KPT+
រឿង ៥ យ៉ាងដ៏អស្ចារ្យ ពីម្ចាស់ក្សត្រី RANIA AL-ABDULLAH នៃប្រទេសហ្សកដានី
ព្រះអង្គម្ចាស់ក្សត្រី Rania Al-Abdullah បានបង្កើតកេរ្តិ៍ឈ្មោះ នៅក្នុងពិភពអ៊ីនធឺណិត ចាប់តាំងពីទ្រង់បានឡើងគ្រងរាជ្យនៅហ្សកដានីក្នុងឆ្នាំ ១៩៩៩ ។
ក្នុងព្រះជន្ម ៤៩ ឆ្នាំវស្សា ម្ចាស់ក្សត្រី Rania បានបង្ហាញពិភពលោកថា ក្នុងនាមជាព្រះមហាក្សត្រមិនត្រឹមតែធ្វើតាមប្រពៃណីចាស់ប៉ុណ្ណោះទេ ប៉ុន្តែអាចសម្របខ្លួនទៅនឹងមធ្យោបាយទំនើបផងដែរ។
នេះជារឿងគឺ ៥ យ៉ាងដែលម្ចាស់ក្សត្រី Rania បានបង្ហាញថា ទ្រង់មិនមែនជាព្រះមហាក្សត្រធម្មតាទេ ៖
១. ទ្រង់មាន “ ការងារដូចអាហារថ្ងៃត្រង់”
ទ្រង់ត្រូវបានគេប្រសិទ្ធិនាមថាជា“ ម្ចាស់ក្សត្រីនៃបណ្ដាញសង្គម” ។ នៅលើបណ្ដាញសង្គមអ៊ិនស្តាក្រាមជាកន្លែងដែលទ្រង់មានអ្នកតាមដាន ៦ លាននាក់ ទ្រង់បានពណ៌នាខ្លួនទ្រង់ថាជា “ ម្ដាយនិងភរិយាដែលមានការងារដូចអាហារថ្ងៃត្រង់ ” ។ ទោះបីទ្រង់រវល់ការងារក៏ដោយ តែទ្រង់ក៏មិនភ្លេចពីតួនាទីជាម្ដាយម្នាក់ឡើយ។

២. ទ្រង់ធ្វើការនៅក្រុមហ៊ុន Apple មុនពេលក្លាយជាមហាក្សត្រី
មុនពេលចងចំណងជាមួយស្ដេចហ្សកដានី ព្រះមហាក្សត្រី Rania បានធ្វើការងារប្រចាំថ្ងៃជាប្រចាំ ក្នុងនាមជាបុគ្គលិកមួយរូប។ ទ្រង់គ្រាន់តែជាជនសាមញ្ញដែលមានសញ្ញាប័ត្រមហាវិទ្យាល័យគ្រប់គ្រងជំនួញពីសាកលវិទ្យាល័យអាមេរិក ក្នុងទីក្រុង Cairo ហើយបានបង្ហាញជំនាញទីផ្សាររបស់ទ្រង់ នៅក្រុមហ៊ុន Apple។
ទ្រង់បានចូលរួមពិធីជប់លៀងជាមួយមិត្តរួមការងារក្នុងក្រុមហ៊ុន ហើយបានជួបស្ដេចហ្សកដានី រហូតក្លាយជាគូអនាគតមកដល់សព្វថ្ងៃនេះ។
៣. ទ្រង់បានសរសេរសៀវភៅកុមារជាច្រើន
ម្ចាស់ក្សត្រី Rania គឺជាក្សត្រដែលរវល់នឹងការគ្រប់គ្រងការងារប្រចាំថ្ងៃ ហើយទ្រង់ក៏បានខិតខំសរសេរសៀវភៅរហូតក្លាយជាអ្នកនិពន្ធលក់ដាច់បំផុត។ រហូតមកដល់ពេលនេះ ទ្រង់បានសរសេរសៀវភៅរបស់កុមារចំនួន ៤ គឺ អំណោយរបស់ស្តេច (អំពីស្ដេចហ៊ូសេន) ភាពស្រស់ស្អាតអស់កល្បជានិច្ច (អំពីទិវាមាតា) ម៉ាហានៅលើភ្នំ (អំពីការអប់រំរបស់ក្មេងស្រី) និងសាន់វិចស្វែរ (អំពីកុមារជម្នះភាពខុសគ្នានៃវប្បធម៌) ។
៤. ទ្រង់បានផ្ដល់អំណាចដល់ស្ត្រីដទៃទៀត

ស្ថិតក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes ប្រចាំឆ្នាំ របស់ស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោក ព្រះមហាក្សត្រី Rania តែងតែផ្ដល់អំណាចដល់ស្ត្រីដទៃទៀតនៅក្នុងនគររបស់ទ្រង់។ មូលនិធិដែលមានឈ្មោះថា Jordan River Foundation ដែលទ្រង់បានចាប់ផ្ដើមបង្កើតគម្រោងត្បាញក្នុងក្រុមកុលសម្ព័ន្ធ ដែលស្ត្រីក្នុងតំបន់អាចរកចំណូលបាន និងបង្ហាញវប្បធម៌ហ្សកដានីដែរ។
ព្រះមហាក្សត្រីបានបង្រួបបង្រួមគម្លាតវប្បធម៌រវាងពិភពលោកខាងលិច និងអារ៉ាប តាមរយៈការផ្ដល់សំឡេងរបស់ទ្រង់នៅលើវេទិកាអន្តរជាតិ និងបង្កើតឆានែលយូធ្យូបដើម្បីបង្ហាញពីគំរូនៃឥស្លាមមូស្លីមនិងស្ត្រីអារ៉ាប។
៥. ទ្រង់នៅតែសកម្មជាមួយកីឡា
នៅពេលដែលម្ចាស់ក្សត្រី Rania ឈប់បំពេញភារកិច្ច ទ្រង់មិនត្រឹមតែស្នាក់នៅក្នុងបរិវេណព្រះបរមរាជវាំងប៉ុណ្ណោះទេ។ ទ្រង់តែងតែចូលចិត្តរត់ជិះស្គីទឹកកកនិងជិះកង់ ចំណែកពេលនៅផ្ទះ ទ្រង់តែងទម្លាប់អានសៀវភៅ មើលខ្សែភាពយន្តឬដុតនំឃុកឃីជាមួយគ្រួសារផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖ទម្លាប់និងសម្ភារៈផ្ទាល់ខ្លួនរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង
ចុចអាន៖រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាលនៃតារាៗលំដាប់ពិភពលោក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


