឈឺធ្មេញពេលយប់ម្ដងម្កាល អាចប្រើវិធីទាំងនេះ ដោះស្រាយបានមួយគ្រាសិន
ចុចអាន៖ ហេតុផល គួរតែគោរពនិងឲ្យតម្លៃអ្នកសំអាតមាត់ធ្មេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


