KPT+
ស្រឡាញ់ខុស ៧យ៉ាង នាំឱ្យស្នេហាគ្មានអនាគត
ទំនាក់ទំនងស្នេហា អាចស្រួលបង្កើត តែវាពិតជាមានភាពផុយស្រួយណាស់ ប្រសិនគូស្នេហ៍មិនចេះថែទាំនោះទេ។ ជាក់ស្ដែងទំនាក់ទំនងស្នេហា ដែលម្នាក់ៗប្រកាន់ទម្លាប់ទាំង ៧ ខាងក្រោម មិនយូរមិនឆាប់ បែកគ្នាមិនខាន៖
១. ព្រងើយកន្តើយ
ស្នេហា បើព្រងើយៗ ហីៗ ស្ទើរតែរាល់ពេលដែលជួបគ្នា ជឿថា មិនបាន ៣ខែផងទេ ចែកផ្លូវគ្នាបាត់ហើយ។ ស្រឡាញ់គ្នា ត្រូវមានពេលសម្រាប់គ្នា ទោះតិចតួចក្ដី តែបើថាតោះតើយៗ ស្នេហានេះមិនទៅមុខទេ។
២. ជ្រៀតជ្រែកពេលវេលាផ្ទាល់ខ្លួន
ទោះគេជាគូស្នេហ៍យើងក៏ដោយ ក៏គេចង់មានពេលខ្លះសម្រាប់ខ្លួនឯងដែរ។ ឧទាហរណ៍ បុរសចូលចិត្តលេងហ្គេម ឯស្ត្រីចូលចិត្តមើលរឿងភាគ នោះគួរទុកពេលឱ្យគេធ្វើអ្វីដែលគេចង់ធ្វើចុះ។ ប្រសិនបើយើងមិនដឹងចន្លោះពេលរវាងគ្នា ឬតែងតែនៅជាមួយគ្នាគ្រប់ពេលពេក វាអាចរំខានដល់ដៃគូ រហូតនាំឱ្យធុញទ្រាន់គ្នាខ្លាំង និងកើតជាជម្លោះ។
៣. មិនចេះរង់ចាំ
មនុស្សប្រុសចូលចិត្តចំណាយពេលជាមួយមិត្តភក្តិ ខណៈមនុស្សស្រីចូលចិត្តទិញអីវ៉ាន់ ឬតុបតែងខ្លួន ប្រសិនម្ខាងណាទៅកំដរគ្នា ហើយសម្ដែងអាការអន្ទះអន្ទែង មិនចង់នៅយូរជាមួយ ច្បាស់ណាស់ថា ស្នេហាប្រេះស្រាំបណ្ដើរៗ ព្រោះបើម្នាក់មិនចេះរង់ចាំ ម្នាក់ទៀតក៏លែងដើរជាមួយរហូត។
៤. អាត្មានិយម និងបង្ខិតបង្ខំ

ពិតណាស់ គូស្នេហ៍នឹងជួបបញ្ហា បើមានម្នាក់ណាជាមនុស្សអាត្មានិយម គិតតែពីខ្លួនឯង ចូលចិត្តបង្ខំ ឬត្អូញត្អែរមិនឈប់។ ខាងប្រុសក៏ដោយ ខាងស្រីក៏ដោយ បើមិនកែលម្អចរិតប៉ុន្មាននេះទេ ប្រាកដជាបែកបាក់ក្នុងពេលដ៏ខ្លី។
៥. ខឹងមិនព្រមនិយាយ ខុសមិនចេះសុំទោស
ការស្ងៀមស្ងាត់ មិនមែនជាជម្រើល្អរហូតទេ ជាពិសេសពេលមានបញ្ហាជាមួយគ្នា។ ពេលខឹង មិនចូលចិត្តនិយាយ ឬមិនចូលចិត្តពន្យល់ អ្វីៗក៏រឹតតែតានតឹង ព្រោះយើងមិនបានដោះស្រាយវាឱ្យចប់ ហើយទៅថ្ងៃមុខ រឿងនេះអាចបន្ថែមសម្ពាធស្នេហាថែមទៀត។
អ្វីដែលធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ជាងនេះ គឺដឹងខុសហើយ ប៉ុន្តែមិនចេះសុំទោស។ ទម្លាប់នេះកំពុងបំផ្លាញស្នេហា! និយាយឲ្យសាមញ្ញទៅ ធ្វើមិនដឹងមិនឮ ពេលខ្លួនប្រព្រឹត្តកំហុស មិនបានជួយអ្វីឲ្យប្រសើរឡើងទេ វារឹតតែមានចំណុចខ្មៅនៅក្នុងចិត្ត។
៦. មានមន្ទិលសង្ស័យ ចូលចិត្តឈ្លោះ

សង្ស័យគ្នា មិនសួរនាំគ្នា តែចូលចិត្តឈ្លោះគ្នារាល់ថ្ងៃ ក៏ជាប្រភពនៃភាពធុញទ្រាន់ ឈានដល់ការបែកបាក់បាន។ បើសង្ស័យ ឬមិនពេញចិត្តអី បែរមិននិយាយគ្នា ចំណងមិនអាចស្រាយបានទេ ហើយការរករឿងឈ្លោះ នាំឱ្យស្នេហាមានតែភាពល្វីងខះ។
៧. រំខាន ឬបំបិទសិទ្ធិ
គ្មាននរណាម្នាក់ចូលចិត្តឱ្យគេបំបិទសិទ្ធិសេរីភាពទេ។ គូស្នេហ៍ ជាមនុស្សយល់ចិត្ត ចាំជួយគាំទ្រគ្នា មិនមែនជាម្តាយ ឬជាឪពុក ទៅអារកាត់ជីវិតផ្ទាល់ខ្លួនគេគ្រប់យ៉ាងឡើយ។ ដូច្នេះហើយទើបបានជាអ្នកដែលមានទម្លាប់គ្រប់គ្រងលើសិទ្ធិគូស្នេហ៍ រមែងត្រូវវបានគេរត់ចោល ព្រោះគេពិបាកទ្រាំជាមួយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៨ វិធីគួរធ្វើដើម្បីខ្លួនឯង បើចង់ចេញពីមនុស្ស យើងអស់ក្ដីស្រលាញ់ជាមួយគេ ដោយគ្មានជម្លោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


